ភាគទី១១ : ប្រច័ណ្ឌ?

4.3K 272 0
                                    

@Next Day ~~~~~~

2សប្តាហ៍កន្លងផុតទៅហើយដែល Jungkook
មកធ្វើការគ្រប់គ្រងក្រុមហ៊ុនជំនួសប៉ារបស់នាយថែម ទាំងតែងតែរកវិធីធ្វើបាប Taehyung រហូតប្រើគេអោយធ្វើនេះធ្វើនោះមិនឈប់ទាល់តែសោះឡើយតែគេក៏មិនបានដឹងនោះទេថានាយជា Gukie មនុស្សដែលធ្លាប់មានឈ្មោះជាសង្សាររបស់គេ!

Taehyung ដើរកាន់ឯកសារយ៉ាងច្រើនដើម្បីយកទៅអោយ Jungkook ពិនិត្យមើលនឹងសុីញ៉ែទាំងគេមិនបានគោះទ្វារសុំអនុញ្ញាតពីនាយឡើយដោយ សារតែគេកាន់ឯកសារច្រើនពេកថែមទាំងធ្ងន់ទៀត តែពេលទៅដល់ក៏ឃើញ Jungkook កំពុងនៅជាមួយនឹងមនុស្សស្រីម្នាក់ទាំងនាងកំពុងតែអង្គុយលើភ្លៅរបស់នាយ

< ន៎ែ! មិនចេះគោះទ្វារទេឬយ៉ាងមិចហ្ហាស ?! >
ស្រីម្នាក់ដែលនៅអង្គុយលើភ្លៅ Jungkook ក៏ងាកទៅស្រែកដាក់ Taehyung ទាំងក្ដៅក្រហាយព្រោះ តែគេបើកទ្វារចូលកាត់ចង្វាក់ពួកគេ

< ខ្ញុំសូមទោស ព្រោះតែខ្ញុំកាន់ឯកសារច្រើនទើបខ្ញុំប្រញាប់ចូលមកដោយសារតែខ្លាចវាធ្លាក់ > Taehyung និយាយមិនទាន់ចប់ផងឯកសារនៅ នឹងដៃគេកាន់ក៏ធ្លាក់រប៉ាត់រប៉ាយពេញនឹងដោយសារ តែវាច្រើនពេកអញ្ចឹងហើយទើបគ្មានអ្នកណាចង់យកមកបានជាប្រើអោយគេជាអ្នកយកមកបែបហ្នឹង

< ធ្វើការស្លាក់ស្លើតបែបនេះសោះ Jungkook
បងចេះយកវាអោយមកធ្វើការដែលហ្ហេស? > Harin ងាកទៅសួរអ្នកដែលមានឈ្មោះជាសង្សារ

< ទេ! គេធ្វើនៅទីនេះយូរហើយតាំងពីបងនៅមិន ទាន់មកធ្វើជាអ្នកគ្រប់គ្រងនៅទីនេះម្ល៉េះ > Jungkook ប្រាប់ទាំងភ្នែកសម្លឹងមើលទៅរាងតូចដែលអង្គុយរើសឯកសារយ៉ាងញាប់ដៃនោះ

< លើកក្រោយមិនថាឯងកាន់ឯកសារមកច្រើនឬធ្ងន់យ៉ាងណាទេឯងក៏គួរតែចេះគោះទ្វាផងមិនមែនធ្វើ
ចរឹកគ្មានសុជីវធម៌ដូចគ្មានបានការរៀនសូត្របែបនេះឡើយ! > Harin ងើបឈរអោបដៃចូលគ្នានិយាយស្ដីអោយ Taehyung

< ខ្ញុំដឹងហើយ > Taehyung តបទាំងអោនមុខចង់យំនៅពេលមានមនុស្សមកស្ដីអោយគេទាំងដែរគេមិនបានខុសបែបនេះក្នុងចិត្តទោះជាខឹងខ្លាំងណាស់ប៉ុន្តែបានត្រឹមតក្ដាប់ដៃព្យាយាមប្រាប់អោយខ្លួនឯងទ្រាំ

PROTECT YOU 🔞🖤 (ចប់)Where stories live. Discover now