Chapter 45

731 87 32
                                    

_Jhope POV_

"ប្រញាប់ទៅណា?"

ខ្ញុំកំពុងតែត្រូវខ្មោចលងទាំងថ្ងៃមែនទេ?

"ខ្ញុំសួរថាប្រញាប់ទៅណា?"

"អឺរ៎! ខ្ញុំ..គឺខ្ញុំ" ខ្ញុំរកឆ្លើយមិនត្រូវ មិនដឹងថាត្រឹមឆ្លើយថាម៉េច ខួរក្បាលខ្ញុំកំពុងតែគាំងនៅនឹងមួយកន្លែងតែម្ដង ព្រោះតែរន្ធត់ពេក

"ខ្ញុំ..ខ្ញុំនឹងយ៉ាងម៉េច?" គេដើរមកជិតហើយសួរខ្ញុំ ធ្វើអោយខ្ញុំកាន់តែឆ្លើយមិនចេញ អ្នកណានៅលើបន្ទប់ជាមួយខ្ញុំមុននេះ បើគេកំពុងតែឈរនិយាយជាមួយខ្ញុំនៅត្រង់នេះ?

"....." គេមិនមាត់តែក៏ចាប់ស្មាររបស់ខ្ញុំហើយសម្លឹងមើលមុខខ្ញុំពីលើ ចុះក្រោមដោយជ្រួញចិញ្ចើម

"ខ្ញុំ..ខ្ញុំទៅយករបស់នៅខាងមុខបន្តិច! ខ្ញុំកម្ម៉ង់អីវ៉ាន់អីឡូវគេដឹកមកអោយ" ខ្ញុំរកលេសដើម្បីគេចចេញស្ថានភាពនៅនឹងមុខ

"អូរ៎! អូខេ!" គេឧទានហើយក៏ព្រលែងដៃពីស្មាររបស់ខ្ញុំ

រួចខ្លួនហើយខ្ញុំ! ខំដើរមួយៗ ធម្មតាមកហួសគេបន្តិចហើយ តែក៏ត្រូវបញ្ឈប់ជំហានវិញនៅពេលដែលសម្តីរបស់គេព្រមជាមួយអារម្មណ៍ ដែលអាចទាយដឹងថាគេកំពុងតែភ្ជុងកាំភ្លើងនៅពីក្រោយក្បាលរបស់ខ្ញុំ

"នៅស្ងៀមបើមិនចង់អោយខ្ញុំបាញ់" សម្លេងរាបស្មើរត្រជាក់ដូចជាទឹកកករបស់គេធ្វើអោយខ្ញុំកាន់តែភ័យ Jimin អើយបើឯងកំពុងតែឈរ មើល ជួយរត់មកហាមឃាតគេបន្តិចមក
"ឯងមិនមែនជា Jimin ទេ"

"...." សម្តីរបស់គេបានធ្វើអោយខ្ញុំបើកភ្នែកធំៗ ដោយការភ្ញាក់ផ្អើល នេះគេពិតជាពូកែសង្កេតពិតមែន មិនដល់ ៥នាទីក៏ដឹងហើយមែនទេថាខ្ញុំ មិនមែនជា Jimin?

"ឯងជាអ្នកណា?" Jungkook និយាយព្រមទាំងខិតកាំភ្លើងមកកាន់តែជិតក្បាលរបស់ខ្ញុំពីខាងក្រោយ
"បើមិនប្រាប់ខ្ញុំនឹងខលប្តឹងប៉ូលីស ហើយបើឯងតដៃខ្ញុំនឹងបាញ់ឯងអោយដេកនៅត្រង់នេះតែម្ដង"

"ខ្ញុំ..គឺ...ខ្ញុំ—."

Weew...woo..wee..wooo..wewo...
សម្លេងស៊ីរ៉ែនឡានរបស់ប៉ូលីសបានមកដល់បន្លឺឡើង កាត់សម្តីទាំងអស់របស់ខ្ញុំ

Super Star's Sweet Heart ♥️ Where stories live. Discover now