Chapter 27

791 97 19
                                    

_Jimin POV_

Jungkook ចាប់ត្រូវជើងរបស់ Kija ហើយក៏ធ្វើអោយ Kija ងើបចេញមកពីគំនរតុក្តតានោះភ្លាមៗ ហើយពេលនេះពីរនាក់គេកំពុងតែឈរមើលមុខគ្នា ម្នាក់ជ្រួញចញ្ចើមឡើង ហើយម្នាក់ទៀតធ្វើមុខភ្លើៗ អ្នកដែលធ្វើមុខភ្លើនោះមិនបាច់ខ្ញុំបញ្ជាក់ក៏ដឹងថាជាអ្នកណា គឺ Kija នឹងហើយ សម្លឹងមើលគ្នាអស់ចិត្ត Jungkook ក៏បែរមកសួរខ្ញុំដោយ សម្លេងត្រជាក់ស្រេប មិនមែនសម្លេងស្រទន់ដូចរាល់ដងនោះទេ

"មានន័យថាយ៉ាងម៉េច?"

"គឺ...គឺថា..ធ្វើចិត្តអោយត្រជាក់សិនទៅណា..គឺ Kija គេជាប្អូនជីដូនមួយរបស់បង Jin ហើយគេមកគេងជាមួយខ្ញុំតែមួយយប់នេះទេ ព្រោះថ្ងៃនេះបង Jin គេរវល់នៅកន្លែងធ្វើការ ហើយខ្លាចថាគ្មានអ្នកណាមើលគេ"

"កប្លែងណាស់! ចុះ Jhope ក៏គេខុនដូរបន្ទប់ជិតនេះហេតុអីមិនពឹងគេ? ហើយនៅមានរឿងយកគេមកលាក់នៅក្រោយនេះទៀតជាអ្វី? អោយហេតុផលដែលអាចអោយខ្ញុំជឿខ្លះបានទេ?"

"មកពីពេលដែលបង Jin ពឹងនោះបង Jhope គាត់រវល់ទើបអោយខ្ញុំមករកបង Jimin" Kija ក៏បានឆ្លើយជំនួសទៅតាមអ្វីដែលគេបាន ដឹង ពីបងប្រុសជីដូនមួយរបស់គេ ព្រោះថាមិនចង់អោយ Jimin និង Jungkook ត្រូវឈ្លោះគ្នាដោយសារតែគេ

"ខ្ញុំមិនបានសួរឯងទេ! ខ្ញុំសួរសង្សាររបស់ខ្ញុំ"

"អឺរ៎! សុំទោសផងដែលខ្ញុំលូកមាត់" Kija និយាយដោយសម្លេងដឹងកំហុស មុននឹងដើរទៅជិតពូកហើយឡើងគេង
"ពួកបងដោះស្រាយគ្នាចុះអញ្ចឹង! ខ្ញុំគេងហើយមិនរំខានទេ រាត្រីសួស្តី"

ល្អណាស់! ប្អូនជីដូនមួយរបស់បង Jin គេឆ្គួត ឬក៏ធ្វើឆ្គួត នេះមនុស្ស កំពុងតែចង់ស៉ីសាច់គ្នាហើយ នៅដើរទៅដេកបានទៀតមែនទេ? មកជួយដោះស្រាយគ្នាបន្តិចបានទេឬយ៉ាងម៉េច

"ខ្ញុំមានជម្រើសពីរអោយ Jimin" Jungkook ងាកមកនិយាយជាមួយខ្ញុំ ដោយទឹកមុខគួរអោយខ្លាច ខ្ញុំស្បថថាមិនធ្លាប់ឃើញគេកាច បែបនេះទេ
"ទីមួយទៅគេងជាមួយខ្ញុំ ទីពីរពួកយើងបែកគ្នា"

បើមានទីបី គឺត្រូវតែជាការ សម្លាប់ Kija ចោលតែម្ដង ខ្ញុំគិតនៅក្នុងចិត្តយ៉ាងគួរអោយខឹង

Super Star's Sweet Heart ♥️ Where stories live. Discover now