ភាគទី២៩ : តើឯងចង់បានលុយប៉ុន្មានទើបព្រមចេញពីកូនប្រុសយើង ??

3.4K 208 0
                                    

NamJoon ហើយនឹងម៉ាក់របស់គេនៅពេលបានលឺ Taehyung និយាយបែបនឹងក៏ស្រាប់តែនាំគ្នាសើចទៅវិញនេះ Taehyung គេទៅជួបប៉ាម៉ាក់ក្មេកណាគេមិនបានទៅស្លាប់ទេតែមើលទៅដូចជាភ័យស្លន់ស្លោខ្លាំងណាស់

< Tae ឯងទៅជួបប៉ាម៉ាក់ក្មេកឯងណាមិនមែនអោយទៅស្លាប់ទេហេតុអីភ័យស្លន់ស្លោម្ល៉េះ ?? > NamJoon

< បងមិនមែនខ្ញុំបងមិនយល់ទេ ព្រោះពួកគាត់អាច នឹងមិនបានហៅអោយខ្ញុំទៅជួបធម្មតាតែខ្ញុំខ្លាចថាពួកគាត់នឹងហៅខ្ញុំទៅដើម្បីស្ដីថាអោយខ្ញុំដែលទាក់ ទងជាមួយនឹងកូនប្រុសពួកគាត់! > Taehyung និយាយប្រាប់ទៅបងប្រុសនឹងម៉ាក់របស់គេជាមួយ នឹងទឹកមុខ មិនស្រស់ព្រោះតែគេក៏បានដឹងដូចគ្នាថាម៉ាក់ Jungkook កាចខ្លាំងណាស់ហើយកាលដែលខ្លួនភ័យក៏ដោយសារខ្លាចគាត់មិនបានគ្រាន់តែហៅគេអោយទៅជួបធម្មតាតែហៅគេទៅដើម្បីស្ដីថាអោយខ្លួនអីបែបនឹង

< ប្រហែលជាមិនមែនបែបនឹងទេដឹងកូនកុំគិតអញ្ចឹងអីណា > Mrs.Kim

< ពិតមែនហើយ ពេលខ្លះវាមិនដូចជាអ្វីដែលឯងគិតក៏បាន > NamJoon

< មិនមែនបងមិនដឹងឯណាថាគ្រួសារគេជាអ្នកមានមុខមាត់នៅក្នុងសង្គមដូច្នេះហើយបងគិតថាគ្រួសារគេនឹងយល់ព្រមងើយៗឬ ?? > Taehyung កាន់ តែគិតវាធ្វើអោយគេកាន់តែភ័យខ្លាចខ្លាំងឡើង

< បើគ្រួសារគេមិនព្រមឯងគិតយ៉ាងមិច? ឯងចង់ផ្ដាច់ទំនាក់ទំនងរវាងឯងនឹងគេហ្ហេស៎ ?? > NamJoon

< ខ្ញុំ... > Taehyung ហាក់ដូចជាតបសំនួរមួយនេះមិនចេញព្រោះគេខ្លួនឯងក៏មិនដឹងថាគួរធ្វើយ៉ាងមិចដូចគ្នាតែបើសួរថាអោយគេផ្ដាច់ទំនាក់ទំនងរវាងគេជាមួយនឹង Jungkook ត្រឹមនឹងគឺគេធ្វើមិន បានឡើយពួកគេបានកាន់ដៃគ្នាដើរមកដល់ឆ្ងាយហើយគេក៏ស្រលាញ់នាយខ្លាំងគេមិចនឹងអាចរស់បានដោយគ្មាននាយទៅ ??

< ម៉ាក់ថានេះក៏យប់ហើយពួកកូននាំគ្នាទៅគេងទៅណារឿងផ្សេងចាំគិតពេលក្រោយទៀតក៏បាន > Mrs.Kim ប្រាប់ព្រោះតែមិនចង់អោយកូនរបស់គាត់ត្រូវគិតច្រើននៅរឿងដែលមិនទាន់នឹងកើត ឡើង

< បាទ ម៉ាក់ក៏ដូចគ្នា > Taehyung ថាហើយគេក៏ដើរឡើងទៅបន្ទប់របស់ខ្លួនដោយក្នុងចិត្តនៅតែមិនស្ងប់

PROTECT YOU 🔞🖤 (ចប់)Where stories live. Discover now