នៅក្នុងបន្ទប់ប្រជុំប្រែទៅជាស្ងៀមស្ងាត់ Jungkook ឈរសម្លឹងមើលទៅ SiWon មិនដាក់ ភ្នែកព្រោះគេនឹងហើយធ្លាប់និយាយគំរាមថាអោយខ្លួនកាលនៅរៀនថែមទាំងចង់ដណ្ដើមមនុស្សដែលនាយស្រលាញ់យកទៅទៀតផង
< Tae ធ្វើការនៅទីនេះហ្ហេស? > ក្រោយពេលស្ងាត់យ៉ាងយូរ SiWon ចាប់ផ្តើមស្រដីសួរទៅ Taehyung
< ត្រូវ...ត្រូវហើយតើសិស្សច្បងមក...> Taehyung
< ខ្ញុំមកនិយាយកាងាររឿងកទិញទំនិញនៅក្នុងក្រុមហ៊ុននេះ > ដោយសារដឹងថា Taehyung
ចង់សួរពីអ្វីទើប SiWon ប្រាប់កាត់គេទុកមុន< ខ្ញុំមិនលក់! > Jungkook
< ហ្ហាស! ក្រែងមុនដំបូងពួកយើងបាននិយាយគ្នារួចហើយតើមិនចឹង ?? > SiWon សម្លឹងមើលមុខ Jungkook
មុនដំបូងពួកគេនិយាយទូរស័ព្ទជាមួយគ្នាក៏ចុះសម្រុងរួចគ្នាហើយបានជាខ្លួនមកទីនេះដើម្បីមើលទំនិញដែលខ្លួនបានទិញប៉ុន្តែហេតុអីទើបគេម្នាក់នេះស្រាប់តែមកនិយាយអញ្ចឹងទៅវិញ ??
< ខ្ញុំប្ដូរចិត្តហើយមិនថាទំនិញអ្វីនោះទេដែលបានចេញពីក្នុងក្រុមហ៊ុនខ្ញុំទៅខ្ញុំនឹងមិនលក់អោយលោកដាច់ខាត! > Jungkook
< លោក! និយាយមែននេះចង់មានន័យថាយ៉ាងមិចខ្ញុំគ្មានពេលមកលេងសើចជាមួយទេ! > SiWon រៀងសម្ដីខ្លាំងបន្តិចព្រោះតែមានអាម្មណ៍ថាខឹងខ្លះដូចគ្នា
< សិស្សច្បង SiWon ខ្ញុំសុំពេលនិយាយជាមួយ នឹងលោកប្រធានបន្តិច > Taehyung ប្រាប់ហើយចាប់អូសដៃ Jungkook ដើរចេញត្រឡប់មកខាង ក្រៅវិញសិន។
< លេងដៃបង > Jungkook
< លោកឆ្គួតទេឬហេតុអីបានជាទៅនិយាយស្ដីដាក់សិស្សច្បង SiWon បែបហ្នឹងនេះគាត់ជាអតិថិជនរបស់លោកណា > Taehyung
< ជាអតិថិជនហើយយ៉ាងមិច? ឬមួយទាល់តែក្រាបដល់លើឥដ្ឋទើបហៅថាគោរព? > Jungkook
< វាមិនបែបអញ្ចឹងឡើយគ្រាន់តែអោយលោកនិយាយសមរម្យជាមួយនឹងគាត់ > Taehyung
< សូមទោសផង បងមិនធ្វើ! > Jungkook ងាកមុខចេញនាយស្អប់គេម្នាក់នោះស្ទើរតែដល់ឆ្អឹងទៅហើយចង់អោយខ្លួនទៅគោរពនិយាយគួរសម្យជា មួយគេឬ? គ្មានផ្លូវ! ទោះបីជាគេមិនបានទិញទំនិញ ចេញពីក្នុងក្រុមហ៊ុនរបស់នាយក៏នៅមានអ្នកផ្សេង ទៀតតើមិនដូច្នេះហើយហេតុអីទើបខ្លួនត្រូវខ្វល់ជា មួយគេដែរ ??

ESTÁS LEYENDO
PROTECT YOU 🔞🖤 (ចប់)
Ficción General" មិនថាមានរឿងអ្វីកើតឡើងក៏ដោយខ្ញុំនឹង នៅក្បែរអ្នក ការពារអ្នក រហូតដល់ថ្ងៃស្លាប់..."