Chapter 46 (THE END)

1.4K 122 25
                                    

_Jimin POV_

ខ្ញុំកំពុងតែអង្គុយនៅក្នុងតុលាការ ស្តាប់ការកាត់ទោសរបស់ Jungki មិនមានមនុស្សច្រើនមកមើលនោះទេ អ្នកចូលរួមទស្សនាការកាត់ទោសមានតែមនុស្សសំខាន់ៗ តែប៉ុន្មាននាក់ប៉ុណ្ណោះដោយសាតែប៉ារបស់ Jungkook ស្នើរសុំអោយកាត់ក្តីរឿងនេះដោយស្ងប់
ស្ងាត់ គ្រាន់តែរកយុតិ្តធម៌ជូនជនរងគ្រោះវិញគឺគ្រប់គ្រាន់ហើយ

ចំណែកឯរឿងដែល Jungki សុខៗ សន្លប់នោះ ខាងក្រុមប៉ូលីសបាន បញ្ជូនគេទៅអោយអ្នកជំនាញត្រួតពិនិត្យរួចរាល់ នឹងចេញលទ្ធផល មកថាគេគ្មានជម្ងឺអ្វីនោះទេ មកពីគេញ៊ាំថ្នាំងងុយគេង ហើយថ្នាំនោះគឺ នៅក្នុងនំ Cookie ស្អីដែលគេធ្វើអោយខ្ញុំហ្នឹងឯង សំណាហើយដែលខ្ញុំមិនបានញ៊ាំ កុំអីអីឡូវខ្ញុំក្លាយជាសាកសពបាត់ទៅហើយក៏មិនដឹង

Jungki បានជាប់ពីបទ មនុស្សឃាត កម្រិតទីមួយដោយតុលាការ កាត់ទោសអោយគេជាប់ពន្ធធនាគារចំនួន 30 ឆ្នាំ មិនត្រូវពិន័យជាទឹកប្រាក់នោះទេ តែខាងលោករដ្ឋមន្រ្តីបានផ្តល់ជាទឹកប្រាក់របស់គាត់មួយចំនួនជូនទៅគ្រួសាររបស់អ្នកនាង Leera ជាការសុំទោសជំនួសអ្វីដែលកូនប្រុសរបស់គាត់បានប្រព្រឹត្តឡើង

"ឯងជាមួយ Jungkook យ៉ាងម៉េចហើយ?" បង Jin សួរខ្ញុំនៅពេលចៅក្រមកំពុងតែប្រកាសទោសរបស់ Jungki

"ពួកខ្ញុំមិនបានជួបមុខគ្នាតាំងពីថ្ងៃដែលប៉ូលីសទៅចាប់ខ្លួន Jungki មកម្ល៉េះ"

នឹកឃើញដល់រឿងដែលខ្ញុំនិងគេមិននិយាយធ្វើអោយខ្ញុំទម្លាក់ទឹកមុខ ចុះ ព្រោះខ្ញុំនឹកគេ ខ្ញុំចង់និយាយជាមួយគេ តែប្រហែលជាពេលនេះគេស្អប់ខ្ញុំលែងចង់ជួបមុខខ្ញុំហើយ សូម្បីតែថ្ងៃនេះក៏មិនឃើញគេមក ដែរ

"អូរ៎! ចុះឯងមានបានបកស្រាយប្រាប់គេទេ?"

"គេដឹងតាំងពីដំបូងថាខ្ញុំចូលទៅជិតគេដើម្បីស៊ើបរឿងក្តី! គេមិនត្រូវការស្តាប់ហេតុផលរបស់ខ្ញុំនោះទេ"

"ចុះមិនបានបកស្រាយបែបនេះក្នុងខ្លួនឯងមានក្តីសុខទេ?" បង Jin សួរព្រមទាំងលើកដៃមកដាក់នៅទ្រូងខាងឆ្វេងរបស់ខ្ញុំ

"....." ទឹកភ្នែករបស់ខ្ញុំក៏ហូរចុះមកដោយមិនបានត្រៀមទុក ខ្ញុំចង់តែស្រែកប្រាប់គេខ្ញុំឈឺចាប់ ខ្ញុំដឹងខុសដែលខ្ញុំកុហកគេ តែគ្មានឱកាសដើម្បីជួបមុខគេដើម្បីសារភាពពាក្យទាំងអស់នេះទៀតទេ
"បងគិតថាខ្ញុំអាចមានក្តីសុខដោយគ្មានរូបគេនៅក្បែរបានទេ?"

Super Star's Sweet Heart ♥️ Where stories live. Discover now