មុននឹងទៅក្រុមហ៊ុន Jungkook បានជូន
Taehyung ត្រឡប់មកផ្ទះរបស់គេវិញសិនតែនៅតាមផ្លូវនាយលូកលាន់ស្ទាប់អង្អែលគេមិនឈប់ឡើយទោះបីជារាងតូចជេស្ដីយ៉ាងណាក៏នាយមុខ ក្រាស់មិនខ្ចីឈឺ!< ដល់ហើយ > Jungkook ងាកទៅប្រាប់អ្នកដែលអង្គុយធ្វើមុខក្រញូវទាំងញញឹមកំហូចដាក់គេ
Taehyung មិនមាត់អ្វីរៀបនឹងបើកទ្វារឡានចេញ ទៅតែនាយកម្លោះចាប់ដើមដៃគេ< លេង! > Taehyung បែរមកសម្លក់មុខ Jungkook
< ខ្ញុំខំជូនមកហើយគ្មានពាក្យអរគុណអ្វីមួយម៉ាត់ទេឬ? > Jungkook
< អរគុណ! ចប់ទេ? > Taehyung
< មិនទទួល > Jungkook
< ក្រែងចង់បានការអរគុណមិនចឹង? > Taehyung
< ទទួលតែការអរគុណបែបផ្សេង > Jungkook
< ស្អីរបស់លោក? > Taehyung ធ្វើមុខឆ្ងល់ព្រោះមិនយល់ពីអ្វីដែលនាយនិយាយ
< បែបនេះ > Jungkook ចាប់កញ្ចឹងករាងតូចថើបមាត់គេមានអារម្មណ៍ថានាយដូចជាញៀនឈ្លក់វង្វេងជាមួយនឹងបបូរមាត់គេយ៉ាងមិចមិនគឺចង់តែ
ថើបៗៗៗមិនចង់ដកមាត់ចេញវិញ< អឹម!! > Taehyung ទះស្មា Jungkook ព្រោះគេពិបាកដកដង្ហើមទើបនាយកម្លោះព្រមប្រលែងគេ
< ចូលទៅក្នុងផ្ទះបានហើយ > Jungkook ប្រាប់ទាំងញាក់ចិញ្ចើមដាក់គេចំណែកឯដៃក៏ដាក់លើភ្លៅ Taehyung តែរាងតូចគ្រវាសចេញ
< មនុស្សឆ្គួតនេះ > Taehyung ជេនាយហើយបើកទ្វារចេញពីក្នុងឡានដើរចូលទៅខាងក្នុងផ្ទះ
យូរៗអាបុិនេះដូចរោគចិត្តយ៉ាងមិចទេលូកលាន់គេមិនអោយលោះមួយនាទីណាសោះឡើយអោយតែគេនៅក្បែរនាយគឺគេត្រូវខាតរហូតកាលខ្លួននៅស្រលាញ់គ្នាជាមួយនឹង Gukie គេក៏មិនដល់ថ្នាក់នេះដែរតែនាយម្នាក់នេះហ៊ានខ្លាំងណាស់ជេមិនឈឺវៃក៏មិនឈឺមុខក្រាស់សាហាវ
< ជេយើងរហូត > Jungkook ស្រដីឡើយព្រម ទាំងតាមសម្លេងមើលរូបរាងល្វក់ល្វន់រាងតូចដែលដើរ ចូលទៅក្នុងរបស់គេតែប្រហែលមាត់គេពូកែចូលចិត្តជេនាយពេកទើបនាយចេះតែចង់ថើបមាត់មួយនឹងណាស់។
Taehyung ដើរចូលក្នុងផ្ទះទាំងមានអារម្មណ៍ថាភ័យៗជាពិសេសគឺគេខ្លាចអ្នកដែលមានឈ្មោះជាបងប្រុសព្រោះគេបាត់ឡើងមួយយប់គ្រប់គ្នាប្រាកដ ជាបារម្ភពីគេមិនខានឡើយ
YOU ARE READING
PROTECT YOU 🔞🖤 (ចប់)
General Fiction" មិនថាមានរឿងអ្វីកើតឡើងក៏ដោយខ្ញុំនឹង នៅក្បែរអ្នក ការពារអ្នក រហូតដល់ថ្ងៃស្លាប់..."