ភាគទី៦ : គាត់ស្រលាញ់តែខ្ញុំម្នាក់ទេ!

3.7K 257 0
                                    

ពេលអង្គុយយំអស់ចិត្តទាល់តែភ្នែកឡើងហើមហើយទើប Taehyung ប្រញាប់ងើបឈរលុបមុខចេញរួចហើយបានដើរចេញពីក្នុងបន្ទប់ទឹកដើម្បីត្រឡប់ទៅផ្ទះវិញគេមិនអាចនៅរៀនបន្តទៀតបានទេព្រោះបើ សិនជាគេនៅហើយបានឃើញ Jungkook ស្និទ្ធស្នាលជាមួយនឹងស្រីម្នាក់នោះនៅក្នុងថ្នាក់រៀនទៀតគេអាចអង្គុយយំទាំងកំពុងរៀនក៏ថាបាន

< Tae >

< សិស្សច្បង SiWon > Taehyung

< កើតអី? ទៅធ្វើអីមកហេតុអីទើបភ្នែកឡើងហើមបែបនេះឬមានអ្នកណាធ្វើអ្វី Tae ?? > SiWon
ដែលជាសិស្សរៀនឆ្នាំទី3ក៏លើកដៃក្រសោបមុខ Taehyung និយាយសួរទៅគេទាំងបារម្ភដោយ

ព្រោះតែគេស្រលាញ់ Taehyung ហើយគេក៏ធ្លាប់និយាយប្រាប់ទៅរាងតូចម្ដងហើយតែត្រូវ Taehyung បដិសេធប៉ុន្តែគេនៅតែមិនចុះចាញ់តាមរាងតូចរហូតអោយតែពួកគេបានជួបមុខគ្នា

< ខ្ញុំ....ហឹ្ហកៗ > Taehyung និយាយមិនចេញបានត្រឹមតែយំ

< កុំយំៗ > ដោយសារតែឃើញ Taehyung យំខ្លាំងពេកទើប SiWon គេលេងហ៊ានសួរអ្វីទៀតមុននឹងទាញគេទៅអោបលួងលោម

< ខ្ញុំចង់ទៅផ្ទះ > Taehyung ប្រាប់ដោយសម្លេងខ្សោយៗ

< បានៗ ចាំខ្ញុំជាអ្នកនាំ Tae ទៅផ្ទះវិញ > SiWon
ប្រលែងចេញពីការអោបអូសដៃ Taehyung នាំគេដើរតម្រង់ទៅរកម៉ូតូធំរបស់ខ្លួនហើយរាងតូចក៏បានខ្ទីទូរស័ព្ទគេយកខលទៅ Jimin ដើម្បីអោយគេប្រាប់គ្រូផងថាគេបានចេញពីរៀនមុនម៉ោង។

ងាកមកមើល Jungkook វិញក្រោយពេលអង្គុយភ្លឹកអោយ Soyoon ថើបមួយសន្ទុះធំគេក៏ស្រាប់
តែភ្ញាក់ខ្លួនឡើងវិញប្រញាប់ដកខ្លួនចេញអោយឃ្លាតឆ្ងាយពី Soyoon

< ខ្ញុំ...ខ្ញុំសូមទោស ខ្ញុំមិនអាចស្រលាញ់សិស្សច្បង Soyoon បានទេ > Jungkook

< ហេតុអីទៅ Gukie? ឬមួយខ្ញុំមិនល្អត្រង់ណាមិនមែនទេ ?? > Soyoon

< វាមិនមែនបែបនឹងឡើយខ្ញុំមិនអាចស្រលាញ់សិសច្បង Soyoon បានព្រោះខ្ញុំមានសង្សាររួចហើយខ្ញុំស្រលាញ់គាត់ខ្ញុំមិនអាចធ្វើអោយគាត់ខកចិត្តលើខ្ញុំបានទេ សូមទោស > Jungkook និយាយហើយប្រញាប់ងើបរត់ចេញពីទីនោះទៅថ្នាក់រៀនវិញបាត់

PROTECT YOU 🔞🖤 (ចប់)Where stories live. Discover now