Chapter 37

624 74 15
                                    

_Jimin POV_

ថ្ងៃបន្ទាប់ Jungkook មិននិយាយរកខ្ញុំ គេងរជាមួយខ្ញុំហើយ

អូយ! ឈឺក្បាល! តើគិតយ៉ាងម៉េចទៅពេលនេះខ្ញុំត្រូវតាមលួងមែនទេ បើបណ្ដោយឲ្យនៅបែបនេះមុខជាមិនបានឃើញរាងកាយរបស់គេទេ

ហ៊ើយ! គ្រាន់តែមើលរូបសាក់របស់គេ ហេតុអីវាលំបាកអីយ៉ាងនេះ ឬត្រូវនិយាយត្រង់ៗ ថា Jungkook hah ជួយស្រាតខោឲ្យខ្ញុំមើលកូន ដំរីរបស់ Jungkook បន្តិចបានទេ? តែកុំអីល្អជាង..សង្ស័យត្រូវរង់ចាំឲ្យគេដេកលក់សិន ហើយចាំរកឱកាសបើកមើល ត្រូវហើយបែបហ្នឹងគួរតែល្អជាង ព្រោះថាខ្ញុំមានជំនាញដៃស្រាលតាំងពីកំណើត គឺត្រូវតែប្រើវាឲ្យមានប្រយោជន៍ ពេលគេដេកលក់ភ្លាម ខ្ញុំក៏បើកមើលភ្លែត ប៉ុណ្ណឹងក៏ចប់ទៅហើយ ព្រោះគេចូលចិត្តបើកភ្លើងអំពូលក្បាលគ្រែស្រាប់ហើយ គំនិតល្អ

ខ្ញុំចាប់ផ្តើមមើលឃើញអនាគតភ្លឺស្វាងរបស់ខ្លួនបន្តិចហើយ ការ
ព្យាយាមមិនធ្លាប់ធ្វើបាបអ្នកដែលខំប្រឹងនោះទេ ប៉ុន្ដែជួនកាលការព្យាយាមពេកក៏ធ្វើបាបខ្លួនឯងដូចគ្នា ដូច្នេះហើយដកដង្ហើមចូលឲ្យជ្រៅៗ យប់នេះត្រូវតែធ្វើឲ្យបានសម្រេច ធានាថានឹងមិនភ្លាត់ស្នៀតតែពេលនេះត្រូវលួងឲ្យគេមានអារម្មណ៍ល្អសិន តិច ងរ រត់ទៅដេកកន្លែងផ្សេងបាត់នាំឲ្យរវល់ អំពុលទុក្ខលើសដើមអីឡូវហើយ

ខ្ញុំដើរលបៗ ចេញពីបន្ទប់ដេកដើម្បីទៅតាមរក Jungkook ហើយ គេក៏មិនបាននៅឯណាឆ្ងាយដែរ ព្រោះខ្ញុំដឹងថាមួយរយៈនេះគេគេចពីអ្នកកាសែតមកសម្ងំនៅក្នុងផ្ទះ...នោះអី គេកំពុងអង្គុយអានសៀវភៅ ផឹកកាហ្វេនៅតុអាហារ ទឹកមុខធម្មតា មិនល្អ មិនអាក្រក់ ប្រថុយចូលទៅយកចិត្តយកថ្លើមសាកមើលសិន

"បងសម្លាញ់! នៅទីនេះទេឬ ខំរកឡើងយូរ" ខ្ញុំស្ទុះទៅឱប.ក.គេពី ក្រោយ ប្រើសម្លេងពិរោះអស់ពីសមត្ថភាពហើយ បើអង្វរករជាងនេះ ទៀតគឺប្រៀបដូចក្មេងបីខួបហើយ តែមើលទៅ Jungkook មិនញាប់ញ័រសោះ

"ពាក់អាវណាដើរចេញមកហ្នឹង? ឬក៏អាវឃ្លុំយប់មិញ?" "

"អាវយប់មិញហ្នឹងហើយ! កើតអីមែនទេ?"

"ទៅប្តូរចេញទៅ"

"ហេតុអី? មិនពេញចិត្តទេឬ?"

Super Star's Sweet Heart ♥️ Where stories live. Discover now