ក្នុងឡានលឺតែសម្លេងខ្យល់ដកដង្ហើមរបស់មនុស្សពីរនាក់យ៉ាងស្ងៀមស្ងាត់ Jungkook សម្លឹងមើលមុខរាងតូចយ៉ាងឥតព្រឹចស្រទាប់ភ្នែកគេបិទព្រិមៗជា មួយនឹងទឹកមុខក្រហមព្រឿងៗទៀតធ្វើអោយគេកាន់ តែទាក់ទាញ
< សឺត~ >
< លោក! > Taehyung បើកភ្នែកឡើងសម្លឹងមើលមុខ Jungkook នៅពេលដែលនាយថើបរបស់ថ្ងាសគេចំណែកឯមុខវិញក៏កាន់តែក្រហម
ព្រោះក្រៅពី Gukie ក្មេងម្នាក់ដែលធ្លាប់មានឈ្មោះជាសង្សាររបស់គេគឺគ្មានអ្នកណាដែលធ្លាប់ថើបឬប៉ះពាល់គេទៀតឡើយ ប៉ុន្តែប្រុសម្នាក់នេះបែជាហ៊ាន? តែហេតុអីទើបគេមិនរើឬមានអារម្មណ៍ថាខឹងអញ្ចឹងប៉ុន្តែបែរជាអៀនទៅវិញ ??
< ចូលក្នុងផ្ទះទៅប្រយ័ត្នម៉ាក់បងប្រុសរបស់ឯងបារម្ភ > Jungkook
< ហេតុអីទើបលោកដឹងថាខ្ញុំមានតែម៉ាក់ហើយនឹង
បងប្រុស? > Taehyung កាន់តែឆ្ងល់ហើយពេល នេះក្នុងចិត្តពិតជាចង់ដឹងថាប្រុសម្នាក់នេះជាអ្នកណា ហេតុអីបានជាដឹងរឿងរបស់គេគ្រប់យ៉ាងបែបហ្នឹង?< ខ្ញុំចេះតែនិយាយទៅទេ! > Jungkook
< អរគុណហើយដែលជូនមកតែលើកក្រោយទៀតមិនបាច់! > Taehyung និយាយមុននឹងបើកទ្វារឡានចេញទៅបាត់
< មិនគិតថាបងឥឡូវឆ្នាស់ដល់ថ្នាក់នេះទេ TaeTae > Jungkook តាមសម្លឹងមើលរាងតូចដែលដើរចូលក្នុងផ្ទះរបស់គេទាំងអង្គុយសើចហើយបានបើកឡានចេញត្រឡប់ទៅវិញ
មុននេះពេលដែលនាយបាននៅក្បែរ Taehyung ក្នុងចិត្តពិតជាចង់អោបចង់ថើបគេខ្លាំងណាស់ព្រោះនាយនឹកគេ! តែក៏មិនហ៊ានទើបបានត្រឹមថើបថ្ងាសគេជំនួសវិញគិតថានឹងបានត្រូវគេវៃនាយហើយតែចុង ក្រោយក៏រួចខ្លួនប៉ុន្តែនាយនឹងមិនអោយគេបានរួចខ្លួនពីនាយវិញនោះទេ!។
< Tae មកពីធ្វើការវិញឬ មុននេះម៉ាក់ដូចជាបានលឺសម្លេងឡានឈប់នៅមុខផ្ទះរបស់យើងតើអ្នកណាជូនកូនមកផ្ទះមែនទេ ?? > Mrs.Kim កំពុងតែអង្គុយមើលទូរទស្សន៍ឃើញកូនរបស់ខ្លួនដើរចូលមកក្នុងផ្ទះគាត់ក៏សួរ
< គឺលោកប្រធានដែលជាម្ចាស់ក្រុមហ៊ុនកូនធ្វើការរាល់ថ្ងៃនឹងជាអ្នកជូនមក > Taehyung
YOU ARE READING
PROTECT YOU 🔞🖤 (ចប់)
General Fiction" មិនថាមានរឿងអ្វីកើតឡើងក៏ដោយខ្ញុំនឹង នៅក្បែរអ្នក ការពារអ្នក រហូតដល់ថ្ងៃស្លាប់..."