Chapter 29

1.5K 116 67
                                    

(មើលទីនេះក៏គ្មាន ទីនោះក៏គ្មាន ហ៊ើយ! លាក់បានជិតល្អណាស់ តែ ស្អីនោះដប់ព៌ណផ្កាឈូកនៅមុខកញ្ចក់)
"ហឹម! គ្រីមកោរពុកមាត់សោះ" Jimin និយាយតិចៗ ហួសចិត្តនឹងខ្លួនឯង ខំឆែកគ្រប់កន្លែង គ្រប់ប្រអប់អស់ហើយគ្មានអីយកមកធ្វើជា ភស្តុតាងអីបន្តិចសោះ គ្មានរបស់របរមនុស្សស្រីសូម្បីតែសរសៃរសក់ក៏គ្មានដែរ Jimin កំពុងតែសង្ស័យថា Jungkook ប្រាកដជាបំផ្លាញចោលអស់ហើយ Jimin ក៏បានសម្រេចចិត្តងូតទឹកវិញ ឈប់គិតពី រឿងឆែកឆេរបន្ទប់ទឹករបស់ Jungkook បន្តទៀត ព្រោះយប់ដែរហើយ

Jimin ចេញពីក្នុងបន្ទប់ទឹកមកវិញ ក៏បានឃើញ Jungkook កំពុងតែអង្គុយនៅលើសាឡុងតូចក្បែរគ្រែរបស់គេ Jungkook បែរមក សម្លឹងមើលមុខរបស់ Jimin ពីក្បាលរហូតដល់ចុងជើង ធ្វើអោយ Jimin មានអារម្មណ៍ថាប្លែកៗ យ៉ាងម៉េចមិនដឹង

(ប្រុងមើលអោយធ្លុះដល់ក្នុងតែម្ដងឬយ៉ាងម៉េច?) Jimin គិតនៅក្នុងចិត្ត មុននឹងនិយាយពាក្យផ្សេងចេញទៅ
"Jungkook មើលអី?" Jimin សួរឡើងទាំងធ្វើខ្លួនមិនត្រូវ ដោយ សារតែកែវភ្នែករបស់ Jungkook សម្លឹងមើកមកគេ ធ្វើដូចជាគេកំពុងតែឈរស្រាតអញ្ចឹង

"ក្រែងប្រាប់ថាចូលចិត្តដេកស្រាតមិនអញ្ចឹងហី?"

"ហាស៎??"

"ពេលខ្ញុំទៅចាំនៅមុខបន្ទប់ខុនដូរមុននោះ Jimin សុំពេលស្លៀកពាក់ ព្រោះថាកំពុងតែដេកស្រាត" Jungkook តបដោយញញឹម បោះពួយទៅកាន់ Jimin

"អរ៎! ខ្ញុំកុហកទេ ព្រោះមិនចង់អោយ Jungkook ចូលទៅឃើញ Kija" Jimin តបដោយញញឹមតិច
(ឆ្គួតមែន! មនុស្សល្អជាឯណាមកដេកស្រាតនោះ ទោះបើចង់ដេកមែនក៏មិនមែនមកដេកស្រាតនៅទីនេះដែរ)
"ហេ៎! កុំមកធ្វើមុខបែបនេះដាក់ខ្ញុំ ប្រញាប់ងូតទឹកហើយ ចូលគេងទៅ យប់ហើយ"

"ប្រញាប់ដេញអោយងូតទឹកបែបនេះ ព្រោះចង់អោយខ្ញុំឆាប់បានមកគេងអោបវិញមែនទេ?"

"មមើរមែនទេ?"

"តិចទៀតនឹងដឹងហើយថានរណាមមើរអោយពិតប្រាកដនោះ" Jungkook និយាយដោយការពេញចិត្ត ហើយក៏ដើរចូលទៅក្នុងបន្ទប់ទឹកយ៉ាងមានក្តីសុខ

_Jimin POV_

លោកគ្មានថ្ងៃបានសំរេចបំណងនោះទេ ការពិតនឹងលាតត្រដាងក្នុងពេលឆាប់ៗ នេះ ថាទៅនៅសល់តម្រុយមួយទៀតដែរ អាចបិទរឿងក្តីនេះមួយរយភាគរយ ហើយនឹងចាប់ឃាតករបាន បញ្ជាក់ថា Jungkook ពិតជាបុរសដែរអ្នកនាង Leera កត់ត្រានៅក្នុងសៀវភៅ កំណត់ហេតុរបស់នាងមែន ប៉ុន្តែតម្រុយចុងក្រោយនេះគឺ ស្នាមសាក់ នៅលើខ្លួនរបស់គេ បើខ្ញុំអាចថតរូបនោះបាន វាប្រាកដជាប្រសើរណាស់ អញ្ចឹងចាប់ផ្តើមពីអីឡូវចុះ ខ្ញុំនឹងត្រៀមទូរសព្ទ័ថតនៅពេលដែលគេចេញមកពីបន្ទប់ទឹក គេប្រាកដជារុំកន្សែងជាប់ចង្កេះរបស់គេ ទោះមិនបានឃើញស្នាមសាក់ពេញភ្នែក ក៏បានឃើញខ្លះដែរ

Super Star's Sweet Heart ♥️ Where stories live. Discover now