ភាគទី៣០ : ជួបគ្នាម្ដងទៀត...

3.7K 208 0
                                    

ក្រោយពេលញាំបាយជាមួយគ្នារួចហើយលោកJeon បានប្រាប់អោយ Taehyung នៅនិយាយជាមួយគាត់សិនចាំពេលល្ងាចចាំត្រឡប់ទៅវិញក៏បានមើលទៅគាត់ដូចជាស្រលាញ់ពេញចិត្តគេខ្លាំងណាស់ទើបទាល់តែជិតល្ងាចបានរាងតូចគេត្រឡប់ទៅផ្ទះវិញដោយមាន Jungkook ជាអ្នកជូនគេមក

< ម៉ាក់ បងប្រុស > Taehyung ដើរចូលមក
ខាងក្នុងផ្ទះទាំងមាន Jungkook ដើរចូលមកតាម ក្រោយ

< Tae ត្រឡប់មកវិញហើយឬតើយ៉ាងដែរ? > Mrs.Kim

< ប៉ាម៉ាក់ក្មេកឯងព្រមឬអត់ពួកគាត់មាននិយាយថាអោយឬធ្វើអ្វីដាក់ឯងទេ? > NamJoon សួរទាំងបារម្ភអ្នកជាប្អូន Taehyung លឺហើយងាកទៅសម្លឹងមើលមុខអនាគតប្ដីបន្តិច

< ពួកគាត់មិនបាននិយាយថាអ្វីអោយខ្ញុំនោះទេប៉ារបស់ Jungkook គាត់ពិតជារួសរាយខ្លាំងណាស់គាត់ថែមទាំងនិយាយប្រាប់ខ្ញុំដោយពាក្យសម្ដីល្អៗទៀតផង > Taehyung

< ចុះម៉ាក់ក្មេកឯង? > NamJoon

< ម៉ាក់របស់ខ្ញុំគាត់សម្ដីអាក្រក់បន្តិចហើយតែគាត់មិនបានជំទាស់ឬអ្វីឡើយបងថ្លៃនឹងអ្នកម៉ាក់កុំបារម្ភអី > Jungkook ឆ្លើយជំនួសនិយាយប្រាប់ទៅតាមនឹង

< បើអញ្ជឹងក៏ល្អហើយ > Mrs.Kim ញញឹមធូរទ្រូងព្រោះគិតថាខាងណោះគេជំទាស់មិនព្រមគាត់ខ្លាចថាកូនរបស់គាត់នឹងត្រូវឈឺ

< ក្រោយពេលបានជួបប៉ាម៉ាក់ក្មេកហើយបាត់ភ័យទៅនៅ? > NamJoon ងាកទៅសួរ Taehyung

< ភ័យអី? ខ្ញុំមិនបានភ័យទេ > Taehyung

< អរ! តែអ្នកណាគេទៅណ៎ដូចជាភ័យដល់ថ្នាក់រកយំកាលពីយប់មិញនេះ បងJoon តើខ្ញុំគួរធ្វើយ៉ាងមិចទៅខ្ញុំត្រៀមខ្លួនមិនទាន់ទេខ្ញុំខ្លាច! > NamJoon និយាយព្រមទាំងធ្វើកាយវិការត្រាប់តាម Taehyung កាលពីយប់មិញនេះ

< បងJoon!!! > Taehyung ស្រែកចង្អុលមុខ
អ្នកជាបងមានអារម្មណ៍ថាខ្មាស់អនាគតប្ដីខ្លួនឯងខ្លាំងណាស់ព្រោះតែនាយសម្លឹងមើលមកគេទាំងសើច Jungkook ក៏មិនគិតថារាងតូចភ័យដល់ថ្នាក់នឹងទេនេះបើបងថ្លៃមិននិយាយនាយប្រហែលជាមិនបានដឹងរឿងឡើយ

< ក្រែងនិយាយថាមិនបានភ័យហីទើបបងនិយាយរំលឹកការចងចាំអោយឯងវិញនោះអី > NamJoon

PROTECT YOU 🔞🖤 (ចប់)Donde viven las historias. Descúbrelo ahora