ភាគទី១៣ : មាត់នឹងថ្ពាល់វាខុសគ្នា!

4.4K 272 0
                                    

ដោយសារតែមុននេះ Jungkook ជិះឡានដល់ពាក់កណ្ដាលផ្លូវទៅហើយប៉ុន្តែនាយស្រាប់តែរកទូរស័ព្ទមិនឃើញមិនដឹងថាច្រឡំដៃទុកនៅឯណាតែនាយគិតថាប្រហែលជាភ្លេចនៅក្រុមហ៊ុនទើបនាយបើកឡានត្រឡប់មកយកវិញ

< គិតហើយថាប្រាកដជានៅទីនេះមិនខាន > Jungkook និយាយពេលដែលបើកទ្វារចូល
មកក្នុង Office របស់ខ្លួនក៏ឃើញទូរស័ព្ទនៅទីនេះពិតមែន

< ពេលនេះមិនដឹងថាអ្នកម៉ាក់ចាំផ្លូវហើយស្ដីអោយយើងឬអត់ទេ? > Jungkook ប្រញាប់ដើរពីក្នុងបន្ទប់ធ្វើការរបស់ខ្លួនរអ៊ូរតិចៗតែម្នាក់ឯង

ពេលនេះយប់ទៅហើយក្នុងក្រុមហ៊ុនក៏ស្ងាត់គ្មានមនុស្សឡើយគឺមានតែពូសនិ្តសុខ2ម្នាក់ដែលអង្គុយយាមនៅមុខក្រុមហ៊ុនតែប៉ុណ្ណោះ

< ឌឹប! >

< សម្លេងអីនិង? > Jungkook ដើរមកដល់មុខបន្ទប់ដាក់ឯកសារនស្រាប់តែលឺសម្លេងអ្វីមិនដឹងនៅខាងក្នុងដូចជាធ្លាក់របស់អ្វីមួយអញ្ចឹងហើយវាគឺជាជើង Taehyung ដែលគេបានដាក់ជើងបុកនឹងតុដាក់ឯកសារធ្វើអោយវាធ្លាក់ចុះមក

< ជួយ~~ជួយខ្ញុំផង...> សម្លេងដូចជាមនុស្ស
និយាយល្វើយៗចេញពីក្នុងបន្ទប់ដាក់ឯកសារមកធ្វើអោយ Jungkook ដែលឈរដាក់ត្រចៀកផ្អិបនឹងទ្វារផ្ទៀងស្ដាប់នោះបានលឺហើយក៏ភ្ញាក់ព្រឺត

< សម្លេងអីនិង? ខ្មោចទេដឹង ?? > Jungkook ឈរនិយាយទាំងមានអារម្មណ៍ថាព្រឺខ្លះដែរ

< ប្រហែលគ្មានអីទេសង្ស័យយើងគិតច្រើនខ្លួនឯង > Jungkook រកនឹងដើរចេញទៅហើយតែសម្លេងនោះនៅតែលឺល្វើយៗចេញពីក្នុងបន្ទប់មិនឈប់ទាល់តែសោះ

< ឬមួយមានមនុស្សនៅក្នុងនិង? > Jungkook សម្លឹងមើលទៅទ្វារបន្ទប់ដាក់ឯកសារបន្ដិចទើបនាយប្រញាប់ដើរទៅរកសោរមកចាក់មើលចង់ដឹងថាក្នុងនឹងមានអ្វីអោយប្រាកដ

មុនដំបូងនាយគិតថាប្រហែលជានាយគិតច្រើនពេកខ្លួនឯងទើបបានជាលឺសម្លេងអីបែបហ្នឹងតែនាយស្ដាប់យូរៗទៅគឺដូចជាសម្លេងមនុស្សកំពុងស្រែកអោយជួយទៅវិញ

< ក្រាក >

< Tae !!! > Jungkook ស្រែកឡើងមួយទំហឹងព្រមទាំងបើកភ្នែកធំៗនៅពេលនាយយកសោរមកចាក់គ្រាន់តែបើកទ្វារភ្លាមរាងកាយរបស់ Taehyung ស្រាប់តែដួលចេញមកខាងក្រៅព្រោះគេផ្អែកក្បាលនឹងទ្វារ

PROTECT YOU 🔞🖤 (ចប់)Tempat cerita menjadi hidup. Temukan sekarang