ភាគទី១ : អន់ចិត្ត...

13.2K 441 0
                                    

@ផ្ដើមរឿង...

សាលារៀនដល់ល្បីឈ្មោះមួយកន្លែងនៅក្នុង ប្រទេសកូរ៉េដែលមានសិស្សជាច្រើនបានរៀននៅទីនោះក៏មានក្មេងប្រុសម្នាក់រូបរាងធាត់ម៉ាប់ម្នាក់កំពុងស្ពាយកាបូបដើរចូលក្នុងសាលាដោយអោនមុខចុះព្រោះគេជាមនុស្សដែលខ្លាចគេឯងមិនសូវហ៊ានប្រឈមមុខជា មួយនឹងនរណាចូលចិត្តនៅតែម្នាក់ៗឯងយ៉ាងស្ងៀម ស្ងាត់ដោយសារតែអញ្ចឹងទើបគេតែងតែត្រូវមិត្តរួមថ្នាក់ជាមួយធ្វើបាបគេរហូតប៉ុន្តែពីមុនគេរៀនបាននៅសាលាផ្សេងតែដោយសារគ្រួសាររបស់គេដឹងថាមានអ្នកធ្វើបាបគេទើបប្ដូរអោយគេមករៀននៅសាលាមួយនេះវិញតែយ៉ាងណាក៏គេនៅតែមិនអាចគេចពីរឿងធ្វើ បាបនិងនិយាយមើលងើយដដែល។

< មកហើយហ្ហេស? អាម៉ាប់ > ក្មេងប្រុសរាងជំទង់ម្នាក់និយាយឡើងព្រមទាំងឈរបាំងមុខមិនអោយ Jungkook ដើរចូលទៅក្នុងថ្នាក់របស់គេបាន

< ថយ...ថយចេញ > Jungkook ក្ដាប់ខ្សែកាបូបខ្លួនឯងនិយាយទាំងភ័យខ្លាច

< យើងមិនថយឯងចង់ធ្វើអីយើង? មានលុយទៀត? > ក្មេងម្នាក់នោះបានលូកដៃទៅក្នុងហាប៉ៅអាវរបស់ Jungkook យកលុយគេមករាប់មើល

< ច្រើនដែលតើ! ឯងបានលុយមកពីណាច្រើន យ៉ាងនេះ >

< ម៉ាក់របស់ខ្ញុំជាអ្នកអោយមក > Jungkook

< យើងឃើញតែឯងដើរមកទៅមករាល់ថ្ងៃគ្មានស្អីជិះផងម៉ែរបស់ឯងមានលុយច្រើនដល់ថ្នាក់នេះមកពី ណាអោយឯងនោះ? ឬមួយក៏ម៉ែរបស់ឯង...>

< ម៉ាក់យើងមិនបានធ្វើការងារបែបនោះទេ!! > Jungkook ស្រែកទាំងខឹងតែគេមិនហ៊ានធ្វើអីឡើយបានត្រឹមតែក្ដាប់ដៃទប់កំហឹង

< ឯងទៅដឹងបានយ៉ាងមិច ហុឹម? ចំណែកលុយនេះជារបស់យើងហើយកុំគិតចង់និយាយប្រាប់អ្នកណាអោយសោះមិនចឹងទេឯងត្រៀមខ្លួនឈឺសាច់អោយហើយទៅអាម៉ាប់ > ក្មេងនោះនិយាយគម្រាមព្រម ទាំងយកលុយទៅទះមុខ Jungkook ទៀតផង

< អ្នកគ្រូមកហើយ!! > សម្លេងរបស់នរណាម្នាក់បានស្រែកឡើងទើបក្មេងៗប៉ុន្មានអ្នកនោះរត់ចូលទៅក្នុងថ្នាក់របស់ពួកគេបាត់ចំណែក Jungkook ប្រញាប់ដើរចូលទៅក្នុងថ្នាក់ដូចគ្នាព្រោះខ្លាចត្រូវគ្រូស្ដីអោយ។

PROTECT YOU 🔞🖤 (ចប់)Where stories live. Discover now