Chapter 19

698 77 7
                                    

_Jimin POV_

យប់នេះសម្រេចថាខ្ញុំមិនទៅជួប Jungkook តាមការណាត់របស់គេ នោះទេ នេះគ្រាន់តែជាការការពារខ្លួនតែប៉ុណ្ណោះ បើគេកំពុងតែ សង្ស័យថាខ្ញុំតាមដានគេមែន គេប្រាកដជាដៅត្រូវថាខ្ញុំនឹងទៅតាមការណាត់ ដូចជាលោកប្រធាននិយាយមុននេះអញ្ចឹង មិនទៅយប់នេះគ្រាន់តែចង់លុបការសង្ស័យរបស់ខ្ញុំចំពោះគេប៉ុន្មានភាគរយតែ
ប៉ុណ្ណោះ

ទីត! ទីត!
សម្លេងទូរសព្ទ័ក៏បានរោទិ៍បន្លឺឡើង ខណៈពេលដែលខ្ញុំកំពុងតែអង្គុយគិតថាគួរធ្វើយ៉ាងម៉េចបន្ត ចិត្តមួយត្រេកអរព្រោះតែខ្ញុំមានឱកាសបាន នៅជិតគេ ចិត្តមួយទៀតភ័យខ្លាចព្រោះខ្ញុំអាចជាត្រីជាប់នុយរបស់គេ ម្នាក់ទៀតដូចជាអ្នកនាង Leera

ខ្ញុំក៏បានទុកចោលនៅពេលដែលឃើញថានេះជាលេខប្លែក ដែលមិន បានកត់ត្រាទុកនៅក្នុងទូរសព្ទ័ បន្ទាប់ពីទូរសព្ទ័ឈប់រោទិ៍ម្ដងហើយ វា ក៏បានរោទិ៍ឡើងម្ដង ដោយសារតែគិតថាប្រហែលនរណាមានការ
សំខាន់ទើបខ្ញុំសម្រេចចិត្តលើកទទួល

_On Phone_

"អាឡូ!"

"ខ្ញុំ Jungkook! ចំណាំសម្លេងបានទេ?"

"អឺរ៎...ហាយ..ខ្ញុំចាំបានតាស៎"

"ម៉េចបានមិនមកតាមការណាត់?"

អូយស្លាប់ហើយ! ប្រាប់យ៉ាងម៉េចទៅ ហើយគេទៅបានលេខខ្ញុំមកពីណា គេទៅស៊ើបពីណាមកខ្ញុំលាក់លេខរបស់ខ្ញុំជិតសឹងអីហើយ
"អូរ៎! សុំទោសផងណា Jungkook! ខ្ញុំភ្លេចអោយឆឹងតែម្ដង"

"ច្បាស់ហើយថាភ្លេចឬ ក៏មិនចង់ជួបខ្ញុំ"

"អ្នកណាថាមិនចង់ជួប Jungkook នោះ! តារាម៉ូដែលលំដាប់នេះទៅ ហើយអ្នកណាមិនចង់ទៅញ៊ាំអាហារពេលល្ងាចជាមួយតែពីរនាក់ នោះ"

"អូខេ! អញ្ចឹងឆាប់ចេញមកខ្ញុំចាំ"

"គឺ..គឺថាគួរអោយស្តាយដល់ហើយខ្ញុំផ្លាស់សម្លៀកបំពាក់គេងយប់ រួចបាត់ទៅហើយ ណាមួយអស់កម្លាំងទៀត ចាំលើកក្រោយទៅណា ខ្ញុំសន្យា"
(តើគេជឿដែរទេណ៎! ម៉ោងទើបតែ ៧ កន្លះ)

"ឬក៏ចង់អោយខ្ញុំខ្ចប់ម្ហូបទៅញ៊ាំនៅបន្ទប់របស់ Jimin?"

"ហាស៎?"
(នេះលេងខ្លាំងដល់ថ្នាក់នឹងផងហី? គួរអោយខ្លាច គឺថាគួរអោយខ្លាច មែនទែន នេះខ្ញុំកំពុងតែស្រម៉ៃឃើញរូបភាព នៅពេលដែលគេមក ដល់បន្ទប់របស់ខ្ញុំ ដើរចូលមកជាមួយនឹងដៃម្ខាងកាន់ស្បោងអាហារ ម្ខាងទៀតកាន់កាំបិត រួចហើយក៏រត់សម្តៅមកចាក់ខ្ញុំ ចាក់យកៗ រហូត ដេកស្លាប់ហើយយកសាកសពខ្ញុំដាក់ចូលក្នុងបង្គន់ ហូយ! មិនបានទេ មិនអោយគេមកជាដាច់ខាត)

Super Star's Sweet Heart ♥️ Where stories live. Discover now