Chapter 23

764 80 4
                                    

_Le Grand Mansion_

បរិយាកាសយ៉ាងស្ងប់ស្ងាត់នៅក្នុងបន្ទបឭគេងជាមួយនឹងក្លិនក្រអូប របស់ទឹកអប់ផ្សែង សាយភាយពេញផ្ទៃបន្ទប់ ធ្វើអោយអ្នកដែល កំពុងតែគេងនៅលើពូក កាន់លង់លក់ទៅៗ រួមទាំងពន្លឺព្រះអាទិត្យ រះទាំងប៉ុន្មានមិនអាចជះចូលមកខាងក្នុងបន្ទប់បានព្រោះតែ វាំងនន កម្រាស់ក្រាសព៌ណប្រផេះ រួមមានស្បៃព៌ណសរបានបិទបាំង

ក្រឡេកមើលអ្នកដែលកំពុងតែគេងនៅលើពូកវិញ កំពុងតែអោបគ្នាយ៉ាងស្អិតដោយសារតែសីតុណ្ហភាពត្រជាក់នៅក្នុងបន្ទប់ សូម្បីតែខ្នើយអោយដែលម្ចាស់បន្ទប់ខំយកមកដាក់ចំកណ្តាលរវាងគេនឹង Jhope ក៏ត្រូវទាត់ចេញទៅម្ខាង មិនដឹងថាមកគេងអោបគ្នាតាំងពីពេលណា

"ហឹម!.." V គ្រហឹមនៅបំពង់ក នៅពេលដែលមានអារម្មណ៍ថាដូចជាមានអ្វីមកប៉ះនឹងមុខរបស់គេ

ចំណែកឯ Jhope វិញចាប់ផ្តើមរំកិលខ្លួនបន្តិច ព្រោះជាតិថ្នាំចាប់ ផ្តើមរលាយអស់ពីក្នុងខ្លួនរបស់គេហើយ មិនបានប៉ុន្មាននាទីផង គេក៏បានបើកភ្នែកតិចៗ ដោយកំពុងតែមានអារម្មណ៍ថប់ៗ យ៉ាងម៉េចក៏មិនដឹង

"០.0" Jhope បើកភ្នែកធំៗ យ៉ាងភ្ញាក់ផ្អើល នៅពេលដែលឃើញថានៅខាងមុខគេគឺជា Teahyung ព្រមទាំងខ្លួនរបស់គេកំពុងតែនៅក្នុងរង្វង់ដៃរបស់ Taehyung
"អាចង្រៃ!!" Jhope ស្រែកព្រមទាំងធាក់អ្នកដែលកំពុងតែធ្វើភ្នែកមីមឺរ ភ្ញាក់នឹងសម្លេងស្រែករបស់ Jhope មុននេះ អោយធ្លាក់ទៅក្រោមពូកមួយទំហឹង

"អូយ!" V ឧទានឡើងទាំងឈឺចុកចាប់នៅត្រង់គូទរបស់គេ

"អាឆ្គួតកាម!" Jhope នៅតែជេរហើយហក់ទៅដាល់មុខរបស់ V មួយដៃយ៉ាងធ្ងន់ ដោយធ្វើអោយមុខសង្ហាងាកទៅមកខាង រួមទាំងមានឈាមរឹមៗ នៅកែមបបូរមាត់

"មានរឿងអីហ្នឹង?" V សួរឡើងដោយមិនយល់ គេមិនទាន់ដឹងថា មានរឿងអីជាអីនៅឡើយទេ ទើបតែបើកភ្នែកមិនទាន់ស្រួលបួលផងក៏ត្រូវធ្លាក់ពីលើពូកទៅហើយ ហើយនៅមកត្រូវមួយដៃបែកមាត់ទៀត

"..." Jhope ក៏បានអោនមើលខ្លួនរបស់គេថានៅសល់អ្វីខ្លះនៅលើខ្លួន តែមើលទៅថាកាលពីម្សិលមិញពាក់អ្វីគឺនៅសល់លើខ្លួនទាំងអស់ បញ្ជាក់បានថាខ្លួនគេនៅមានសុវត្ថិភាពមិនទាន់ត្រូវ Taehyung ចាត់ការនោះទេ
"ហេតុអីខ្ញុំនៅទីនេះ?" Jhope សួរដោយសម្លឹងមើលមុខរបស់អ្នក ដែលកំពុងតែងើបមកអង្គុយនៅចុងពូក ហើយកំពុងតែអង្អែលមាត់របស់ខ្លួន

Super Star's Sweet Heart ♥️ Where stories live. Discover now