៚ភូមិគ្រឹះចន៚
Jungkook ដើរចូលក្នុងភូមិគ្រឹះដល់ស្គឹមស្កៃរបស់ខ្លួនទាំងដែលរឿងនេះគ្មាននរណាបានដឹងឡើយថាគេកូនអ្នកមាន ព្រោះរាល់ពេលទៅរៀនគេមិនដែលអោយអ្នកបើកឡានជូនគេមកដល់មុខសាលារៀននោះទេគឺអោយឈប់នៅក្បែរៗនោះហើយបានគេដើរទៅសាលារៀនបន្តទៀតដោយខ្លួនឯង
< ម៉ាក់ > Jungkook ដើរចូលទៅរកម៉ាក់របស់ខ្លួនដែលនៅអង្គុយក្នុងបន្ទប់ទទួលភ្ញៀវ
< អៅ! Jungkook ត្រឡបមក់ពីរៀនវិញហើយឬ តើថ្ងៃនេះយ៉ាងមិចដែរ ?? > អ្នកស្រីJeon និយាយសួរទៅកូនប្រុសតែមួយរបស់ខ្លួនពេលគេអង្គុយចុះលើសាឡុងក្បែរគាត់
< គឺធម្មតាទេម៉ាក់ > Jungkook
< តើមានអ្នកណាធ្វើបាបកូនដែលទេ ?? > អ្នកស្រីJeon
< គ្មានអ្នកណាធ្វើអ្វីកូនឡើយ > Jungkook
ប្រាប់ទាំងនិយាយកុហក់ព្រោះតែមិនចង់អោយម៉ាក់គេបារម្ភ
< ប្រាកដឬអត់? > អ្នកស្រីJeon សួរបញ្ជាក់គាត់មិនសូវជឿឡើយថាគ្មានអ្នកណាធ្វើអីគេ
ព្រោះដឹងស្រាប់ហើយថាគេជាមនុស្សពូកែខ្លាចមិនហ៊ានជាមួយនឹងអ្នកណាអញ្ចឹងក៏ប្រាកដណាស់ថានឹងមានមនុស្សធ្វើបាបគេជាមិនខាន
< បាទ ខ្ញុំមិនបានកុហក់ម៉ាក់ឡើយ > Jungkook
< បើសិនជាមានអ្នកណាធ្វើអ្វីកូនត្រូវប្រាប់ម៉ាក់លឺ ទេ? ព្រោះបើសិនជាម៉ាក់ដឹងថានៅតែមានមនុស្សធ្វើបាបកូនរបស់ម៉ាក់ទៀតនោះម៉ាក់នឹងលេងអោយកូនរៀននៅទីនេះបន្តទៀតហើយ > អ្នកស្រីJeon និយាយទាំងទឹកមុខប្រាកដប្រជាគាត់ចង់អោយ Jungkook គេទៅរៀននៅក្រៅប្រទេសខ្លាំងណាស់ព្រោះរៀននៅទីនេះគេតែងតែត្រូវមិត្តរួមថ្នាក់ធ្វើបាបគេរហូតតែ Jungkook មិនចង់ឡើយគេថាចង់រៀននៅទីនេះ
< ម៉ាក់កុំបារម្ភអីខ្ញុំអាចមើលថែខ្លួនឯងបាន > Jungkook
< អឹម! កូនឆាប់ឡើងទៅងូតទឹកសម្អាតខ្លួនចេញទៅបន្តិចទៀតប៉ារបស់កូនត្រឡប់មកពីធ្វើការវិញហើយ នឹងអាលបានញាំបាយជុំគ្នា > អ្នកស្រីJeon
ប្រាប់ដោយអង្អែលក្បាលកូនប្រុសរបស់គាត់ថ្នមៗ
CZYTASZ
PROTECT YOU 🔞🖤 (ចប់)
General Fiction" មិនថាមានរឿងអ្វីកើតឡើងក៏ដោយខ្ញុំនឹង នៅក្បែរអ្នក ការពារអ្នក រហូតដល់ថ្ងៃស្លាប់..."
