ភាគទី២៧ : បងហ៊ាននិយាយគំរាមអូនផងហ្ហេស?

3.5K 192 0
                                    

@Next Day ~~~~~~

នៅថ្ងៃនេះគឺជាថ្ងៃចុងសប្តាហ៍ឈប់សម្រាកពីការងារ ដូច្នេះហើយទើប Jungkook នឹង Taehyung ពួកគេចង់ចំណាយពេលវេលាមួយដើម្បីនៅជាមួយគ្នាពេញមួយថ្ងៃ

< ទីនេះស្រស់ស្រាយណាស់ > Taehyung លើក ដៃឡើងបិទភ្នែកញញឹមយ៉ាងស្រស់ឈរស្រូបខ្យល់ឱកាសព្រោះតែពួកគេកំពុងនៅក្នុងសួនកំសាន្តមួយកន្លែងនៅទីនេះមានរបស់លេងនឹងអ្វីៗជាច្រើនទៀតភាគច្រើនអ្នកដែលមកលេងនៅទីនេះគឺសុទ្ធ តែជាគូរស្នេហ៍ឬមកជាលក្ខណៈគ្រួសារ

< តែបងគិតថាស្រស់ស្អាតច្រើនជាង > Jungkook និយាយព្រមទាំងសម្លឹងមើលទៅ
រាងតូចមិនដាក់ភ្នែក

< អូនក៏គិតចឹង > Taehyung

< បងមិនបាននិយាយពីទីនេះបងកំពុងសំដៅទៅអូន > Jungkook

< ហុឹស > Taehyung សើចនៅក្នុងបំពង់.កគ្រប់ពេលនាយតែងតែនិយាយញោះអោយគេអៀនរហូត

< ចូលចិត្តទេ? > Jungkook

< អឹម ~ > Taehyung

< បើចឹងលើកក្រោយបងនឹងអូននាំមកទៀត > Jungkook

< និយាយហើយណាហាមលេបពាក្យសម្តីអោយសោះ > Taehyung ចង្អុលមុខ Jungkook ប៉ុន្តែនាយបែរជាសើចទៅវិញព្រោះទឹកមុខរបស់គេពិតជាគួរអោយខ្នាញ់ចង់ថើបក្រញិចខ្លាំងណាស់

< បងខំជូនអូនហើយមកមិនគិតមានអ្វីតបស្នងអោយបងវិញខ្លះទេឬ? > Jungkook

< អរគុណ > Taehyung

< ប្ដូរពីពាក្យអរគុណទៅជាអ្វីផ្សេងបានឬអត់? > Jungkook

< អ្វី? > Taehyung

< នេះ > Jungkook លើកដៃចង្អុលទៅថ្ពាល់ខ្លួនឯង

< អត់ទេ > Taehyung ប្រកែកគ្រវីក្បាលញាប់ស្អេក

< ចឹងបងក៏...ប្ដូរចិត្តមិនជូនអូនមកទៀតទេ > Jungkook

< បងហ៊ាននិយាយគំរាមអូនផងហ្ហេស? > Taehyung

< ការរកសុីត្រូវតែមានការចំណេញត្រឡប់មកវិញ > Jungkook ញញឹមកំហូចញាក់ចិញ្ចើមដាក់គេ
រាងតូចបានត្រឹមតែឈរខាំមាត់សម្លក់មុខនាយព្រោះរាល់លើកនាយតែងតែឈ្នះគេ

< លឿនឡើងប្រយ័ត្នបងប្ដូរចិត្តពិតមែនណា > Jungkook ធ្វើជានិយាយទើប Taehyung ងាកមើលឆ្វេងស្តាំបន្តិចពេលឃើញគ្មានថាមនុស្សគេក៏ជម្អើតជើងទៅថើបថ្ពាល់នាយ

PROTECT YOU 🔞🖤 (ចប់)Where stories live. Discover now