អ្នកស្រីJeon នឹងប្ដីគាត់នៅពេលបានលឺកូនប្រុសតែមួយរបស់ខ្លួននិយាយបែបហ្នឹងធ្វើអោយពួកគាត់បានត្រឹមតែឈរធ្វើមុខហួសចិត្ត! តើមានរឿងអ្វីទើបគេមកទារៀបការទាំងប្រញាប់ប្រញាលអញ្ចឹង ??
< តើមានរឿងអ្វីមែនទេទើបកូនមកទាចង់រៀបការទាំងប្រញាប់ប្រញាល់បែបនេះ? > លោកJeon
< ក៏មានមនុស្សចង់ដណ្ដើមប្រពន្ធខ្ញុំទៅណាប៉ា > Jungkook
< អ្នកណា ហុឹម? > លោកJeon
< គេម្នាក់នោះគឺជាមនុស្សដែលខ្ញុំស្អប់កាលនៅរៀន ហើយនៅថ្ងៃនេះគេជាអតិថិជនដែលមកទិញ ទំនិញពីក្រុមហ៊ុនយើង > Jungkook
< កូនដឹងយ៉ាងមិចថាគេចង់ដណ្ដើមប្រពន្ធកូន? > លោកJeon
< វានិយាយស្និទ្ធស្នាលជាមួយនឹង Tae នៅតាមសម្លឹងនៅបបួលគាត់ញាំអីទៀតផង > Jungkook
< គ្រាន់តែប៉ុណ្ណឹងកូនគិតថាគេចង់ដណ្ដើមរបស់កូន? កូនចង់រៀបការទាំងប្រញាប់បែបនេះតើទៅធ្វើស្អីទាន់ > អ្នកស្រីJeon
< ខ្ញុំមិនដឹងទេ! ខ្ញុំដឹងតែម្យ៉ាងខ្ញុំចង់រៀបការជា
មួយនឹង TaeTae អោយបានលឿនបំផុត > Jungkook< ម៉ាក់នៅមិនទាន់បាននិយាយថានឹងយល់ព្រមយកគេធ្វើជាកូនប្រសារទេ > អ្នកស្រីJeon
ប្រាប់ទាំងមុខស្មើរ< ព្រមឬអត់ជារឿងរបស់ម៉ាក់ បើសិនជាម៉ាក់មិនអោយខ្ញុំរៀបការជាមួយគាត់ទេចាំមើលខ្ញុំនឹងនាំកូនគេរត់ហើយ > Jungkook និយាយហើយដើរឡើងទៅបន្ទប់បាត់កំពុងតែមួម៉ៅរឿងកាលនៅក្រុមហ៊ុនម្ដងហើយឥឡូវមកដល់ផ្ទះសុំម៉ែរៀបការមិនបានកាន់តែខឹង
< យី! កូននេះ > អ្នកស្រីJeon តាមសម្លឹងមើល
ដំំណើរ Jungkook ទាំងគាត់ដល់ថ្នាក់គាំងមិនដឹងថាគួរនិយាយយ៉ាងមិចទេពេលឃើញចរឹកគេបែប នេះមិនមែនមានតែឡើយគាត់សូម្បីលោកJeon នឹងអ្នកបម្រើក៏ដូចគ្នាព្រោះមិនដែលធ្លាប់ឃើញចរឹកគេអញ្ចឹងពីមុនមកឡើយគឺធ្លាប់ឃើញតែគេមុឺងម៉ាត់ម៉ត់ចត់តែពេលនេះដូចជាក្មេងដែរទាចង់បានរបស់លេងពេលមិនបានដូចចិត្តក៏ខឹង នេះគេភ័យខ្លាចអ្នកផ្សេងដណ្ដើមគេម្នាក់នោះដល់ថ្នាក់នឹងឬ?
YOU ARE READING
PROTECT YOU 🔞🖤 (ចប់)
General Fiction" មិនថាមានរឿងអ្វីកើតឡើងក៏ដោយខ្ញុំនឹង នៅក្បែរអ្នក ការពារអ្នក រហូតដល់ថ្ងៃស្លាប់..."