Chapter 28

960 95 17
                                    

_Jungkook House_

"ស្មើរនេះហើយ ឯងប្រុងតែងខ្លួនចេញទៅណា?"

"ខ្ញុំទៅក្រៅតែមួយភ្លែតទេបង" Jungki និយាយតបទៅបងប្រុសរបស់គេវិញ

"ប្រយ័ត្នតែម៉ាក់ដឹង" Jungkook ក៏បាននិយាយតបដោយសម្លឹងមុខ ប្អូនរបស់គេ ដោយទឹកមុខមើលទៅគេដូចជាមិនសូវពេញចិត្តនឹងទង្វើរបស់ប្អូនគេប៉ុន្មាននោះទេ

"បើបងមិនប្រាប់ ខ្ញុំមិនប្រាប់ ហើយអ្នកនៅក្នុងផ្ទះនេះមិនប្រាប់ ម៉ាក់ធ្វើម៉េចនឹងដឹង បើគាត់ទៅក្រៅប្រទេសបាត់ហើយ បងកុំបារម្ភអី"

"តាមចិត្តចុះ ព្រោះឯងមិនដែលនឹងយកចិត្តទុកដាក់នឹងសម្តីបងស្រាប់ទៅហើយ"

"ហ៊ើយ! ឈប់និយាយរឿងនេះទៅ មកនិយាយពីសង្សារថ្មីរបស់បង នេះវិញ សង្ហាជាងនៅក្នុងទូរសទ្សន៍ឆ្ងាយណាស់ អញ្ចឹងតើស៎បានបង ចាប់អារម្មណ៍ ខ្ញុំច្រណែនដល់ហើយ"

"ច្រណែនអីឯង! អោយតែឃើញស្អាតៗ ឯងចូលចិត្តតែទាំងអស់ហ្នឹង" Jungkook និយាយដោយញញឹមបន្តិច

"បងកុំនិយាយបែបនេះទៅមើល! ខ្ញុំមិនមែនបែបនេះឯណា" Jungki តបដោយបដិសេធនឹងសម្តីរបស់ Jungkook

"អ្នកដែលបងស្គាល់គឺឯងចូលចិត្តតែទាំងអស់នឹង"

"និយាយអញ្ចឹងប្រហែលជា Jungkook យកមនុស្សប្លែកមុខចូលផ្ទះច្រើននាក់ហើយមើលទៅ" Jimin ធ្វើជានិយាយដៀមដាម ទៅកាន់ Jungkook ដែលកំពុងតែនិយាយជាមួយប្អូនរបស់គេ

"មិនមែនទេបងប្រុស Jimin! គាត់មិនដែលនាំអ្នកណាចូលផ្ទះក្រៅពីបង និងបង..."

ក្រាក!

Jimin កំពុងតែផ្ទៀងស្ដាប់ចម្លើយចេញពីមាត់របស់ប្អូនប្រុសរបស់ Jungkook ទៅហើយ ក៏ត្រូវមកកាត់ចង្វាក់ ស្ទើរតែអោយគេធ្លាក់ បេះដូងចុះក្រោមដីទៅហើយ រួចក៏បានឃើញបុរសចំណាស់ម្នាក់ កំពុងតែដើរចេញមកពីបន្ទប់ តែរាងកាយនៅរឹងមាំល្អណាស់ Jimin ក៏ដឹងថាបុរសម្នាក់នោះជាអ្នកណា គាត់ជាឪពុករបស់ Jungkook ឃើញបែបនេះ Jimin ក៏បានអោនគោរពទីតាមការគួរសម្យ មិនអាចធ្វើខ្លួនអត់មាយាទបានទេ

"សួស្តីលោករដ្ឋមន្ត្រី! ខ្ញុំគឺ Jimin"

"សួស្តី Jimin! ខ្ញុំប៉ារបស់ពួកគេទាំងពីរនាក់នេះ" លោករដ្ឋមន្ត្រី ញញឹមស្រស់ហើយក៏និយាយ ធ្វើអោយ Jimin កាន់តែធ្វើខ្លួនមិនត្រូវ គេកំពុងតែមិនពូកែនិយាយជាមួយមនុស្សចាស់ស្រាប់ផង ហើយពេលនេះមិនត្រឹមតែជាមនុស្សចាស់ធម្មតានោះទេ គឺជារដ្ឋមន្ត្រីខាងច្បាប់ទៀតផង ប្រហែលជាគាត់ដឹងហើយថា Jimin ជាអ្នកណា

Super Star's Sweet Heart ♥️ Where stories live. Discover now