Chapter 4

820 81 5
                                    

បន្ទាប់ពីបានតាមស៊ើបដោយសម្ងាត់រយៈមួយថ្ងៃហើយនោះ ក្រុម spy របស់យើងក៏បានរកឃើញតម្រុយរបស់គោលដៅដែលត្រូវតាមដានបន្តចំនួនបីអ្នក

"លោកប្រធាន! បីអ្នកគេគឺជាតារាម៉ូដែលប្រុសជួរមុខនៅក្នុងផលិតកម្ម SNI ជំនាន់ទី ១០ នេះ" Jin ក៏បានយករូបថតបីសន្លឹកដាក់នៅលើតុប្រធានរបស់គេ

"ពួកគេមានដឹងខ្លួនទេ?" Suga សម្លឹងមើលរូបថតហើយក៏សួរឡើង

"ពួកគេមិនដឹងទេ! ព្រោះយើងឆែកវាពីប្រពន្ធ័អ៉ីនធឺណែតមក ដោយ សារតែមិនចង់សួរនាំអ្នកនៅក្នុងផលិតកម្ម នាំតែលេចឮទៅ កាន់ជន សង្ស័យ" Jin ក៏បានបកស្រាយទៅវិញ

"ល្អ! និយាយបន្តទៀតមក"

"នៅក្នុងកំណត់ហេតុបានបញ្ជាក់ថាថ្ងៃចុងក្រោយ នាងបានទៅរកឃាតករនៅខុនដូរ! នេះបញ្ជាក់ថាឃាតករគេមានខុនដូរផ្ទាល់ខ្លួនហើយ... ហើយតាមការស្រាវជ្រាវពីម្សិលមិញ ពួកគេទាំងបីអ្នកនេះសុទ្ធតែមានខុនដូររៀងៗ ខ្លួន" Jin រៀបរាប់បន្ថែម

"ចុះអ្នកដែលបានថតស្ពតជាមួយអ្នកនាង Leera នោះ?"

"គឺមានទាំងបីអ្នកដែលហ្នឹង លោកប្រធាន! ពេលនេះតម្រុយរបស់ពួក យើង គឺមានតែប៉ុណ្ណឹងទេ! បើយើងទៅដល់ឃាត់ខ្លួនគេទាំងបីនាក់ភ្លាមៗ វាអាចបង្កជារឿងរញ៉រញ៉ៃជាមិនខាននោះទេ"

"ត្រូវហើយ! បើសិនជាឃាតករមិនមែនជាពួកគេ យើងនឹងជាប់បទបរិហាកេរ្តិ៍ហើយ ណាមួយពូកគេជាតារាល្បី សូម្បីតែស្ថានភាពគ្រួសារក៏មានឋានៈធំទៀត" Suga និយាយបន្តើរ គិតបន្តើរ

"ជំហ៊ានដំបូងពួកយើងត្រូវចូលជិតពួកគេទាំងបីនាក់ដើម្បីបញ្ជាក់ថា អ្នកណាមានរូបសាក់នៅត្រង់ចង្កេះនោះហើយជាចំនុចសំខាន់" Jin ក៏បញ្ចេញយោបលរបស់គេមក ស្ដាប់ទៅវាសមហេតុផលណាស់

"ហឹម! ជួយទៅហៅ Jimin និង Jhope ចូលមកក្នុងបន្តិច"

"បាទលោកប្រធាន" Jin តបហើយ ក៏ដើរចេញទៅខាងក្រៅ ហៅគ្នីគ្នារបស់គេ ចូលមកក្នុងតាមបញ្ជារបស់ប្រធាន

"លោកប្រធាន" Jimin និង Jhope បន្លឺឡើងដំណាលគ្នា ពេលបានមកដល់ក្នុងបន្ទប់

"ពួកយើងបានដឹងពីមុខសញ្ញារបស់ឃាតករ ហើយអ្នកណាជាគោលដៅដែលយើងត្រូវស៊ើបបន្តហើយត្រូវទេ?" Suga ក៏បានសម្លឹងមើលមុខកូនក្រុមរបស់គេឆ្លាស់គ្នា ទៅវិញទៅមក

Super Star's Sweet Heart ♥️ Where stories live. Discover now