ដោយសារតែមុននេះបានលឺសម្លេងប្អូនស្រែកទើប NamJoon រត់ចេញមកពីក្នុងបន្ទប់មកទាំងប្រញាប់ប្រញាល់ដើម្បីមកបន្ទប់ Taehyung តែពេលគេ មកដល់អ្វីដែលគេបានឃើញនោះគឺ...
< ស្អីនិង? > NamJoon ឈរធ្វើមុខឆ្ងល់ទាំងហួសចិត្តព្រមគ្នាដោយសារតែនៅក្នុងបន្ទប់របស់ Taehyung គឺមានអំបោសមួកខោអាវរប៉ាត់រប៉ាយពេញនឹងចំណែកឯគេកំពុងដេកនៅលើគ្រែទៅវិញ
< ក៏ដូចបងឃើញនឹង > Taehyung
< ហេតុអីបន្ទប់រញ៉េរញ៉ៃម្ល៉េះ? ហើយមុននេះបងបានលឺសម្លេងឯងស្រែកមានរឿងអី ?? > NamJoon
< គឺ...គឺមុននេះខ្ញុំបានរៀបចំបន្ទប់ព្រោះឃើញវា រញ៉េរញ៉ៃពេកតែពេលខ្ញុំកំពុងបោសសម្អាតក្នុងបន្ទប់ក៏បានឃើញកន្លាតខ្ញុំភ័យពេកបានជាស្រែកបែប ហ្នឹង > Taehyung និយាយរៀបរាប់ព្យាយាមធ្វើទឹកមុខធម្មតាដើម្បីកុំអោយបងប្រុសគេដឹងថាខ្លួនកំពុងភ័យហើយចាប់បាន
< ចុះយូរហើយមិចមិនរៀបចំ? > NamJoon
< បងនិយាយធ្វើមើលតែខ្ញុំមានពេលណាស់ចឹងព្រឹកឡើងខ្ញុំទៅធ្វើការបាត់ទាល់តែប្រលុបទើបមក វិញខ្ញុំរកតែពេលសម្រាកមិនចង់នឹងមានផង > Taehyung
< ឯងនិយាយថារៀបចំបន្ទប់តែមិចឯងក៏កំពុងដេកនៅលើគ្រែ? > NamJoon សួរតែគេមិនបានចូលទៅខាងក្នុងបន្ទប់ Taehyung ឡើយគឺនៅឈរមុខបន្ទប់របស់គេ
< មុននេះខ្ញុំក្ដៅស្អុះទើបចង់ទៅងូតទឹកតែខ្ញុំគិតថារៀបចំបន្ទប់សិនរួចហើយចាំទៅងូតតែពេលនេះខ្ញុំកំពុងដោះអាវខោ > Taehyung
< អៀនឬ? ពីមុនឯងមិនមែនអញ្ចឹងឯណា? > NamJoon សួរទាំងសើចបន្តិចចឹងតើបានជាគេដណ្ដប់ភួយជិតមួយតួរខ្លួនឃើញតែត្រឹមក្បាល
< ខ្ញុំធំហើយមិនមែនជាក្មេងដូចមុនទេខ្ញុំក៏ចេះមានអារម្មណ៍ខ្មាស់អៀនខ្លះដែរហើយមុននេះខ្ញុំរៀបរកនឹងរកខោអាវពាក់ហើយតែបងរុញទ្វារចូលមកមុន > Taehyung
< បងមិចនឹងដឹងថាឯងកំពុងតែដោះខោអាវទៅបើលឺសម្លេងស្រែករបស់ឯងទើបស្មានតែមានរឿងអី > NamJoon
< ខ្ញុំមិនបានកើតអីឡើយ > Taehyung
< ចឹងបងទៅវិញហើយ យប់ហើយពេលចូលដេកកុំភ្លេចបិទបង្អួចផងប្រយ័ត្នអាណាផ្លោះចូលមក > NamJoon
VOCÊ ESTÁ LENDO
PROTECT YOU 🔞🖤 (ចប់)
Ficção Geral" មិនថាមានរឿងអ្វីកើតឡើងក៏ដោយខ្ញុំនឹង នៅក្បែរអ្នក ការពារអ្នក រហូតដល់ថ្ងៃស្លាប់..."
