ភាគទី១៨ : ហេតុអីបានយំ?

4K 231 0
                                    

ទម្រាំតែធ្វើម្ហូបរួច Taehyung ត្រូវនាយកម្លោះលូក លាន់ស្ទើរតែចង់មួយតួរខ្លួនស្ទាបអង្អែលថើបគ្រប់ កន្លែងដល់ថ្នាក់គេស្រៀវស្រគៀវខ្លួនអស់ទៅមកហើយ

< ឆាប់ញាំបាយទៅលោកនឹងអាលបានញាំថ្នាំរួច ហើយខ្ញុំនឹងបានត្រឡប់ទៅផ្ទះវិញ > Taehyung លើកចានម្ហូបមកដាក់នៅលើតុអាហារអង្គុយចុះលើកៅអីទប់មុខ Jungkook មុននឹងស្រដីប្រាប់នាយ

< គេងនៅទីនេះបានទេ? > Jungkook

< ហេតុអី? > Taehyung

< មិនដឹង គ្រាន់តែចង់អោយនៅគេងជាមួយណា មួយខ្ញុំមានអារម្មណ៍ថាឈឺក្បាលមិនទាន់បាត់នៅ ឡើយទេចុះបងទៅបាត់ហើយខ្ញុំឈឺក្បាលខ្លាំងទាំង យប់តើបានអ្នកណាមើលខ្ញុំទៅ ?? > Jungkook
និយាយរៀបរាប់ចេញមកឡើងតួរកំសត់ព្រោះតែ
ចង់អោយ Taehyung នៅទីនេះជាមួយខ្លួន

< មើលថែខ្លួនឯងទៅ > Taehyung

< នេះខ្ញុំជាអនាគតប្ដីរបស់បងណាបងដាច់ចិត្តទុកអោយប្ដីខ្លួនឯងដេកឈឺរហូតដល់ស្លាប់ដែរ? > Jungkook

< អ្នកណាជាប្រពន្ធរបស់លោក? > Taehyung

< បង > Jungkook

< ខ្ញុំអាយុបងលោកហេតុអីទើបខ្ញុំត្រូវជាប្រពន្ធលោកទៅវិញ? > Taehyung និយាយព្រមទាំងធ្វើមុខរបៀបមិនសុខចិត្តនេះគេអាយុបងនាយគេក៏គួរណាតែជា Top ហេតុអីទើបបានជានាយអោយគេជាប្រពន្ធរបស់នាយទៅវិញ? វាដូចជាមិនសម!

< បងគិតចង់ធ្វើជាប្ដីខ្ញុំហ្ហេស? មានមើលខ្លួនឯងឬអត់នឹង ?? > Jungkook សើច

< ខ្ញុំវាយ៉ាងមិច? > Taehyung

< ដៃជើងតូចៗដូចជាឈើចាក់ធ្មេញខ្លួនល្អិតតូច
ម៉ាញិបបងគិតចង់ជា Top នឹងបងអាចធ្វើអីបានខ្លះ? បងទ្រាំទ្រជាមួយនឹង btt ដូចជាខ្ញុំបានដែល ហ្ហេស៎ ?? > Jungkook ខិតមុខទៅជិតរាងតូចនិយាយសួរគេជាមួយនឹងស្នាមញញឹមកំហូច

< អាក្មេងឡប់! > Taehyung អង្គុយសម្លក់មុខ Jungkook ចង់តែលើកដៃទះមុខសង្ហាៗដែលពូកែឌឺរបស់នាយអោយបែកខ្ទេចទេប៉ុន្តែគេមិនហ៊ានភ័យខ្លាចអនាគតប្ដីលេងសង្ហារ

< សម្រេចថាបងជាប្រពន្ធរបស់ខ្ញុំហើយព្រោះអ្នក ណានៅលើអ្នកនឹង Top > Jungkook

PROTECT YOU 🔞🖤 (ចប់)Where stories live. Discover now