@Next Day ~~~~~~
ប៉ុន្មានខែបានកន្លងផុតទៅហើយដែរ Jungkook នឹង Taehyung បានលួចទាក់ទងគ្នាដោយស្ងាត់ៗរឿងនេះគឺនៅតែមិនទាន់មាននរណាបានដឹងនៅ ឡើយទេព្រោះពួកគេមិនដែលបង្ហាញកាយវិការស្និទ្ធ ស្នាលគ្នាខ្លាំងអ្វីឡើយប៉ុន្តែរាល់ពេលនៅតែពីរនាក់អ្នកណាទៅដឹងថាពួកគេធ្វើអ្វីខ្លះហើយទំនាក់ទំនងពួកគេវាសុីជម្រៅយ៉ាងណា
< ន៎ែឯង! យើងបានលឺមកថានៅថ្ងៃនេះចៅហ្វាយស្រីដែលត្រូវជាម៉ាក់របស់លោកប្រធាននឹងមកទីនេះ
វើយ > ស្រីបុគ្គលិកម្នាក់រត់មកនិយាយប្រាប់មិត្តរបស់នាងក្រោយពេលនាងបានស្ដាប់លឺលេខា Jungkook និយាយថាបន្តិចទៀតអ្នកស្រីJeon នឹងមកទីនេះ< ពិតមែនឬ? >
< យើងទៅកុហកធ្វើអី ពួកឯងក៏ធ្វើចរឹកអោយល្អបន្តិចទៅព្រោះយើងដឹងមកថាចៅហ្វាយស្រីគាត់
កាចមុឺងម៉ាត់ខ្លាំងណាស់ចឹងហើយកុំនិយាយអ្វីផ្ដេសផ្ដាសអោយសោះប្រយ័ត្នគាត់ដេញចេញលេងមានកាងារធ្វើទៀត > ស្រីម្នាក់នោះប្រាប់ទៅមិត្តខ្លួនដើម្បីកុំអោយពួកនាងបញ្ចេញអត្ដចរឹកបែបមិនសមរម្យចេញមកធ្វើអោយអ្នកស្រីJeon ឃើញគាត់អាចនឹងមិនពេញចិត្តដេញពួកនាងចេញព្រោះនាងមកធ្វើការនៅទីនេះបានយូរដែរហើយដូច្នេះបានជានាងដឹងទើបនិយាយប្រាប់< អឺៗ យើងដឹងហើយ > ពួកនាងនិយាយហើយក៏នាំគ្នាអង្គុយធ្វើការបន្តទៀត
Taehyung អង្គុយនៅធ្វើការក្បែរនោះបានលឺពួកនាងនិយាយគ្នាមុននេះហើយធ្វើអោយគេអង្គុយភ្លឹកបន្តិចដែរស្រាប់តែមានអារម្មណ៍ថាភ័យបុកពោះឡើង
< ហេតុអីយើងស្រាប់តែភ័យចឹង? > Taehyung គិតក្នុងចិត្តព្រមទាំងលើកដៃខ្ទប់ទ្រូងខាងឆ្វេងបេះដូងកំពុងលូតញាប់ខ្លាំង! ឬមួយដោយសារគេលួចទាក់ទងជាមួយ Jungkook គេដឹងថាបន្តិច ទៀតបានជួបម៉ាក់របស់នាយទើបគេមានអារម្មណ៍ភ័យបែបនិង?
< មិនអីទេ ឈប់គិតៗ > Taehyung និយាយបន្លប់ប្រាប់ខ្លួនឯងដើម្បីកុំអោយមានអារម្មណ៍ថាភ័យអ្វីព្រោះរឿងរវាងគេនឹង Jungkook ក៏នៅមិន ទាន់មានអ្នកដឹងឯណាមិនចឹង? ហេតុអីទើបគេត្រូវភ័យខ្លាចជាមួយនឹងរឿងដែលមិនទាន់នឹងកើត ឡើង? ពេលខ្លះវាអាចនឹងមិនដូចអ្វីដែលគេកំពុងគិតក៏ថាបាន។
![](https://img.wattpad.com/cover/309481662-288-k929906.jpg)
YOU ARE READING
PROTECT YOU 🔞🖤 (ចប់)
General Fiction" មិនថាមានរឿងអ្វីកើតឡើងក៏ដោយខ្ញុំនឹង នៅក្បែរអ្នក ការពារអ្នក រហូតដល់ថ្ងៃស្លាប់..."