Chapter 44

700 75 14
                                    

_Jimin POV_

ផែនការរបស់ខ្ញុំកំពុងតែដំណើរការបានយ៉ាងរលូនហើយ ខលទៅ Jungkook មុននេះ គេថាគេនឹងប្រញាប់ត្រឡប់មកផ្ទះពេលបញ្ចប់ការងាររបស់គេរួចរាល់ សប្បាយចិត្តដល់ហើយ តែក៏ពិបាកចិត្តខ្លះដែរ សុំអោយគេមិនមែនជាឃាតករទៅចុះ ហើយចុះបើសិនជាគេមិនមែនជាឃាតករ តើអ្នកណាជាឃាតករ? បើគ្រប់យ៉ាងនៅក្នុងសៀវភៅកំណត់ហេតុរបស់ជនរងគ្រោះរៀបរាប់ពីលក្ខណៈរបស់ជនសង្ស័យ ដូចគេស្ទើរ តែមួយរយភាគរយទៅហើយ សង្ឈឹមថាយប់នេះខ្ញុំបាន
ត្រឡប់ទៅដេកនៅខុនដូរខ្ញុំវិញ ហើយដាក់ខ្នោះគេចូលគុកទៅចុះ

ខ្ញុំអង្គុយចាំមិត្តខ្ញុំគេ clone មុខធ្វើជាខ្ញុំតែកន្លះម៉ោងនោះទេ តែហេតុអីក៏មានអារម្មណ៍ថាយូរអើយសែនយូរបែបនេះ ខ្ញុំអន្ទះសារដល់ហើយ

"រួចរាល់ហើយ!" Jhope ដើរចេញមកពីខាងបន្ទប់ គេផ្លាស់សម្លៀកបំពាក់ អោយមើលទៅជាស្ទាយរបស់ខ្ញុំព្រមទាំង ពេលនេះគេមានមុខ មាត់ដូចជាខ្ញុំបេះបិទ ខុសត្រង់តែកម្ពស់គេខ្ពស់ជាងខ្ញុំបន្តិចទេ

"អូយ! បងប្អូនភ្លោះ" ខ្ញុំឧទានឡើងហើយមើលគេពីលើដល់ក្រោម
"ខ្ញុំពិតជាមានមោទនភាពដល់ហើយ មិនដែលដឹងថាខ្លួនឯងសង្ហាយ៉ាងនេះ ឃើញមុខខ្លួនឯងក្នុងកញ្ចក់ មិនដូចឃើញនៅពេលនេះសោះ"

"យើងដឹងថាឯងសង្ហាហើយ! តែឈប់វង្វេងនឹងខ្លួនឯងទៅ ក្រែងប្រញាប់ចេញទៅហី?" Jhope និយាយដោយធ្វើមុខស្លើរទៅលើ ខ្ញុំដឹងថាគេកំពុងតែជ្រេញខ្ញុំ ច្រណែននិងភាពសង្ហារបស់ខ្ញុំហើយមើល ទៅ

"តែយើងថា cookie នេះក្រឡុកអោយហើយទៅល្អទេ?"

"ហេតុអី?"

"វាមើលទៅដូចជាខ្ញុំទិញផ្ញើរគេ! ធ្វើអោយគេកាន់តែមានអារម្មណ៍រំភើបនឹងផឹកវា" ខ្ញុំនិយាយទៅកាន់ Jhope ហើយដើរទៅចាត់ការ cookie នៅផ្ទះបាយក្នុងបន្ទប់ខុនដូររបស់គេ

"ធ្វើអីក៏ធ្វើអោយលឿនទៅ! យើងប្រញាប់មកវិញរៀបចំអីវ៉ាន់ឡើង យន្តហោះ"

"ចុះម៉េចបានជាឯងមិនទៅរៀបអោយហើយទៅ! ចេញទៅដាក់វ៉ាលី នៅគូទឡាន ចាប់ឃាតករហើយ! ឯងឡើងយន្តហោះតែម្ដង" ខ្ញុំនិយាយបន្តើរ ក្រឡុកនំ cookie ជាមួយទឹកដោះគោស្រស់ លាយជាមួយទឹកកក ធានាថាមិនអោយចាញ់របស់គេដែលធ្វើលក់នៅក្នុងហាងនោះទេ ប្រាប់អោយដឹងទៅ

Super Star's Sweet Heart ♥️ Where stories live. Discover now