ដោយសារតែ Jungkook ចុះមកដល់តាមខេត្តយប់ទៅហើយទើបនាយរកសណ្ឋាគារនៅជិតៗនោះដើម្បីសម្រាកសិនប៉ុន្តែអ្នកគេមកសម្រាកនៅទីនោះក៏ច្រើន ទើបបុគ្គលិកបានប្រាប់អោយនាយនៅអង្គុយចាំសិនព្រោះពួកគេនឹងឆែកពិនិត្យមើលថានៅមានសល់បន្ទប់ឬអត់តែនៅពេលនាយកំពុងអង្គុយចាំនាយនិយាយទូរស័ព្ទជាមួយ Taehyung ហើយមានបុគ្គលិកស្រីម្នាក់បានដើរចូលមករកនាយ
< លោក សូមទោសផងណាដែលអោយរងចាំយូរ >
< បាទ មិនអីទេ > Jungkook បិទទូរស័ព្ទហើយងាកទៅនិយាយជាមួយនឹងបុគ្គលិកស្រីម្នាក់នោះ
< គឺ បន្ទប់នៅសល់ហើយនេះក៏ជាកូនសោរបន្ទប់របស់លោកអាចមើលលេខបន្ទប់នៅជាប់នឹង
ក្រដាស់កូនសោនេះបាន > ស្រីបុគ្គលិកម្នាក់នោះនិយាយប្រាប់យ៉ាងគួរសមព្រោះតែមើលទៅ Jungkook ដូចជាមិនមែនជាមនុស្សនៅជិតនេះឬធ្លាប់មកទីនេះឡើយដូច្នេះហើយទើបនាងខ្លាចថានាយមិនស្គាល់បានរៀបរាប់ប្រាប់ណាមួយនាងជាបុគ្គលិកធ្វើការនៅទីនេះរាក់ទាក់ភ្ញៀវដោយប្រើពាក្យសម្ដីទន់ភ្លន់សមរម្យក៏ជារឿងធម្មតា< អរ អរគុណហើយ > Jungkook ញញឹមដាក់នាងបន្តិចមុននឹងដើរកាន់កូនសោតម្រង់ទៅរកបន្ទប់របស់ខ្លួនដើម្បីសម្រាកព្រោះតែនាយបើក ឡានមកដោយខ្លួនឯងពេញមួយថ្ងៃមានអារម្មណ៍ថាចុករោយខ្លះដូចគ្នា
< គួរខលទៅរក Tae ម្ដងទៀតឬអត់? > ពេលចូលមកដល់ក្នុងបន្ទប់ Jungkook ឈរនិយាយតិចៗតែម្នាក់ឯង
ដោយសារមុននេះពេលកំពុងនិយាយទូរស័ព្ទជាមួយ Taehyung ស្រីបុគ្គលិកម្នាក់នោះដើរចូលមកនាយក៏បានចុចបិទទាំងមិនបានចាប់អារម្មណ៍ថាមុននឹងរាងតូចនិយាយសួរអ្វីខ្លួនឡើយដូច្នេះ ហើយទើបនាយគិតថានឹងខលទៅរកគេម្ដងទៀត
< តែនេះយប់ទៅហើយ Tae ប្រហែលជាគេងបាត់ហើយទេដឹង? មិនអីទេចាំស្អែកខលទៅគេក៏វាមិន ទាន់ហួសពេលឯណា > Jungkook ទុកទូរស័ព្ទនៅលើតុហើយដើរទៅយកកន្សែងកាន់ចូលទៅ ងូតទឹកសម្អាតខ្លួនចេញ
មុនដំបូងនាយថានឹងខលទៅរក Taehyung ម្ដងទៀតប៉ុន្តែដោយគិតថានេះយប់ទៅហើយប្រហែលជារាងតូចគេងលក់បាត់ហើយទើបនាយខ្លាចរំខានគេបានសម្រចចិត្តមិនខលទៅវិញស្អែកខលទៅគេវាក៏មិនទាន់ហួសពេលដែរតែនិយាយអោយត្រង់ទៅត្រឹមមួយថ្ងៃសោះនាយពិតជានឹកគេខ្លាំងណាស់គឺចង់អោបថើបគេដូចរាល់ដងមិនដឹងថានៅថ្ងៃខាងមុខមានរឿងអ្វីកើតឡើងហើយពួកគេទាំងពីរត្រូវបែកគ្នាឬយ៉ាងមិចទេតែនាយមិនដឹងថាខ្លួនឯងអាចរស់នៅបានឬអត់ឡើយបើរាល់ថ្ងៃនេះនាយជាប់គេបាត់មិនបានបែបហ្នឹងទៅហើយ។
![](https://img.wattpad.com/cover/309481662-288-k929906.jpg)
YOU ARE READING
PROTECT YOU 🔞🖤 (ចប់)
General Fiction" មិនថាមានរឿងអ្វីកើតឡើងក៏ដោយខ្ញុំនឹង នៅក្បែរអ្នក ការពារអ្នក រហូតដល់ថ្ងៃស្លាប់..."