@5 ឆ្នាំក្រោយមក៚
នេះកន្លងទៅរយៈពេល5ឆ្នាំហើយអ្វីៗវាអាចនឹងមាន ការប្រែប្រួលខ្លះទៅតាមពេលវេលាចំណែកឯ Taehyung បានឈប់រៀននៅត្រឹមឆ្នាំទីមួយព្រោះដឹងស្រាប់ហើយថាគ្រួសារគេគ្មានលុយឯណាអោយគេមករៀនបន្ដឡើយហើយគេក៏ត្រូវគេរកការងារធ្វើតែម្ដងរាល់ថ្ងៃគេបានធ្វើការនៅក្នុងក្រុមហ៊ុនមួយប៉ុន្តែដឹងទេថាទោះបីជាច្រើនឆ្នាំបានកន្លងផុតទៅហើយក៏ពិតតែចិត្តគេនៅតែរងចាំក្មេងប្រុសម្នាក់នោះដូចដើមមានមនុស្សធ្លាក់សុំស្រលាញ់គេតែគេតែងតែបដិសេធរាល់លើកព្រោះបេះដូងគេទុកសម្រាប់អោយតែក្មេង ប្រុសម្នាក់ដែលមានឈ្មោះថា Gukie តែម្នាក់ប៉ុណ្ណោះ!
នៅពេលមកដល់ម៉ោងចេញពីធ្វើការ Taehyung មិនទាន់ត្រឡប់ទៅផ្ទះវិញនៅឡើយទេតែគេបែរជា មកអង្គុយលេងនៅក្នុងសួនមួយកន្លែងដែលគេបានធ្លាប់មកជាមួយនឹង Jungkook កាលពី5ឆ្នាំមុនអោយតែពេលគេមានអារម្មណ៍ថាធុញថប់ជាមួយ នឹងការងារឬរឿងអ្វីមួយគេតែងតែមកអង្គុយលេងនៅទីនេះរហូត
< 5ឆ្នាំហើយណាដែលពួកយើងមិនបានជួបគ្នាតើពេលណាទើបឯងត្រឡប់មកវិញ Gukie ?? > Taehyung អង្គុយនិយាយតែម្នាក់ឯងដោយលូក ដៃយកខ្សែ.កនៅពីក្នុងអាវយកមកមើល
< ខ្ញុំនឹកឯងណាស់ដឹងទេ? ខ្ញុំតែងតែគិតថានៅថ្ងៃ ណាមួយខ្ញុំនឹងបានឃើញឯងម្ដងទៀត > Taehyung
< តែមិនថ្វិយទេ ព្រោះខ្ញុំរងចាំឯងរហូតមកដល់ពេល នេះខ្ញុំត្រូវនៅរងចាំឯងបន្តទៀតក៏បានដែរព្រោះចិត្តរបស់ខ្ញុំគ្មានថ្ងៃប្រែប្រួលឡើយមិនថាយូរប៉ុណ្ណាខ្ញុំនៅ តែស្រលាញ់ឯងដូចដើម > Taehyung សម្លឹងមើលទៅខ្សែ.កដែលនៅក្នុងដៃទាំងញញឹមចេញមកខ្សោះៗ
ប៉ុន្តែគេស្រាប់តែនឹកឃើញថារយៈពេល5ឆ្នាំគេក៏មាន ការប្រែប្រួលខ្លះចុះ Jungkook គេនឹងប្រែប្រួលដូចខ្លួនទេ? រូបរាងនឹងចិត្តរបស់គេនៅដូចដើមឬអត់? ជាពិសេសគឺចិត្តគេតើគេនៅស្រលាញ់ខ្លួនដូចមុនទេឬគេមានអ្នកណាហើយ ??
< ហ្ហឺយ! ឈប់គិត > Taehyung ដកដង្ហើមធំនិយាយដាស់តឿនខ្លួនឯងកុំអោយគិតរឿងអ្វីដែលមិនល្អព្រោះពេលណាដែលគេគិតដល់ចំណុចនេះគេតែងតែឈឺហើយភ័យខ្លាចដូចគ្នាថាអ្វីដែលគេបានគិតរហូតមកនោះវានឹង...ក្លាយជាការពិត!
YOU ARE READING
PROTECT YOU 🔞🖤 (ចប់)
General Fiction" មិនថាមានរឿងអ្វីកើតឡើងក៏ដោយខ្ញុំនឹង នៅក្បែរអ្នក ការពារអ្នក រហូតដល់ថ្ងៃស្លាប់..."