Jungkook មិនបានជូន Taehyung ត្រឡប់ទៅផ្ទះរបស់គេឡើយតែនាយបែរជានាំគេមកខន់ដូរបស់នាយសិនព្រោះខ្លាចថាបើនាំគេទៅទាំងគេស្រវឹងបែប នេះបងប្រុសនឹងម៉ាក់របស់គេអាចនឹងគិតថានាយជាអ្នកបង្ខំអោយគេផឹកក៏ថាបាន
< អួយ៎! ហត់ > Jungkook ឈរច្រត់ចង្កេះដក ដង្ហើមធំសម្លឹងមើលទៅ Taehyung ដេកសន្លប់នៅលើពូកទាំងហត់ចាប់តាំងពីនៅក្នុងឡានមកគេមិន ដឹងថានិយាយអ្វីខ្លះឡើយរហូតមកដល់ខន់ដូហើយគេនៅរើបម្រាស់នាយចាប់គេសឹងតែមិនចង់ជាប់ទៅហើយ
< ហឹម~ ផឹកទៀតខ្ញុំចង់ផឹក...ហាសហាហេតុអីបានជា..ថ្ងៃនេះងពិភពលោកវិលអញ្ចឹង ?? > Taehyung និយាយទាំងបើកភ្នែកមិនចង់រួចគេងើបអង្គុយតែគេវិលមុខព្រោះជាតិស្រាដែលនៅក្នុងខ្លួនប៉ុន្តែគេបែរជាថាពិភពលោកទៅវិញ
< ដេកវិញ ខ្ញុំទៅយកទឹកមកជូនខ្លួនអោយ > Jungkook ប្រាប់ដោយទាញអោយរាងតូចដេកនៅលើពូកត្រឹមត្រូវវិញមុននឹងនាយដើរទៅយកទឹកមុខមកជូនខ្លួនអោយគេ
< ហឹ្ហកៗ ខ្ញុំចង់ស្អប់លោកមនុស្សចង្រៃ~លោកធ្វើ អោយខ្ញុំប្រចណ្ឌលោក > Taehyung ស្រែកខ្លាំងព្រមទាំងលើកដៃឡើងដូចជាបំណងចង់វៃម្នាក់ដែរគេកំពុងតែមមើលនិយាយថាអោយនោះតែភ្នែកគឺមិនបានបើកឡើយ
< ដឹងថាខ្លួនឯងមិនចេះផឹកហើយនៅខំទៀតមនុស្សស្អីមិនដឹងក្បាលឌឺ > Jungkook ទម្លាក់ខ្លួនអង្គុយនៅលើគ្រែយកកូនកន្សែងដែលនាយបានកាន់មក
មុននេះច្រលក់ទឹកយកមកជូនខ្លួនរាងតូច< ឈឺ...ឈឺក្បាល ខ្ញុំឈឺក្បាល! > Taehyung
< អោយរាងលើកក្រោយ! នេះបើខ្ញុំមិនទៅក្នុងក្លឹបនោះសង្ស័យតែជាដេកសន្លប់នៅកន្លែងនឹងឯងអ្នក ណាធ្វើស្អីខ្លះប្រហែលជាមិនដឹងខ្លួនទេ > Jungkook រអ៊ូរបណ្ដើរជូនខ្លួនអោយ Taehyung បណ្ដើរដោយក្នុងចិត្តក៏ក្រហាយជាមួយនឹងគេដែលទៅផឹកស្រាទាំងខ្លួនឯងមិនចេះផឹកបែបនេះ
ចុះបើសិនជានាយមិនបានទៅហើយមាននរណាលូកលាន់គេនៅពេលដែលស្រវឹងអញ្ចឹងតើនឹងគិតយ៉ាងមិច? ប៉ុន្តែនាយអង្គុយជូតត្រឹមដៃថ្ងាសហើយ នឹងកញ្ចឹងករបស់គេប៉ុណ្ណោះគឺមិនបានធ្វើអ្វីលើស លប់ឡើយ
YOU ARE READING
PROTECT YOU 🔞🖤 (ចប់)
General Fiction" មិនថាមានរឿងអ្វីកើតឡើងក៏ដោយខ្ញុំនឹង នៅក្បែរអ្នក ការពារអ្នក រហូតដល់ថ្ងៃស្លាប់..."