ក្រោយជួបរឿងរ៉ាវឧបសគ្គជាច្រើនពេលនេះស្នេហា Jungkook នឹង Taehyung ក៏ប្រែត្រឡប់មកជាស្រស់បំព្រងមានក្ដីសុខយ៉ាងខ្លាំងរាងតូចទទួលបាន ការថ្នាក់ថ្នមពីមនុស្សជុំវិញខ្លួនពិសេសគឺគ្រួសារទាំង សងខាងរាល់ថ្ងៃនេះគេនៅតែធ្វើការធម្មតាប៉ុន្តែបើ សិនជារៀបការហើយនោះកុំសង្ឃឹមថា Jungkook នឹងអោយគេធ្វើការបានទៀតអោយសោះ
< តើ Jungkook នៅទេ ?? > សម្លេងរបស់មនុស្សស្រីម្នាក់បាននិយាយសួរទៅ Hyundo ធ្វើអោយគ្រប់គ្នាលឺហើយងាកទៅមើលសូម្បីតែ Taehyung អង្គុយធ្វើការនៅក្បែរក៏ដូចគ្នា
< នាង! នាងមកទីនេះធ្វើអី? > Hyundo សួរទៅនាងវិញ
< ខ្ញុំមានការចង់និយាយជាមួយនឹង Jungkook > Micky ប្រាប់ទាំងទឹកមុខរាប់ស្មើរ
< គឺ...> Hyundo ងាកទៅសម្លឹងមើល Taehyung បន្តិចរាងតូចងក់ក្បាលដូចជាចង់ បញ្ចាក់ថាអោយនាងចូលទៅក្នុង Office របស់ Jungkook បាន
< តាមខ្ញុំមកចឹង > Hyundo ដើរជូននាងទៅ Micky ដើរទៅតាមពីក្រោយ
< Taehyung ហេតុអីឯងព្រមអោយស្រីម្នាក់នោះចូលទៅក្នុង Office លោកប្រធានចឹង? > ស្រីម្នាក់ដែរត្រូវជាបុគ្គលិកធ្វើការនៅទីនេះក៏ដូចជាមិត្តរបស់ Taehyung បានដើរមកនិយាយសួរមកគេ
< ហេតុអី? មានរឿងអ្វីឬ ?? > Taehyung
<មិនមែនឯងមិនដឹងឯណាថាស្រីម្នាក់នឹងនាង
ធ្លាប់គិតអ្វីលើលោកប្រធានហើយនេះឯងក៏នៅតែបណ្ដោយអោយនាងចូលទៅទៀតហ្ហេស? >< ប្រហែលជាគ្មានអីទេដឹង នាងអាចនឹងគ្រាន់តែ
មកនិយាយរឿងអ្វីមួយក៏ថាបាន > Taehyung និយាយតែក្នុងចិត្តគេពេលបានលឺនាងនិយាយបែបនេះគេក៏ចាប់ផ្តើមនៅមិនស្ងបប៉ុន្តែព្យាយាមដាស់តឿនខ្លួនឯងកុំអោយគិតច្រើននូវរឿងអ្វីដែលមិនល្អណាមួយមិនចង់ធ្វើខ្លួនប្រច័ណ្ឌជ្រុលហួសហេតុពេកទេព្រោះគេក៏មិនបានដឹងដូចគ្នាថា Micky នាងមករក Jungkook ដើម្បីអ្វីឬមានរឿងអ្វីអោយប្រាកដ។ប្រហែលជាមួយសន្ទះធំក្រោយមក Micky
ដើរចេញមកវិញទាំងមាន Jungkook ដើរចេញមកជាមួយទឹកមុខម្នាក់ៗញញឹមញញែមដូចជាស្រស់ស្រាយខ្លាំងណាស់ Taehyung បានឃើញហើយក៏កាន់តែមិនស្រណុកចិត្ត
YOU ARE READING
PROTECT YOU 🔞🖤 (ចប់)
General Fiction" មិនថាមានរឿងអ្វីកើតឡើងក៏ដោយខ្ញុំនឹង នៅក្បែរអ្នក ការពារអ្នក រហូតដល់ថ្ងៃស្លាប់..."