ភាគទី៤ : ហេតុអ្វីទើបគេកុហកខ្លួន?

4.6K 301 0
                                        

ក្រោយពេលបានលឺពាក្យសម្ដីចេញពីមាត់ក្មេងម៉ាប់ម្នាក់នេះហើយធ្វើអោយ Taehyung សម្លឹងមើលមុខគេទាំងញញឹមចំណែកឯមុខវិញឡើងក្រហមងាំងព្រោះតែអៀនជាមួយនឹងពាក្យសម្ដីរបស់គេហើយក៏ភ្ញាក់ផ្អើលដូចគ្នា

< Gukie..ស្រលាញ់ខ្ញុំពិតមែនហ្ហេស? > Taehyung

< បាទ > Jungkook ឆ្លើយយ៉ាងលឿនព្រមទាំងធ្វើទឹកមុខយ៉ាងប្រាកដប្រជាទៀតផង

< ខ្លាហានណាស់នៀក! > Taehyung និយាយទាំងសើចព្រោះពួកគេទើបតែស្គាល់គ្នាមិនបាន ប៉ុន្មានផងតែ Jungkook មកសុំស្រលាញ់ខ្លួនឆៅៗតែម្ដងរកតែគេត្រៀមខ្លួនមិនចង់ទាន់ទៅហើយ

< ខ្ញុំនិយាយពិតមែន ខ្ញុំស្រលាញ់សិស្សច្បង > Jungkook

< តាំងពីពេលណា? ហេតុអីទើបស្រលាញ់ខ្ញុំ ?? > Taehyung

< មិនដឹង! តែពេលដឹងខ្លួនវិញខ្ញុំបានស្រលាញ់សិស្សច្បងខ្លាំងបាត់ទៅហើយ វាក៏គ្មានហេតុផលដូចគ្នាថាហេតុអ្វីទើបខ្ញុំស្រលាញ់សិស្សច្បងតែប្រហែលដោយ សារសិស្សច្បងគួរអោយស្រលាញ់មិនដូចជាមនុស្សដែលខ្ញុំធ្លាប់ជួបនឹងតែងតែនិយាយលួងលោមចាំលើកទឹកចិត្តខ្ញុំគ្រប់ពេលទើបខ្ញុំធ្លាក់ក្នុងអន្លង់ស្នេហ៍សិស្សច្បងបែបនេះ > Jungkook

< ក្មេងឆ្គួត! > Taehyung និយាយមិនចេញបានត្រឹមតែអង្គុយអៀន

< ពេលនេះសិស្សច្បងអាចមិនទាន់ផ្ដល់ចម្លើយអោយខ្ញុំក៏បានខ្ញុំមិនបង្ខំឡើយតែខ្ញុំនឹងនៅចាំចម្លើយពីសិស្សច្បងណា៎ > Jungkook ប្រាប់ទាំងចាប់
កាន់ដៃ Taehyung និយាយចាប់គេដោយសម្លេងស្រទន់ជាមួយនឹងស្នាមញញឹមយ៉ាងស្រស់

< ចង់ដឹងពេលនេះទេ? > Taehyung

< ពិតមែនហ្ហេស? > Jungkook

< អឹម > Taehyung ងក់ក្បាលធ្វើអោយ Jungkook សម្លឹងមើលមុខគេទាំងត្រជាក់ចុងដៃ ចុងជើងអស់

ព្រោះនេះជាលើកទីមួយហើយដែលគេខ្លាហានសារ ភាពសុំស្រលាញ់មនុស្សដែលគេបានលួចស្រលាញ់បែបនេះក៏ភ័យខ្លាចថាចម្លើយនឹងធ្វើអោយគេត្រូវឈឺចាប់ដូចគ្នា

< ខ្ញុំ....ស្រលាញ់ Gukie ដូចគ្នា > Taehyung ប្រាប់ទាំងញញឹម

< ហ្ហាស!!! យេ៎!!! > Jungkook ងើបឈរស្រែកឡើងទាំងសប្បាយចិត្តដឹងថាអម្បាញ់មិញនេះគេភ័យប៉ុណ្ណា? ព្រោះគិតថាចម្លើយ Taehyung និយាយថាស្រលាញ់គេទុកគ្រាន់ត្រឹមតែជាមិត្ត! ប៉ុន្តែអ្នកណាទៅដឹងថាចម្លើយចេញមកធ្វើអោយគេសប្បាយចិត្តអរស្ទើរតែហោះទៅវិញបែបនេះ

PROTECT YOU 🔞🖤 (ចប់)Donde viven las historias. Descúbrelo ahora