ភាគទី២៨ : ទៅជួបប៉ាម៉ាក់ក្មេក

3.1K 198 0
                                    

@ព្រឹកថ្ងៃថ្មី៚

Taehyung បានភ្ញាក់ពីគេងមុន Jungkook ទើបគេក្រោកងើបទៅងូតទឹកស្លៀកពាក់រៀបចំខ្លួននឹងរៀប ចំខោអាវធ្វើការទុកអោយ Jungkook រួចរាល់ហើយបានគេដើរទៅហៅអ្នកដែលកំពុងគេងផ្កាប់មុខនៅលើពូកនោះ

< Jung ក្រោកឡើង > Taehyung អង្រួនស្មា Jungkook ដើម្បីអោយនាយភ្ញាក់ពីគេង

< ហឹម~ > Jungkook គ្រហឹមនៅដើម.កទាំងមិន ព្រមបើកភ្នែកឡើងតាមរបៀបមនុស្សខ្ជិល

< ងើប! ទៅងូតទឹកចេញប្រយ័ត្នហួសម៉ោងធ្វើការណា > Taehyung

< ហួសក៏ហួសទៅអូនខ្វល់ធ្វើអី? បងជាម្ចាស់ក្រុមហ៊ុនគ្មានអ្នកណាហ៊ានមកនិយាយថាអោយដេញបងចេញទេបងចង់ទៅពេលណាក៏បាន > Jungkook

< កុំអាងតែខ្លួនជាម្ចាស់ក្រុមហ៊ុនហើយមិនគោរពពេលវេលាម៉ោងធ្វើការអោយសោះបុគ្គលិកគេនឹងនាំគ្នានិយាយមិនខានឡើយដែលមានចៅហ្វាយខ្ជិលរលួយដូចជាបងបែបនឹង > Taehyung និយាយថាអោយតែក៏ដោយសារគេបារម្ភពីនាយដូចគ្នាគេគ្រាន់តែមិនចង់អោយអ្នកណាមកនិយាយអាក្រក់ពីនាយ

< អា៎ៗ ងើបក៏បានមិនបាច់មករអ៊ូរទេ > Jungkook ងើបដើរទៅយកកន្សែងកាន់ចូលទៅក្នុងបន្ទប់ទឹកទាំងទឹកមុខស្អុយទាំងព្រឹក

< មនុស្សនេះ! តើគេប្រែទៅជាមនុស្សខ្ជិលបែបនេះតាំងពីពេលណានឹង ?? > Taehyung ឈរធ្វើមុខហួសចិត្តបន្តិចមុននឹងបែរមករៀបចំកន្លែងគេងអោយត្រឹមត្រូវវិញ

ប្រហែលជាមួយសន្ទះក្រោយមកបាន Jungkook ងូតទឹករួចហើយដើរចេញមកវិញឃើញខោអាវធ្វើការរបស់ខ្លួនបានរៀបចំរួចជាស្រេចទុកនៅលើតុ កៅអីក្បែរនោះក៏ដឹងថាជាអនាគតប្រពន្ធរបស់ខ្លួនជាអ្នកធ្វើអោយទើបនាយប្រញាប់យកខោអាវនោះមកស្លៀក ពាក់រៀបចំខ្លួនទៅធ្វើការ

< Tae ~ > Jungkook ដើរមកឈរនៅពីក្រោយ ខ្នង Taehyung ដែលកំពុងនៅក្នុងផ្ទះបាយធ្វើអ្វីក៏មិនដឹង

< ហុឹម? > Taehyung ងាកមកសម្លឹងមើលនាយ

< ចងអោយបន្តិច > Jungkook ហុចខ្សែក្រវាត់.កអោយទៅ Taehyung ដើម្បីចង់អោយគេជាអ្នកចងអោយខ្លួន

< អត់ដៃធ្វើខ្លួនឯង? > Taehyung និយាយសួរសម្លក់មុខនាយប៉ុន្តែក៏យល់ព្រមយកខ្សែក្រវាត់.កពីដៃនាយជម្អើតជើងទៅចងអោយនាយដដែល

PROTECT YOU 🔞🖤 (ចប់)Where stories live. Discover now