@Next Day ~~~~~~
រយៈពេលមួយខែទៅហើយដែល Taehyung នឹង Jungkook ពួកគេបានធ្វើជាមិត្តភក្តិជាមួយគ្នាថែម ទាំងមានទាក់ទងល្អៗបែបមានរឿងអ្វីតែងតែនិយាយ ប្រាប់គ្នាឬពិភាក្សាគ្នាបានគ្រប់ពេល! រាល់ពេល Jungkook បាននៅជាមួយនឹងសិស្សច្បងរូបរាងតូចត្រឡឹងម្នាក់នេះវាធ្វើអោយគេមានក្ដីសុខខ្លាំង ណាស់ព្រោះគេតែងតែទទួលបានពាក្យសម្ដីលួង លោមផ្អែមល្ហែមជាមួយនឹងការលើកចិត្តពី Taehyung គ្រប់ពេល
រាងតូច Taehyung ដើរចូលមកក្នុងអាគារចាស់កន្លែងដែលគេតែងតែមកអង្គុយលេងរាល់ដងជា មួយនឹង Jungkook ទាំងដែលពីមុនកាលគេនៅ មិនទាន់ស្គាល់ក្មេងម៉ាប់ម្នាក់នេះគេមិនដែលមកទីនេះឡើយ
< ទាយទៅមើលថាជាអ្នកណា៎? > សម្លេងនិយាយ ស្រាលៗនៅក្បែរត្រចៀករបស់ Jungkook ព្រម ទាំងលើកដៃបិទភ្នែករបស់គេធ្វើអោយ Jungkook បានលឺហើយសើចភ្លាមៗព្រោះគេចាំសម្លេងស្រទន់មួយនេះបានច្បាស់ថាជានរណា
< អ្នកណាទៅណ៎? ជាសិស្សច្បង TaeTae
ទេដឹង? > Jungkook តែងតែចូលចិត្តហៅ Taehyung ថាជា TaeTae ព្រោះគេថាស្ដាប់ហើយវាពិរោះនឹងបែបគួរអោយស្រលាញ់ចំណែកឯ Taehyung ក៏មិនដែលប្រកែកមិនអោយគេហៅខ្លួនអញ្ចឹងដែរ< ឆើស! និយាយបែបនេះមិនចាំសម្លេងរបស់ខ្ញុំទេតើមែនទេ ?? > Taehyung ដកដៃចេញពីភ្នែក Jungkook វិញនិយាយសួរគេទាំងមុខក្រញូវ
< អ្នកណាថា? ខ្ញុំចាំសម្លេងរបស់សិស្សច្បងបានច្បាស់ណាស់ព្រោះសម្លេងសិស្សច្បងស្រទន់គួរអោយចង់ស្ដាប់ > Jungkook
< តែអម្បាញ់មិញនេះ Gukie និយាយដូចជាមិន ដឹងអញ្ចឹង > Taehyung ទម្លាក់ខ្លួនអង្គុយចុះក្បែរគេនិយាយបែបងរងក់
< ខ្ញុំគ្រាន់តែធ្វើលេងទេប្រញាប់តែខឹងងរច្រើនដូចជាកូនក្មេងទៅកើត > Jungkook និយាយប្រាប់ទាំងសើចៗ
< ចង់និយាយថាខ្ញុំរាល់ថ្ងៃនេះចាស់ហ្ហេស? > Taehyung លឺអញ្ចឹងកាន់តែខឹងជាងមុនគុណពីរ
< ចុះមិនប៉ុន្មានខែទៀតទេសិស្សច្បងនឹងចូលអាយុ 20 ឆ្នាំហើយណា៎តែសិស្សច្បងដឹងអ្វីដែលទេ? > Jungkook
< ដឹងអ្វី? > Taehyung សួរបកវិញទាំងឆ្ងល់
< សិស្សច្បងនៅតែមានចរឹកកូនក្មេងនឹងគួរអោយស្រលាញ់សម្រាប់ខ្ញុំដដែល > Jungkook ងាកទៅមើលសម្លឹងមើលមុខរបស់ Taehyung ប្រាប់គេទាំងមានស្នាមញញឹមចេញមកយ៉ាងស្រស់មុខ
គេប៉ោងៗពេលញញឹមបែបនេះកាន់តែប៉ោងមូលជាងមុនទៀត
YOU ARE READING
PROTECT YOU 🔞🖤 (ចប់)
General Fiction" មិនថាមានរឿងអ្វីកើតឡើងក៏ដោយខ្ញុំនឹង នៅក្បែរអ្នក ការពារអ្នក រហូតដល់ថ្ងៃស្លាប់..."