ភាគទី២៥ : ខ្ញុំត្រូវជាប្ដីរបស់ Taehyung!

3.7K 240 0
                                    

នៅពេល Jungkook ងើបដើរចេញទៅបាត់ហើយទុកអោយ Taehyung អង្គុយនៅលើគ្រែទាំង
ទឹកភ្នែករហាមអាម្មណ៍ដឹងថាខ្លួនឯងជាអ្នកខុសគឺកាន់តែមានខ្លាំងឡើងគេក៏អាចមើលដឹងថាអ្នកម្ខាង ទៀតកំពុងខឹងអន់ចិត្តនឹងគេខ្លាំងដូចគ្នា

< តើខ្ញុំធ្វើខ្លួនហួសហេតុពេកទេ? > Taehyung ស្រដីសួរខ្លួនឯង! ប៉ុន្តែសូម្បីតែគេក៏ទទួលស្គាល់ថាគេប្រច័ណ្ឌហួសហេតុជ្រុលពេកដែរតែដោយសារគេ ស្រលាញ់ Jungkook ស្រលាញ់នាយខ្លាំងទើបគេចេះតែភ័យខ្លាចថានៅថ្ងៃណាមួយនាយអាចនឹងទៅស្រលាញ់អ្នកផ្សេងតែបើសិនជាគេនៅធ្វើចរឹកប្រចណ្ឌហួងហែងជ្រុលបែបនេះខ្លាំងពេកក៏មិនប្រាកដថា Jungkook អាចនឹងទ្រាំនៅជាមួយគេបានទៀតដែរ

Taehyung អង្គុយគិតបានភ្ញាក់ខ្លួនវិញហើយគេងើបដើរចេញទៅខាងក្រៅដើម្បីរកមើល Jungkook បានឃើញនាយកំពុងតែឈរធ្វើអ្វីមិន ដឹងនៅក្នុងផ្ទះបាយទើបគេដើរចូលទៅអោបចង្កេះនាយពីក្រោយ

< សូមទោស > Taehyung និយាយខ្សៀវៗនៅពី ក្រោយខ្នង Jungkook ដៃរឹតចង្កេះនាយអោបកាន់ តែណែន

< សូមទោសរឿងអី? > Jungkook សួរទាំងមិន ព្រមងាកក្រោយឡើយតែនាយអាចដឹងថារាងតូច
កំពុងយំព្រោះតែទឹកភ្នែកគេហូវមកប៉ះនឹងអាវរបស់ខ្លួន

< អូនដឹងថាខ្លួនឯងខុសដែលធ្វើខ្លួនដូចជាក្មេងប្រច័ណ្ឌហួសហេតុខុសរឿង ហឹ្ហកៗ > Taehyung ស្រាប់តែយំចេញមកខ្លាំងៗ Jungkook ប្រញាប់បិទភ្លើងចង្ក្រានហ្គាសព្រោះនាយកំពុងតែធ្វើអ្វីអោយគេញាំ

< ឈប់យំ > Jungkook បែរក្រោយលើក Taehyung អោយអង្គុយនៅតុនៅក្បែរនោះជូននឹងទឹកភ្នែកអោយគេថ្នមៗ

< សូមទោស អូនសូមទោសពិតមែនអូនមិនដឹងថាស្រីម្នាក់នោះនាងគឺជាក្មួយរបស់បងឡើយ > Taehyung

< បងយល់ > Jungkook

< Jung ~ អូនដឹងថាបងនៅខឹងអន់ចិត្តព្រោះគិត ថាអូនមិនទុកចិត្តបងតែការពិតអូនជឿបងនឹងទុក ចិត្តបងមករហូតតែដោយសារអូនស្រលាញ់បងខ្លាំង ពេករាល់ពេលអូនឃើញបស្និទ្ធស្នាលជាមួយនឹងអ្នកផ្សេងខ្លាំងអូនតែងតែគិតភ័យខ្លាចថាថ្ងៃណាមួយបងអាចនឹងស្រលាញគេម្នាក់នោះ > Taehyung រៀបប្រាប់ទាំងទឹកភ្នែកហូរស្រក់ចុះមកឥតឈប់ ប៉ុន្តែគេគ្រាន់តែចង់និយាយពាក្យនៅក្នុងចិត្តចេញមកអោយ Jungkook ដឹងថាខ្លួនស្រលាញ់នាយខ្លាំងនឹងភ័យខ្លាចបាត់បង់នាយប៉ុណ្ណា

PROTECT YOU 🔞🖤 (ចប់)Where stories live. Discover now