Chapter 8

719 84 7
                                    

ត្រឡប់មកមើលសកម្មភាពនៅក្នុងទីក្រុងវិញ ក្រុមអ្នកស៊ើបអង្កេតកំពុងតែអង្គុយនៅតាមតុរៀងៗ ខ្លួនហើយបានកត់សម្គាល់ថាបាត់ម្នាក់ មិនបាច់ឆ្ងល់ថាម្នាក់នឹងទៅណាបាត់ទេ

"ឯណា Jimin?" Suga សួរនាំបន្ទាប់ពីបាត់កូនក្រុមរបស់គេរយៈ ពេល ៤ថ្ងៃទៅហើយ

"គេទៅតាម Jungkook បាត់ហើយ" Jhope ឆ្លើយ

"ចុះគេមានបានព័ត៌មានអីបន្ថែមទេ?" Suga សួរបន្តទៀត

"ប្រហែលជាគ្មានទេ! រកតែវិធីចូលទៅជិតគេមិនទាន់បានផង" Jhope តបដោយមិនសប្បាយចិត្តដូចគ្នា គេក៏ចង់អោយ Jimin សម្រេចផែនការរបស់គេឆាប់ៗ នេះដូចគ្នា

"ហ៊ើយ! Jungkook ម្នាក់នេះពិបាកចូលជិតបន្តិចហើយ" Jin ឧទាន ទៅតាមអ្វីដែលគេស្រាវជ្រាវពីអ៉ីនធឺណែត

"កុំបារម្ភអី Jimin ប្រាកដជាធ្វើបាន" Suga និយាយឡើងព្រមទាំងញញឹមដោយមានសង្ឈឹម
"អូរ៎! នៅមានរឿងមួយទៀត ចុះឈ្មោះ Jimin ជាអ្នកគាំទ្រ Vip ក្នុងកម្មវិធី Talk Show របស់តារាថ្ងៃច័ន្ទនេះផង... ព្រោះអ្នកគ្រាំ នឹងបានថតរូបជាមួយអាយដលរបស់គេ"

*****

គ្រលេកមកមើលអ្នកដែលកំពុងតែអង្គុយសំកុកនៅក្នុងបន្ទប់គេង ឯ នេះវិញ Jimin រកវិធីដើម្បីចូលទៅក្បែរ Jungkook បួនថ្ងៃទៅហើយ នៅតែគ្មានផល នេះជាថ្ងៃចុងក្រោយដែលគេស្នាក់នៅទីនេះហើយ សង្ឈឹមថាបានផលទៅចុះ ព្រោះប៉ុន្មានថ្ងៃនេះ គេមានអារម្មណ៍ថា Jungkook គេចមុខគេរហូត

ទីង តុង

Jimin ក៏បានដើរទៅអើតមើលនៅចន្លុះទ្វារ មុននឹងបើកទ្វារដើម្បី និយាយជាមួយអ្នកដែលមករកគេនៅមុខបន្ទប់

"សួស្តី! យប់នេះខាងសណ្ឋាគារយើងបានរៀបចំកម្មវិធីជប់លៀង នៅឆ្នេរខាងក្រោយសូមលោកអញ្ជើញចូលរួមផង" បុគ្គលិកសណ្ឋាគារ និយាយចប់ក៏បានហុចសំបុត្រមួយសន្លឹកទៅអោយ Jimin

"បាទ! អរគុណ...ខ្ញុំនឹងចូលរួម" Jimin តបទៅវិញទាំងញញឹមហើយ ក៏បិទទ្វារបន្ទប់វិញ រួចដើរសំដៅទៅលើពូកគិតថា គេងមួយភ្លែត ចាំល្ងាចបន្តិចចាំរៀបចំខ្លួនដើម្បីចុះទៅចូលរួមកម្មវិធីរបស់សណ្ឋាគារ

Super Star's Sweet Heart ♥️ Where stories live. Discover now