ភាគទី៨ : មិនអាចទទួលយកអ្នកផ្សេងបាន

4.3K 277 0
                                        

Taehyung ដើរត្រឡប់មកវិញទាំងខ្លួនទទឹកជោកដោយកាន់សំបុត្រសារដែរ Jungkook បានសរសេរ អោយខ្លួននោះក្ដាប់ជាប់មិនលេង

< Tae ទើបតែមកពីណាដឹងថាម៉ាក់នឹងបងបារម្ភពីឯងប៉ុណ្ណាទេ? ហេតុអីបានជាខ្លួនទទឹកជោកបែបនេះ ហ្ហាស! > NamJoon ដើរចេញមកពីខាងក្នុងផ្ទះនិយាយសួរទៅអ្នកជាប្អូនប្រុសតែគេមិនបានតបឡើយហើយថែមទាំងដើរចូលមកអោបខ្លួន

< ហឹ្ហកៗ បងប្រុស > Taehyung

< កើតអីបានយំ? > NamJoon

< គេ...គេបានទៅចោលខ្ញុំបាត់ហើយព្រោះតែខ្ញុំទើបរវាងពួកយើងត្រូវបញ្ចប់បែបនេះ > Taehyung រៀបរាប់ទាំងខ្ញាំអាវអ្នកជាបងប្រុស

NamJoon គេមិនដឹងថាប្អូនគេទៅធ្វើអ្វីមកឡើយបានជាគេមើលទៅដូចជាឈឺចាប់បែបហ្នឹងទើបខ្លួន បានត្រឹមតែលួងលោមអោយគេបាត់យំសិនប៉ុណ្ណោះ។

ក្រោយពេលឃើញ Taehyung បាត់យំហើយទើប NamJoon នាំគេទៅបន្ទប់អោយគេងូតទឹកសម្អាត ខ្លួនប្ដូរខោអាវចេញព្រោះមិនដូច្នេះទេគេអាចនឹងផ្ដាសសាយបាន

< តើមានរឿងអីអោយប្រាកដប្រាប់បងបានទេ? > NamJoon កំពុងឈរជូតសក់អោយ Taehyung
ហើយនិយាយសួរទៅគេ

< បើខ្ញុំប្រាប់តើបងនឹងវៃហើយស្ដីបន្ទោសអោយខ្ញុំឬអត់? > Taehyung

< និយាយសិនមកថាមានរឿងអ្វីបើវាសមហេតុផលបងមិនវៃឬស្ដីបន្ទោសឯងឡើយ > NamJoon

< ខ្ញុំ...ខ្ញុំបានលួចទាក់ទងជាមួយនឹងក្មេងម្នាក់គេក៏ជាមនុស្សប្រុស > Taehyung ប្រាប់ទាំងអោនមុខចុះខ្ញាំដៃចូលគ្នាក្នុងចិត្តភ័យខ្លាចថានឹងត្រូវអ្នកជាបងវៃហើយស្ដីបន្ទោសគេដូចគ្នាព្រោះ NamJoon
បាននិយាយហាមគេហើយរឿងនឹងតែគេមិនស្ដាប់!

< គេជាកូនអ្នកណា? > NamJoon

< មុនដំបូងខ្ញុំគិតថាគេត្រឹមតែជាកូនអ្នកក្រីក្រម្នាក់តែប៉ុណ្ណោះប៉ុន្តែការពិតគេគឺជាកូនអ្នកមាន > Taehyung

< តើរឿងវាយ៉ាងមិចហេតុអីទើបឯងនឹងគេទាក់ទង គ្នាបាន? > NamJoon

< គេឈ្មោះ Gukie គេទើបតែរើមករៀននៅថ្នាក់ជា មួយនឹងខ្ញុំគេមានរូបរាងម៉ាប់អាក្រក់មនុស្សគ្រប់គ្នាតែងតែធ្វើបាបនិយាយមើលងាយគេរហូតខ្ញុំអាណិតគេទើបជួយការពារគេរហូតហើយក៏ធ្វើអោយពួកយើងបានក្លាយមិត្តភក្តិគ្នាតែមានថ្ងៃមួយគេបានសុំស្រលាញ់ខ្ញុំហើយថែមទាំងសុំខ្ញុំជាសង្សារខ្ញុំក៏យល់ ព្រមទើបពួកយើងចាប់ផ្តើមទាក់ទងគ្នាបានមួយរយៈហើយប៉ុន្តែក៏មានរឿងយល់ច្រលំកើតឡើងខ្ញុំបានគិតអាក្រក់លើគេទាំងដែលគេមិនបានដឹងរឿងអ្វីសោះគេស្មោះត្រង់ជាមួយខ្ញុំថែមទាំងនៅថ្ងៃប៉ុន្មានមុនគេបានមកនិយាយបកស្រាយអោយខ្ញុំស្ដាប់ដែរតែខ្ញុំមិនព្រមស្ដាប់ហើយថែមទាំងបានដេញគេអោយទៅវិញទៀត ផង > Taehyung អង្គុយលើកៅអីនិយាយទាំងទឹកភ្នែកកំពុងហូវចុះមកជារើយៗ

PROTECT YOU 🔞🖤 (ចប់)Место, где живут истории. Откройте их для себя