ក្រោយនៅពេលអង្គុយភ្លឹកមួយសន្ទះធំមក Taehyung ប្រញាប់អោនរើឯកសារវិញយ៉ាងញាប់ ដៃពេលរួចហើយទើបគេងើបឈរឡើងហើយដើរអោបឯកសារទាំងនោះតម្រង់ទៅកន្លែងបន្ទប់ប្រជុំ
< Jungkook កូននៅឈរដល់ណាទៀតឆាប់ដើរ មកតាមប៉ាមកជិតដល់ម៉ោងប្រជុំហើយ > លោកJeon ងាកទៅប្រាប់កូនប្រុសរបស់គាត់
< ខ្ញុំដឹងហើយប៉ា > Jungkook តបព្រមទាំងដើរ តាមពីអ្នកជាឪពុកដោយក្នុងចិត្តកំពុងតែនឹកគិតដល់មនុស្សម្នាក់ដែលខ្លួនបានជួបមុននេះទោះបីខានជួប គ្នាយូរហើយប៉ុន្តែ Taehyung នៅតែដូចដើមមិន បានផ្លាស់ប្ដូរឡើយខ្លួនក៏នៅតែចាំគេបានចំណែក
ឯសម្រស់វិញមានតែស្អាតជាងមុនទៅទៀត!នៅពេលមកដល់ក្នុងបន្ទប់ប្រជុំលោកJeon
ដើរចូលមកអង្គុយនៅតុកណ្ដាលគេចំណែកឯ Jungkook ក៏អង្គុយនៅម្ខាងក្បែរប៉ារបស់នាយ< នៅថ្ងៃខ្ញុំហៅគ្រប់គ្នាមកប្រជុំព្រោះតែដើម្បីចង់អោយគ្រប់គ្នាស្គាល់បានកូនប្រុសរបស់ខ្ញុំដែលគេនឹងមកធ្វើជាអ្នកគ្រប់គ្រងក្រុមហ៊ុនមួយនេះជំនួសបន្តខ្ញុំរឿងនេះកាលពីមុនខ្ញុំក៏ធ្លាប់បានប្រាប់គ្រប់គ្នាម្ដងរួច ហើយត្រូវទេ? ដូច្នេះ Jungkook ឆាប់ណែនាំខ្លួនទៅអោយគ្រប់គ្នាស្គាល់ទៅ > លោកJeon និយាយ ប្រាប់ទៅពួកបុគ្គលិករួចហើយបាបបែរទៅប្រាប់ Jungkook អោយនិយាយណែនាំខ្លួន
< សួស្តីខ្ញុំ Jeon Jungkook ជាប្រធានគ្រប់គ្រងនៅទីនេះថ្មីអញ្ចឹងហើយសុំស្គាល់គ្រប់គ្នាផង > Jungkook ងើបឈរឡើងប្រាប់ទៅគ្រប់គ្នាដោយញញឹមធ្វើអោយពួកបុគ្គលិកស្រីៗខ្សឹបខ្សៀវគ្នាជ្រួល ជ្រើមពេញក្នុងបន្ទប់ប្រជុំអត់តែ Taehyung
មួយទេដែលអង្គុយនៅស្ងៀមៗនៅពេលនិយាយណែនាំខ្លួនរួចហើយលោកJeon ក៏នៅនិយាយពីរឿងកាងារខ្លះៗបន្តទៀត Taehyung អង្គុយស្ដាប់យ៉ាងយកចិត្តទុកដាក់តែគេមិនបានដឹងឡើយថាលោកប្រធានមកគ្រប់គ្រងនៅទីនេះថ្មីកំពុង តែអង្គុយសម្លឹងមើលមកគេមិនដាក់ភ្នែកវាធ្វើអោយពួកបុគ្គលិកស្រីៗបានឃើញហើយលួចច្រណែន
នឹងខឹង Taehyung ដូចគ្នា។< ប៉ានឹងនាំកូនដើរមើលគ្រប់ផ្នែកបុគ្គលិធ្វើការនៅទីនេះដើម្បីអោយកូនស្គាល់នឹងយល់ពីការងារអោយកាន់តែច្រើនរួចហើយចាំប៉ានាំកូនទៅមើលបន្ទប់
ធ្វើការបស់កូនបន្តទៀត > លោកJeon ដើរចេញពីក្នុងបន្ទប់ប្រជុំទាំងនិយាយប្រាប់ទៅកូនប្រុសរបស់ខ្លួន
YOU ARE READING
PROTECT YOU 🔞🖤 (ចប់)
General Fiction" មិនថាមានរឿងអ្វីកើតឡើងក៏ដោយខ្ញុំនឹង នៅក្បែរអ្នក ការពារអ្នក រហូតដល់ថ្ងៃស្លាប់..."