@ពេលល្ងាច៚
នៅពេលដល់ម៉ោងចេញពីធ្វើការ Jungkook
បានបបួល Taehyung ទៅញាំអ្វីជាមួយគ្នារាងតូចក៏យល់ព្រមតែគេជាអ្នកជ្រើសរើសហាងអាហារដោយខ្លួនឯងគឺរកកន្លែងណាដែលមិនសូវជាមានមនុស្សច្រើនឡើយចំណែកឯ Jungkook មិនបានប្រកែកអ្វីព្រោះនាយតាមគេគ្រប់យ៉ាងស្រាប់ហើយ< អូនញាំអី? > Jungkook និយាយសួរទៅអ្នកដែលអង្គុយទល់មុខខ្លួន
< អ្វីក៏បាន > Taehyung តបព្រោះគេមិនមែនជាមនុស្សរើសច្រើននោះទេ
< ញាំបងទៅចឹង > Jungkook ងើបខិតមុខ
មកជិត Taehyung តែរាងតូចរុញមុខនាយចេញ< ឡប់ណាស់ > Taehyung
< និយាយពិតមែន បងគិតថាខ្លួនឯងប្រហែលជាឆ្ងាញ់ជាងអាហារអាចធ្វើអោយអូនជាប់ចិត្តចង់ញាំរហូត > Jungkook និយាយជាមួយនឹងស្នាម ញញឹមកំហូចដាក់គេ
< មនុស្សឆ្គួតនេះនិយាយស្អីអាក្រក់ស្ដាប់ប្រយ័ត្នមានអ្នកស្ដាប់លឺមិនចេះខ្មាញ់គេទេឬយ៉ាងមិច? > Taehyung អង្គុយសម្លក់មុខ Jungkook
ទាំងអៀនចង់តែទះមាត់នាយអោយបែកតើចូលចិត្តតែនិយាយញោះគេគ្រប់ពេល< ហុឹស! > Jungkook សើចបន្តិចពេលញោះ
រាងតូចអោយខឹងបានសម្រេចហើយនៅពេលនោះ បុគ្គលិកនៅក្នុងហាងក៏ដើរចូលមកយកមុឺនុយអោយពួកគេរើសអាហារនៅទីនេះវាស្ងប់ស្ងាត់ទើបធ្វើអោយ Taehyung នឹង Jungkook មិនមានអារម្មណ៍ថាទើសទាល់ព្រោះពេលដែលមានមនុស្សច្រើនពួកគេតែងតែសម្លឹងមើលមកហើយខ្សឹបខ្សៀវគ្នារាងតូចឃើញហើយគេក៏មានអារម្មណ៍មិនល្អដូចគ្នាដោយសារបែបហ្នឹងហើយបានជាគេជ្រើសរើសមកញាំអីនៅហាងមួយនេះ។
បន្ទាប់ពីពេលញាំអាហារជាមួយគ្នារួចមកហើយ Jungkook ត្រូវជូន Taehyung ត្រឡប់ទៅផ្ទះវិញទៀតតែការពិតនាយមិនបានចង់ជូនគេទៅផ្ទះឡើយគឺចង់អោយទៅគេងជាមួយនាយនៅឯខន់ដូរបស់ខ្លួនព្រោះថ្ងៃស្អែកនាយក៏ត្រូវចុះទៅតាមខេត្តហើយទើបចង់គេងអោបគេអោយបាត់នឹកប៉ុន្តែ Taehyung មិនព្រមមិនមែនមិនចង់ទៅគេងជា មួយនាយទេតែគេខ្លាចបងប្រុសរបស់គេ
< Tae ~ អូនមិនទៅគេងជាមួយបងពិតមែនហ្ហេស? > Jungkook បើកឡានបណ្ដើរសួរទៅ Taehyung បណ្ដើរព្រមទាំងយកដៃម្ខាងក្ដាប់ដៃតូចយ៉ាងណែនលើកមកថើបថើរៗ
YOU ARE READING
PROTECT YOU 🔞🖤 (ចប់)
General Fiction" មិនថាមានរឿងអ្វីកើតឡើងក៏ដោយខ្ញុំនឹង នៅក្បែរអ្នក ការពារអ្នក រហូតដល់ថ្ងៃស្លាប់..."