Taehyung បាននាំអ្នកស្រីJeon មកផ្ទះរបស់ខ្លួនទាំងក្នុងចិត្តក៏មានអារម្មណ៍ថាភ័យខ្លះដែរព្រោះគេមិនដឹងថាគាត់ចង់មកផ្ទះគេក្នុងគោលបំណងអ្វីឬអាចមកស្ដីអោយម៉ាក់នឹងបងប្រុសគេឬអត់ឡើយដោយសារតែអញ្ចឹងទើបធ្វើអោយគេចេះតែមាន អារម្មណ៍ថាភ័យខ្លាច
< ម៉ាក់! > Taehyung ដើរចូលមកក្នុងផ្ទះហៅម៉ាក់ខ្លួនដែលកំពុងអង្គុយលេងមើលទូរទស្សន៍រងចាំគេត្រឡប់មកពីធ្វើការវិញនឹងអាលបានញាំបាយជុំគ្នា
< Tae ត្រឡប់មកពីធ្វើការវិញហើយឬយ៉ាងមិចដែលថ្ងៃនេះកូនហត់ទេ? > Mrs.Kim និយាយសួរទៅ Taehyung ទាំងមិនបានចាប់អារម្មណ៍ថាមានមនុស្សឈរនៅពីក្រោយគេឡើយ
< ក៏ធម្មតាម៉ាក់ តែ...ថ្ងៃនេះខ្ញុំបាននាំមនុស្សម្នាក់មកលេងផ្ទះយើងដែរ > Taehyung
< អ្នកណា? > Mrs.Kim សួរតែពេលនោះ
អ្នកស្រីJeon ដើរចេញពីក្រោយខ្នង Taehyung មកឈរនៅចំពោះមុខគាត់< សួស្តី > អ្នកស្រីJeon
< ចាស តើអ្នកគឺជា...> Mrs.Kim
< ខ្ញុំជាម៉ាក់របស់ Jungkook > អ្នកស្រីJeon
< អរ~ អ្នកស្រីមកទីនេះមានការអ្វីមែនទេ?? > ទោះបីជាម៉ាក់ Jungkook មើលទៅអាយុដូចជាប្រហាក់ប្រហែលគាត់ក៏ដោយប៉ុន្តែគាត់មិនហ៊ានហៅស្មើរនោះព្រោះអីខ្លាចនាងប្រកាន់ឬមិនពេញ ចិត្តណាមួយឋានៈក៏ខុសគ្នា
< ខ្ញុំគ្រាន់តែចង់មកលេង > អ្នកស្រីJeon
< អញ្ចឹងអ្នកស្រីអង្គុយចុះសិនមក Taehyung
កូនទៅយកទឹកត្រជាក់ៗអោយអ្នកស្រីមក > Mrs.Kim និយាយជាមួយអ្នកស្រីJeon ហើយក៏ងាកទៅប្រាប់កូនរបស់ខ្លួន< បាទ ម៉ាក់ > Taehyung តបហើយដើរចេញទៅអ្នកស្រីJeon អង្គុយចុះនៅលើសាឡុងក្បែរនោះសម្លឹងមើលជុំវិញផ្ទះទោះមិនសូវជាធំប៉ុន្មានតែការ រៀបចំតុបតែងបានស្អាតមិនរញ៉េរញ៉ៃឡើយ
< សូមទោសផង ផ្ទះខ្ញុំតូចរាងរញ៉េរញ៉ៃបន្តិចហើយអ្នកស្រីកុំប្រកាន់អី > Mrs.Kim
< មិនអីទេខ្ញុំមិនបានគិតអញ្ចឹងឡើយ អ្នកមិនបាច់ហៅខ្ញុំថាថាអ្នកស្រីក៏បានមើលទៅអាយុពួកយើងក៏ប្រហាក់ប្រហែលគ្នា > អ្នកស្រីJeon
YOU ARE READING
PROTECT YOU 🔞🖤 (ចប់)
General Fiction" មិនថាមានរឿងអ្វីកើតឡើងក៏ដោយខ្ញុំនឹង នៅក្បែរអ្នក ការពារអ្នក រហូតដល់ថ្ងៃស្លាប់..."