ភាគទី៣៤ : ប្រពន្ធកូននេះក្បាលរឹងពិតៗ

4.1K 208 0
                                    

នៅពេលមកដល់ក្នុង Office អ្នកស្រីJeon អង្គុយ
នៅលើសាឡុងយកប្រេងខ្យល់មកដាក់នៅក្បែរ
ត្រចុះ Taehyung អោយគេហិតទាំងមាន Jungkook ឈរមើលក្បែរនោះបារម្ភពីប្រពន្ធសឹង តែស្លាប់ទៅហើយ

< ហុឹម~ > Taehyung គ្រហឹមនៅដើម.កព្រម ទាំងបើកភ្នែកសន្សឹមៗព្រោះមុននេះពេល Jungkook បីគេមកនោះនៅតាមផ្លូវគេក៏បានសន្លប់ពិតមែន

< Tae អូនយ៉ាងមិចហើយ? តើអូនកើតអ្វីហេតុអីបានជាសន្លប់នៅក្នុងបន្ទប់ទឹកបែបនិង ?? > Jungkook

< នេះគេទើបភ្ញាក់ពីសន្លប់ណាកូនសួរគេមួយៗបានទេគេមិចនឹងតបកូនទាន់ > អ្នកស្រីJeon និយាយស្ដីអោយ Jungkook តែពេល Taehyung ស្រាប់តែសន្លប់អញ្ចឹងគាត់ក៏បារម្ភពីគេដូចគ្នា

< សូមទោស ខ្ញុំគ្រាន់តែបារម្ភពីគេពេក > Jungkook

< កូនគិតថាម៉ាក់មិនបារម្ភពីគេទេ? > អ្នកស្រីJeon

< ខ្ញុំមិនបានកើតអ្វីឡើយអរគុណគ្រប់គ្នាហើយដែរបារម្ភ > Taehyung ប្រាប់ទាំងញញឹមចេញមកខ្សាយៗតែក្នុងចិត្តពិតជារំភើបពេលដឹងថាអ្នកស្រីJeon គាត់ក៏បារម្ភពីខ្លួនដែរ

< មិនបានកើតអីចុះហេតុអីទៅដួលសន្លប់ក្នុងបន្ទប់ ទឹកអញ្ចឹង? > អ្នកស្រីJeon

< ប្រហែលជាប៉ុន្មានថ្ងៃនេះខ្ញុំមិនបានសម្រាកគេងយប់ជ្រៅញាំបាយមិនសូវទៀងពេលទើបបានជាមានអារម្មណ៍ថាអស់កម្លាំងសន្លប់បែបនេះ > Taehyung

< ឯងមិនគួរធ្វើការអោយហួសពីកម្លាំងខ្លួនឯងឡើយចុះបើឯងកើតអីខ្លាំងនោះតើគិតយ៉ាងមិច? ឯងគួរតែរៀនមើលថែខ្លួនឯងអោយបានល្អជាងនេះដឹងទេ? > អ្នកស្រីJeon

< ខ្ញុំ...ខ្ញុំដឹងហើយខ្ញុំនឹងមិនបណ្ដោយអោយខ្លួនឯងទៅជាអញ្ចឹងទៀតឡើយ > Taehyung

< កូនក៏ដូចគ្នា Jungkook កុំសូវអោយគេធ្វើការហួសពីកម្លាំងពេក > អ្នកស្រីJeon ងាកទៅប្រាប់ Jungkook

< ចៅហ្វាយស្រីកុំបន្ទោសគាត់អីខ្ញុំជាអ្នកចង់ធ្វើដោយខ្លួនឯងណាមួយវាគឺជាទួនាទីរបស់ខ្ញុំ > Taehyung និយាយការពារ Jungkook ព្រោះមិនចង់អោយអ្នកស្រីJeon ស្ដីអោយនាយ

< អូនមាននៅឈឺកន្លែងណាទៀតទេ Tae? > Jungkook បន្ទន់ជង្គង់អង្គុយចុះចាប់កាន់ដៃ
រាងតូចនិយាយសួរទៅគេ

PROTECT YOU 🔞🖤 (ចប់)Where stories live. Discover now