ក្រោយពេលអង្គុយបញ្ចុកបាយរកក្រឡាកេងចំណេញរាងតូចថើបគេទាល់តែអស់ចិត្តហើយទើប Jungkook ទៅក្រុមហ៊ុនណាមួយដោយសារតែម៉ាក់នឹងបងប្រុសរបស់ Taehyung បានមកមើលគេហើយ
< Tae កូនយ៉ាងមិចហើយ? តើមានរឿងអ្វីកើត ឡើងលើកូនហេតុអីបានជាកូនដល់ថ្នាក់ចូល មន្ទីរពេទ្យបែបនេះ ?? > Mrs.Kim និយាយសួរទៅកូនប្រុសពៅរបស់ខ្លួនទាំងបារម្ភ
< ខ្ញុំមិនបានកើតអីខ្លាំងឡើយម៉ាក់គ្រាន់តែខ្ញុំធ្វើការហត់ទើបដួលសន្លប់នៅក្នុងបន្ទប់ដាក់ឯកសារនៅឯក្រុមហ៊ុនកន្លែងធ្វើការងារ > Taehyung ប្រាប់ទាំងនិយាយកុហកព្រោះតែមិនចង់អោយបងប្រុសនឹងម៉ាក់របស់ខ្លួនបារម្ភពីខ្លួនកាន់តែខ្លាំង
< ប្រាកដឬអត់ថាមានតែរឿងប៉ុណ្ណឹង? > NamJoon សួរបញ្ជាក់ដោយភ័យខ្លាចថានឹងមាននរណាធ្វើបាបប្អូនរបស់គេដល់ថ្នាក់ចូលមន្ទីរពេទ្យបែបនេះ
< ខ្ញុំនិយាយការពិត > Taehyung
< តើអ្នកណាជាអ្នកជួយឯង? > NamJoon
< ក៏ជាប្រធានម្ចាស់ក្រុមហ៊ុន > Taehyung
< ជាគេទៀតហើយ? > NamJoon សម្លឹងមើល Taehyung ព្រមទាំងធ្វើមុខឆ្ងល់អោយតែប្អូនគេជួបបញ្ហាអ្វីមួយតែងតែលឺអាម្នាក់ម្ចាស់ក្រុមហ៊ុននឹងជួយរហូតតើគេជាអ្នកណាអោយប្រាកដហើយមានគិតអ្វីលើប្អូនទេ? គេជាមនុស្សយ៉ាងមិចល្អឬក៏អត់?
< នៀក! បងប្រុសនេះបានគេជួយខ្ញុំក៏គិតថាសំណាងទៅហើយព្រោះគ្រប់គ្នាចេញពីធ្វើការអស់ហើយនៅ ឡើយតែខ្ញុំកុំតែគេភ្លេចទូរស័ព្ទនៅឯក្រុមហ៊ុនហើយមកយកវិញក៏ដឹងថាខ្ញុំនៅក្នុងបន្ទប់នឹងទេកុំអីខ្ញុំប្រហែលជាដេកសន្លប់ស្លាប់នៅក្នុងបន្ទប់នោះបាត់ហើយ > Taehyung និយាយ ប្រាប់ព្រោះ Jungkook ក៏បានប្រាប់ដល់គេខ្លះៗដែរថាហេតុអីទើបនាយដឹងថាគេនៅក្នុងបន្ទប់ដាក់ឯកសារនោះ
< មើលទៅឯងដូចជានិយាយការពារគេម្នាក់នឹងណាស់ > NamJoon
< ខ្ញុំមិនបានការពារឡើយព្រោះគេមិនបានខុសអ្វីឯណាគេបានអោយមនុស្សរបស់គេទៅនាំបងហើយ នឹងម៉ាក់មកទីនេះមិនចឹងគេក៏បានជួយពួកយើងច្រើនដែលណា > Taehyung
ŞİMDİ OKUDUĞUN
PROTECT YOU 🔞🖤 (ចប់)
Genel Kurgu" មិនថាមានរឿងអ្វីកើតឡើងក៏ដោយខ្ញុំនឹង នៅក្បែរអ្នក ការពារអ្នក រហូតដល់ថ្ងៃស្លាប់..."
