Chapter 20

902 89 20
                                    

_Jimin POV_

ខ្ញុំក៏បានចូលទៅតាមបុគ្គលិកប្រាប់ នៅក្នុងហាងពិតជាស្ងប់ស្ងាត់ មាន ភាពផ្ទាល់ខ្លួនខ្ពស់មែន បែបនេះបានជា Jungkook ចេញមកមិនខ្លាច មានអ្នកការសែតចាំលួចថត ខ្ញុំបានចូលទៅដល់ក្នុងបន្ទប់ក៏ឃើញ Jungkook កំពុងតែអង្គុយមើល menu ខ្ញុំក៏ចូលទៅអង្គុយដោយ មិនចាំបាច់អោយ គេអញ្ជើញ ហើយគេក៏ក្រឡេកភ្នែកមើលមកខ្ញុំ បន្តិចដោយអស់សំណើច

"ចាំបាច់បន្លំខ្លួនដល់ម្លឹងផងឬ?"

"ត្រូវហើយ! ខ្ញុំទេដែលត្រូវសួរ Jungkook ថាចេញមកកណ្តាលវាលបែបនេះដោយរបៀបណា មិនខ្លាចអ្នកកាសែតលួចមកតាមជាមួយទេឬ?"

"ខ្ញុំមិនខ្លាចទេ! ថ្ងៃនេះខ្ញុំជិះឡានមួយទៀតមក គ្មានអ្នកណាស្គាល់ស្លាកលេខថានេះជាឡានរបស់ខ្ញុំនោះទេ បែបនេះហើយពួកនោះមិនដឹងទេថាខ្ញុំទៅណា ហើយធ្វើអីខ្លះ"

"ល្អហើយអញ្ចឹង! Jungkook បានឃើញព័ត៌មានហើយត្រូវទេ?"

"ត្រូវសួរថានៅមានអ្នកណាទៀតដែលមិនបានឃើញព័ត៌មាន វាល្អជាង"

"សង្ស័យផ្សាយពេញប្រទេសហើយក៏មិនដឹង"

"សម័យនេះគឺអញ្ចឹងហើយ មានរឿងអ្វីក៏ល្បីបានដែរ អ្នកកាសែត លឿនជាងអ្វីៗ ទាំងអស់"

"អញ្ចឹងពួកយើងគួរធ្វើយ៉ាងទៅ? ខ្ញុំមិនចង់អោយមានអ្នកកាសែត
តាមនោះទេ"

"រឿងបែបនេះគឺមានតែដំណោះស្រាយពីរទេ"

"អ្វីទៅ?"

"មួយព្រមទទួល មួយទៀតអោយអ្នកការសែតតាម ដល់ពួកគេហត់ ពួកគេឈប់ហើយ... ងាយៗ តែប៉ុណ្ណឹងទេ"

"ងាយ?? ទាំងពីរវិធីនេះគ្មានមួយណាជាជម្រើសល្អនោះទេ"

"ទោះនិយាយថា Jimin រើសបានកាបូបអ្នកណាមិនដឹង ហើយនៅក្នុងនោះវាមានរបស់ដូចជានៅក្នុងរូប ហើយខ្ញុំក៏បានទៅសួរនាំដផយចៃដន្យមិនដឹងរឿង ពិតមែនក៏អ្នកកាសែតគេមិនជឿដែរ គេប្រាកដជាថាយើងរៀបចំរឿងបោកប្រាស់គេជាមិនខាននោះទេ"

"ក្រែងកាបូបជារបស់ Jungkook មិនអញ្ចឹងហី?"

"អត់ទេ! Jimin គិតថាខ្ញុំទុករបស់អស់នោះអោយឆែកឃើញស្រួលៗ ដែរមែនទេ?"

Super Star's Sweet Heart ♥️ Where stories live. Discover now