ភាគទី១៧ : មកមើលដល់ទីនេះព្រោះបារម្ភខ្ញុំហ្ហេស?

4.6K 237 0
                                    

ក្រោយពេលនិយាយបកស្រាយប្រាប់ទៅគ្នាអស់ ហើយ Jungkook បាននាំ Taehyung ដើរលេងបន្តទៀតកាន់ដៃគ្នាស្អិតរមួតដោយម្នាក់ៗមានស្នាម ញញឹមក្ដីសុខជាប់នៅលើផ្ទៃមុខមិនរលុបរហូតដល់យប់ជ្រៅបន្តិចទើបពួកគេនាំគ្នាត្រឡប់ទៅផ្ទះវិញ

< អរគុណហើយដែលជូនមក > Taehyung និយាយប្រាប់ទៅ Jungkook ពេលនាយបើកឡានជូនគេមកដល់មុខផ្ទះ

< អរគុណតែមួយម៉ាត់ទេ? > Jungkook

< ចង់បានអីទៀត? > Taehyung

< ថើប > Jungkook ផ្អែកក្បាលដេកនៅលើដៃ Taehyung ងើយទៅធ្វើភ្នែកម៉កៗដាក់គេធ្វើអោយរាងតូចឃើញហើយសើច

< មនុស្សឆ្គួតនេះ > Taehyung

< លឿនឡើង > Jungkook តឿនទើប Taehyung ព្រមអោនទៅថើបមាត់នាយបន្តិចមុននឹងដកមាត់ចេញវិញយ៉ាងលឿនព្រោះបើនៅយូរតែបន្តិចទៀតនាយប្រាកដជាចាប់កញ្ចឹង.កគេជាប់ថើបមិនលេងទេ

< ម៉ាញិបនឹង? > Jungkook

< មិនដឹង យប់ហើយឆាប់ត្រឡប់ទៅវិញទៅតែត្រូវទៅផ្ទះហាមទៅណាផ្ដេសផ្ដាសទៀតអោយសោះ! > Taehyung និយាយប្រាប់ជាមួយនឹងទឹកមុខកាច

< ហេតុអី? បងខ្លាចថាខ្ញុំនឹងទៅជួបអ្នកណាទៀតហ្ហេស ?? > Jungkook សើចព្រោះដឹងថា Taehyung កំពុងប្រច័ណ្ឌខ្លួនចំណែករាងតូចវិញពេលនាយនិយាយត្រូវចំណុចបែបហ្នឹងស្ងាត់មាត់

< មិនបានខ្លាចគ្រាន់តែនិយាយចង់ទៅណាក៏ជារឿងរបស់លោក > Taehyung

< នេះបងនៅហៅខ្ញុំថាលោកទៀតឬ? > Jungkook

< អោយហៅយ៉ាងមិចបើទម្លាប់មាត់ហើយ > Taehyung

< Tae > Jungkook ហៅរាងតូចស្រាលៗហើយចាប់កាន់ដៃរបស់គេ

< ហុឹម? > Taehyung

< ពួកយើងចាប់ផ្តើមជាមួយគ្នាម្ដងទៀតទេ? > Jungkook សួរដោយភ្នែកក៏សម្លឹងមើលទៅជ្រៅក្នុងកែវភ្នែក Taehyung

< ហេតុអីទើបចង់ចាប់ផ្ដើមវាម្ដងទៀត? > Taehyung

< ព្រោះខ្ញុំស្រលាញ់បងហើយខ្ញុំដឹងថាបងក៏នៅតែស្រលាញ់ខ្ញុំដូចគ្នាបើមិនដូច្នេះបងមិនព្រមរងចាំខ្ញុំរហូតដល់ទៅ5ឆ្នាំដោយមិនព្រមទទួលយកអ្នកណាមកជំនួសកន្លែងរបស់ខ្ញុំ > Jungkook

PROTECT YOU 🔞🖤 (ចប់)Where stories live. Discover now