ភាគទី៧ : កុំទុកអោយខ្ញុំនៅម្នាក់ឯងអីសូមអង្វរ!!

3.8K 262 0
                                    

@ពេលល្ងាច

នៅពេលដល់ម៉ោងចេញពីរៀន Jungkook ប្រញាប់មករក Taehyung នៅឯផ្ទះរបស់គេហើយវាពិតជាសំណាងណាស់ដែលគេបានឃើញ Taehyung កំពុងតែនៅឈរស្រោចទឹកផ្កានៅមុខខាងផ្ទះ

< សិស្សច្បង! > ពេលបានលឺសម្លេងរបស់នរណាម្នាក់ហៅឈ្មោះខ្លួនអញ្ចឹង Taehyung ប្រញាប់ងាកទៅមើល

< Gukie! > Taehyung

< សិស្សច្បងឈប់សិន កុំទាន់ទៅ! > Jungkook ប្រញាប់រត់ចូលមកខាងក្នុងផ្ទះរបស់ Taehyung ព្រោះគេមិនបានចាក់សោឡើយហើយចាប់ដើមដៃគេជាប់នៅពេលគេរកនឹងដើរចូលទៅក្នុងផ្ទះវិញ

< លេង! > Taehyung ប្រាប់ទាំងមិនបានងាក មើលមុខគេ

< ខ្ញុំដឹងថាបងកំពុងតែខឹងខ្ញុំ > Jungkook

< ខ្ញុំមិនបានខឹង! > Taehyung

< មិនបាច់កុហក់ឡើយព្រោះកាយវិការរបស់បងគឺបង្ហាញអោយខ្ញុំឃើញហើយថាបងបានខឹងខ្ញុំហើយខ្ញុំក៏ដឹងដូចគ្នាថាបងខឹងខ្ញុំដោយសារអ្វី > Jungkook

< បើដឹងហើយនិយាយធ្វើអីទៀត? យ៉ាងមិចមកមើលថាខ្ញុំស្លាប់ឬនៅឬមកសើចចម្អកអោយខ្ញុំដែលអោយឯងបោកប្រាស់បានមែនទេហ្ហាស ?!! > Taehyung បែរទៅស្រែកដាក់ Jungkook
ទាំងភ្នែកចាប់ផ្តើមរលីងរលោងតែគេព្យាយាមទប់ អារម្មណ៍កុំអោយយំគេមិនចង់ធ្វើខ្លួនទន់ខ្សាយនៅ ចំពោះមុខក្មេងម្នាក់នេះទេ

< វាមិនមែនមានន័យអញ្ចឹងឡើយ បងកំពុងតែយល់ច្រលំហើយណា៎ខ្ញុំមិនបានលួចក្បត់បងនោះទេ > Jungkook និយាយដោយចាប់ដៃអ្នកជាសង្សាទាំងរកយំព្រោះគេធ្លាប់តែលឺ Taehyung ហៅគេថា Gukie ជាប់មាត់រហូតតែមកពេលនេះគេស្រាប់តែប្ដូរមកនិយាយប្រើពាក្យហៅខ្លួនថាជា ឯង ទៅវិញ!

< ចោរវាមិនដែលនិយាយថាខ្លួនវាជាចោរទេបើសិន ជាខ្ញុំទៅធ្វើអញ្ចឹងហើយខ្ញុំមកនិយាយប្រាប់ឯងថាខ្ញុំមិនបានធ្វើទង្វើទាំងនោះឯងនឹងជឿខ្ញុំទេ ?? > Taehyung

< ខ្ញុំ....> Jungkook និយាយមិនចេញដោយសារ Taehyung និយាយត្រូវចំណុចពេកព្រោះវាពិត មែនបើសិនគេជា Taehyung គេក៏គិតបែបហ្នឹងដូចគ្នា

< ត្រូវចំណុចពេកទើបតបមិនចេញហ្ហេស? ខ្ញុំមិនចង់និយាយអ្វីច្រើនទេឆាប់ត្រឡប់ទៅវិញទេ > Taehyung

PROTECT YOU 🔞🖤 (ចប់)Where stories live. Discover now