ភាគទី៥ : គេបានធ្វើអោយខ្ញុំឈឺ...

3.8K 268 0
                                    

Jungkook ដើរចូលមកក្នុងថ្នាក់រៀនសិស្សម្នាក់ៗតាមសម្លឹងមើលមកគេមិនឈប់តែគេធ្វើមិនខ្វល់ព្រោះគិតថាពួកគេប្រហែលគេសម្លឹងមើលមកខ្លួនហើយខ្សឹបខ្សៀវគ្នាសើចចង្អកអោយគេដូចជារាល់ ដង

< សិស្សច្បង! > Jungkook ដើរមកហៅ Taehyung ទាំងអត់ចម្លែកចិត្តមិនបានដោយសារ តែរាល់ដងអោយឃើញគេដើរចូលមកក្នុងថ្នាក់រៀន Taehyung តែងតែហៅឬញញឹមដាក់ខ្លួនប៉ុន្តែហេតុអីទើបថ្ងៃគេអង្គុយនៅស្ងៀមទាំងមិនមាត់ឬងាកមកមើលគេសោះអញ្ចឹង?

< ហុឹម? > Taehyung គ្រាន់តែងាកមកមើល Jungkook ធម្មតាតែមិនបានញញឹមដាក់អ៊ីដូចជារាល់ដងឡើយ

< សិស្សច្បងកើតអ្វីមែនទេ ?? > Jungkook
សួរទាំងបារម្ភនៅពេលឃើញគេប្រែទៅជាបែបហ្នឹង

< ខ្ញុំមិនបានកើតអីឡើយ > Taehyung

< តែ...> Jungkook

< គ្រូមកហើយទៅអង្គុយកន្លែងរបស់ Gukie
ទៅប្រយ័ត្នត្រូវគ្រូស្ដីអោយ > Taehyung និយាយ កាត់ប្រាប់ទៅគេ Jimin អង្គុយក្បែរនឹងក៏មិនហ៊ានមាត់អ្វីតែក្នុងចិត្តរៀងឆ្ងល់ដូចគ្នាព្រោះតែឃើញរឹកពារមិត្តភក្តិគេហើយនឹងក្មេងម្នាក់នោះដូចជាប្លែកៗ

< បាទ > Jungkook លេងហ៊ានសួរនាំអ្វីគេទៀតបានត្រឹមតែដើរទៅអង្គុយតុកន្លែងរបស់ខ្លួនទាំងក្នុង ចិត្តនៅមិនស្ងប់តែពេលនោះគ្រូបានដើរចូលមកទើបគ្រប់គ្នាលេងមាត់និយាយអ្វីទៀតតាំងចិត្តរៀនស្ដាប់គ្រូពន្យល់ខុសអីតែ Jungkook មួយទេដែលចេះតែងាកទៅសម្លឹងមើលមុខមនុស្សម្នាក់ដែលមានឈ្មោះជាសង្សាររបស់ខ្លួនរហូត។

នៅពេលដល់ម៉ោងចេញលេង Jimin បានបបួល Taehyung ទៅទិញអ្វីញាំជាមួយគ្នាប៉ុន្តែនៅ
ពេលនោះ Jungkook ដើរមកពីណាមិនដឹងមកចាប់ដើមដៃរបស់រាងតូច

< សិស្សច្បងឈប់សិន! > Jungkook

< Gukie មានការអី? > Taehyung ងាកមកសួរ Jungkook

< ខ្ញុំមានរឿងចង់និយាយជាមួយនឹងសិស្សច្បង > Jungkook

< ខ្ញុំគ្មានរឿងអ្វីត្រូវនិយាយជាមួយនឹង Gukie
ទេលេងដៃខ្ញុំបានហើយខ្ញុំប្រញាប់ទៅទិញអ្វីញាំ > Taehyung

< តែមួយភ្លែតក៏បានណា៎ > Jungkook និយាយព្រមទាំងធ្វើទឹកមុខអង្វរទើបធ្វើអោយ Taehyung ចាប់ផ្តើមទប់ចិត្តជាមួយនឹងគេ

PROTECT YOU 🔞🖤 (ចប់)Where stories live. Discover now