ភាគទី២៦ : រាល់លើកអូនតែងតែនិយាយបែបហ្នឹង

3.6K 221 0
                                    

Jungkook អង្គុយស្ងៀមត្រឹងចង់រឹងខ្លួនទៅហើយ ដោយសារអ្នកមានឈ្មោះជាបងថ្លៃអង្គុយសម្លឹងមើលមកខ្លួនដូចនាយជាសត្វចម្លែកអញ្ចឹង

< អឺ...> Jungkook

< ឯងនឹង Taehyung ទាក់ទងគ្នាយូរហើយមែន ទេ? > NamJoon

< ពួកយើងទាក់ទងគ្នា5ឆ្នាំហើយ > Jungkook

< ស្អីគេ!! > NamJoon ស្រែកចង់បែកផ្ទះតែគេ ដាក់ភ្នែកទៅឃើញខ្សែ.កដែលជាប់នឹង.ក Jungkook វាដូចទៅនឹងខ្សែ.កដែរ Taehyung បានពាក់ជាប់រហូតនោះធ្វើអោយគេនឹកឃើញដល់មនុស្សម្នាក់ដែលប្អូនគេធ្លាប់ទាក់ទងជាមួយកាល ពី5ឆ្នាំមុនឬមួយក៏ប្រុសម្នាក់នេះគឺជាគេម្នាក់នោះ?

< ខ្ញុំនិយាយពិតមែន ពួកយើងស្រលាញ់ទាក់ទងគ្នាអស់រយៈពេល5ឆ្នាំហើយប៉ុន្តែដោយសារ...> Jungkook

< រឿងយល់ច្រលំទើបឯងទៅចោលប្អូនយើង > NamJoon

< ហេតុអីទើបបងប្រុសដឹង? > Jungkook ធ្វើមុខភ្ញាក់ផ្អើលព្រោះគេនិយាយចេញមកគឺជាការពិតតែហេតុអីទើបបានជាគេដឹង? ឬក៏ Taehyung ជាអ្នកប្រាប់មែនទេ ??

< គិតហើយថាឯងប្រាកដជាគេម្នាក់នោះ! ក្រែងឯងទៅចោលប្អូនយើងហើយមិនចឹងហេតុអីទើបត្រឡប់មករកគេវិញឯងដឹងថាប្អូនយើងត្រូវឈឺចាប់ប៉ុណ្ណាទេដោយសារតែឯង!! > NamJoon

< ខ្ញុំសូមទោស ខ្ញុំដឹងថាខ្លួនឯងខុសដែលទុកគាត់ចោលអោយនៅតែម្នាក់ឯងអស់រយៈពេលដល់ទៅ 5ឆ្នាំរឿងនៅថ្ងៃនោះខ្ញុំមិនបន្ទោសគាត់ឡើយព្រោះបើសិនខ្ញុំជាគាត់ខ្ញុំក៏គិតបែបហ្នឹងតែការដែលខ្ញុំទៅចោលគាត់វាមិនបានន័យថានៅពេលនោះខ្ញុំឈប់ស្រលាញ់គាត់ឡើយតែព្រោះខ្ញុំហេតុផល > Jungkook ព្យាយាមនិយាយដើម្បីចង់អោយបងថ្លៃម្នាក់នេះបានយល់ពីខ្លួនថានាយមិនបានចង់នឹងទុក Taehyung ចោលអោយនៅម្នាក់ឯងអស់ជាច្រើនឆ្នាំឡើយ

< ហេតុផលអ្វី? > NamJoon សួរទាំងចង់ដឹងព្រោះបើរឿងវាមកដល់ថ្នាក់នេះទៅហើយគេត្រូវតែដឹងអោយអស់គេនឹងមិនអោយអ្នកណាមកបោក ប្រាស់ប្អូនគេបាននោះទេ

Jungkook និយាយរឿងគ្រប់យ៉ាងប្រាប់ទៅ NamJoon ទាល់តែអស់ដូចគ្នានាយនឹងមិនលាក់ បាំងអ្វីឡើយព្រោះតែចង់បញ្ចាក់អោយដឹងថានាយស្អាតស្អំមិនបានមានគំនិតគិតចង់បោកលេងសើចជាមួយនឹង Taehyung តែនាយស្រលាញ់គេដោយស្មោះត្រង់ពិតមែន

PROTECT YOU 🔞🖤 (ចប់)Where stories live. Discover now