ភាគទី1:តួនាទី
សម្លេងអ៑ូអរឮហឹងត្រចៀក បូកនិងភ្លេងចម្រៀងកំដរអារម្មណ៍ឮមិនដាច់ ទឹកមុខម្នាក់ៗពរពេញដោយក្ដីសុខនិងស្នាមញញឹម។
<<មីន សុំស្រាមួយដបមក>>
សម្លេងធំគ្រល័រឮឡើង ពេលក្រវាសភ្នែក ឃើញរាងតូចល្អិតកំពុងតែលើកថាសស្រា ដើរយកទៅអោយកម្មករផ្សេងៗដែលបានហៅ។
ជីមីនឮហើយ ក៎ញញឹមតិចៗ ដើរទៅជិត រួចដាក់ថាសជិតគេ អោយយកខ្លួនអែង ប៉ុន្តែពេលប្រទាក់ភ្នែក និងកែវភ្នែកកំណាច ស្នាមញញឹមក៎ប្រែជាខ្សោះភ្លាម។
<<អរគុណច្រើន ប្រាប់កម្មករផង ផឹកអោយអស់ដៃទៅ ថ្ងៃនេះជប់លាងដល់ព្រឹក>>
ខាស និយាយឡើង ទើបជីមីនបានត្រឹមងក់ក្បាលផ្ងក់ៗ ប្រញាប់បែរខ្នងចេញទៅភ្លាម ព្រោះមិនហ៑ានប្រឈមមុខនិងអ្នកអង្គុយសម្លឹងមើលមកប៉ុន្មាននោះដែល។
<<គួរអោយស្រឡាញ់ណាស់ សូហ្គា អែងឃើញដូចបងទេ>>
ខាស ងាកទៅមើលប្អូនប្រុស ដែលអង្គុយធ្វើមុខក្រម៉ូវ មិនស្រស់អីបន្ដិច ធ្វើដូចទៅខឹងអ្នកណាពីមកអញ្ចឹង។
<<កុំប្រាប់ថាបងស្រឡាញ់គេអោយសោះ>>
<<យ៉ាងមិច បើបងប្រាប់ថាស្រឡាញ់ យ៉ាងណាគេក៎ជាអ្នកចម្ការបស់យើងស្រាប់ហើយ លោកពូក៎ជាជំនួយការបស់លោកប៉ា គ្រួសារក៎អ្នកជិតស្និតនិងគ្នា បើបងនិងមីនភ្ជាប់សាច់ឈាមនិងគ្នាក៎មិនខុសអ្វីដែល>>
ខាស និយាយយ៉ាងមានក្ដីសុខ ស្នាមញញឹមពីកាស្រមើស្រមៃទៅថ្ងៃមុខ ធ្វើអោយគេមានអារម្មណ៍ហោះហើរ ដោយសារតែលួចសម្លឹងមើលជីមីនយូហើយដែល អាចថាតាំងពីជីមីនមិនទាន់ពេញវ័យ មិនទាន់រៀនចប់ម្ល៉េះ រហូតមកទល់ពេលនេះ បើរាប់ទៅ ប្រហែល2ឆ្នាំជាងដែរហើយ គិតថាល្មមដល់ពេលគួគិតគូ យ៉ាងណាឆ្នាំនេះគេក៎អាយុ33ហើយ ចំណែកជីមីន20 គ្រប់គ្រាន់ហើយសម្រាប់ចាប់ដៃគូជីវីតនោះ។ ខាសគិតដោយមិនបាន មើលមុខអ្នកជាប្អូនថាសោះថាកំពុងខឹងប៉ុណ្ណា ទាល់តែសូហ្គាដំឡើងសម្លេងដាក់ ដោយកាមួម៉ៅ ទើបចងចិញ្ចើម ជ្រួញចូលគ្នា។
<<បងគិតស្អីនិង ទៅស្រឡាញ់អាក្មេងហាច់ហើរគ្មានកេរខ្មាសបែបនិង គ្រួសារក៏គ្មានពូជអំបូរ កាសិក្សាក៎គ្មានចេះស្អីម៉ាបៀក ក្រៅពីដើរទាក់ប្រុសៗ បងមិនឮប៉ាថាថ្ងៃមុនទេឬ ថាត្រូវតែមានកូនប្រសារអ្នកមានវង្សត្រកូលល្អ អោយសាកសមនិងត្រកូលយើង>>
សូហ្គាអត់មិនបាននិងមួម៉ៅមិនបាន កែវភ្នែកពណ៍ផ្សែងបារីរបស់គេបែកសរសៃឆ្មាៗគួខ្លាច ខឹងត្រង់ថា មានមនុស្សគគោកអោយរើស តែខាសបែរជាសម្លឹងមើលឃើញកូនកម្មករទៅវិញ។ មិនដឹងក្មេងនេះចេះស្អី បានសូម្បីតែបងប្រុសរបស់គេ ក៎លុងងើបមុខមិនរួច ដល់ថ្នាក់ចង់រៀបការជាមួយទៀត។
<<ស្អីអែង គ្រាន់តែនិយាយប៉ុណ្ណឹង ចាំបាច់ខឹងអីណាស់ណាទៅ>>
ខាស ស្ដីអោយ ពេលសូហ្គាធ្វើរឹកខឹងសម្បារ ឡូឡាមិនមើលពេលវេលា សូម្បីតែកម្មករដែលនៅអង្គុយក្បែៗក៎ផ្អើលដែល។
<<មកពីបងនិងអី មានអ្នកអោយរៀបកាឡើងគគោក បែរជាមិនព្រមការ ថែមទាំងទៅលុងអាក្មេងហិចហើរ មិនមើលទេអីថាវាស្រែកឃ្លានលុយរបស់ពួកយើងយ៉ាងណា?>>
ម្ដងនេះសូហ្គានិយាយឮខ្លាំងៗ ធ្វើអោយអ្នកនៅក្បែរត្រូវបែរមកមើល ដោយកាចង់ដឹង សូម្បីតែក្មេងប្រុសតូចល្អិត ដែលលើកស្រាក្បែរនោះក៎ត្រូវងាកមកមើលដែល ហើយមិញនេះប្រាកដណាស់ថាបានឮសម្ដីគេនិយាយយ៉ាងណាខ្លះ។
<<សូហ្គា អែងឈប់ឆ្គួតសិនបានទេ បងគ្រាន់តែមានគោលបំណង ហើយនេះជាកន្លែងកម្មវិធី មិនខ្មាសគេទេអី>>
<<ខ្ញុំមិនខ្វល់ ហើយបងកុំសូម្បីតែបំណង ថាចង់បានអាក្មេងនោះជាប្រពន្ធ កុំសូម្បីតែគិត ព្រោះខ្ញុំគ្មានថ្ងៃមានបងថ្លៃជាមនុស្សបែបនោះ>>
និយាយហើយ គេក៎ក្រោកចេញពីកៅអី ដោយទឹកមុខអាចសម្លាប់មនុស្សចេញឈាមបាន កែវភ្នែករឹងកព្រឹស បាញ់ទៅរកជីមីនដែលឈរធ្នឹងមិនកម្រើកខ្លួនទៅណាដោយការគុំគួន។ក្រោយពេលសូហ្គាចេញទៅបាត់ ខាសក៎ដកដង្ហើមធំ រួចក្រោកចេញពីកៅអីដែល ដោយមិនភ្លេចប្រាប់អោយកម្មករផឹកបន្ដ មិនបាច់ខ្វល់ចិត្តឬក្រែងរអែងអ្វី ហើយដើរទៅរកជីមីន ញញឹមមិនសូវសមដាក់។
<<សុំទោសផងណា ប្រហែលគេមានអារម្មណ៍មិនល្អ>>
ជីមីនសើចញឹមៗ ងក់ក្បាលតិចៗ បញ្ជាក់ថាមិនអី ទាំងដែលក្នុងចិត្តខ្ទេចខ្ទាំអស់ហើយ ភ្នែកក៎ក្ដៅ កល់ទឹកភ្នែករលីងរលោងរកយំ ព្រោះសម្ដីគេមិញនេះ មិនខុសពីយកដំបងមកវាយក្បាលអោយបែកទេ ទាស់ត្រង់ថាវាគ្មានឈាម។ គេមើលងាយគ្រួសារខ្លួន ដៀលដល់ពូជអំបូរ មើលងាយទាំងសព្វសារពើ ដំបូងឡើយថាមិនអី តែកាន់តែនៅជាមួយយូៗ គេកាន់តែឃូឃៅពីមួយថ្ងៃទៅមួយថ្ងៃហើយ ក៎ចង់សួរថាគេមានបេះដូងឬអត់។
ខាសមិនបាននិយាយអ្វីជាមួយទៀត ដើរចេញពីជីមីនសម្ដៅទៅឡើងឡាន បើកទៅផ្ទះធំ មិនបាននៅក្នុងកម្មវិធីជប់លាងត៎ទៀត គ្មានអារម្មណ៍និងសប្បាយ។ជីមីនខាំបបូរមាត់ក្រោមខ្លួនតិចៗ ប្រាប់ខ្លួនអែងមិនអោយយំ ងើយមុខឡើយលើ បញ្ជាទឹកភ្នែកមិនអោយស្រក់ ចិត្តមិនអោយគិតមិនអោយឈឺ ប៉ុន្តែវាទប់មិនបាន ទាល់តែទឹកភ្នែកស្រក់លើថ្ពាល់ទាល់តែបាន ទើបដាក់ថាសទុកនៅលើតុ ដើរញាប់ៗចេញពីកន្លែងអ៑ូអរ ទៅរកកន្លែងស្ងាត់ ដើម្បីកម្ចាយអារម្មណ៍តានតឹង។
ជីមីនដើរផង យំផង ទឹកភ្នែកហូររហាមជោកថ្ពាល់ ប្រុងថាយកកង់ ដើម្បីជិះទៅផ្ទះខ្លួនទៅហើយ សម្លេងគ្រល័ក៎បន្លឺឡើង ហើយដឹងច្បាស់ថាជាសម្លេងរបស់អ្នកណា។
<<មិនបាច់មោយំទេអោយអាណិតអាសូទេ ព្រោះកន្លែងនេះគ្មានបងប្រុសអោយលួងលោមទេ>>
<<អ្នកប្រុសតូច>>
ជីមីននិយាយខ្សាវៗ រហ័សលើកដៃតូចៗជូតទឹកភ្នែកចេញភ្លាម មិនចង់អោយគេមើលងាយទៀត។
<<យ៉ាងមិចចង់បានខាសធ្វើប្ដីណាស់ហេស ទើបខំដាក់ស្នេហ៍ដល់ថ្នាក់នេះ តែសូមប្រាប់ទៅ វាគ្មានថ្ងៃទៅរួចទេ ពពួកមនុស្សឃ្លានលុយដូចអែង មិនសាកសមនិងមនុស្សល្អដូចខាសទេ ទាល់តែដូចយើងបានសម>>អីយ៉ា ដៀលចុះដៀលឡើង បែរលើកដាក់អោយខ្លួនវិញ មិចចិងបុិ?