11:ត្រូវតែបាន

1.2K 106 1
                                    

ជីមីនអង្គុយស្ងៀមៗ មិនហ៑ានកម្រើក ខ្លាចគេខឹង ខណះដែលដៃគេឡើងរវាមពេញពោះស្មើរ ស្ទាបលិចស្ទាបកើតមិនឈប់។
<<សួម្ដងទៀត យកខាសធ្វើប្ដីឬអត់?>>
ជីមីនជ្រឹមភ្នែក ងាកខ្លួនបន្ដិចមើលគេ ក៎ឆ្ងល់អីខ្វល់ជំនួសសមីខ្លួនគេម្ល៉េះ ទាំងដែលខាសជាម្ចាសការមិនទាន់មកសួអីបន្ដិចផង។
<<ខ្ញុំប្រាប់ហើយថាខាសជាមនុស្សល្អ ខ្ញុំអាចនិងគិតថារៀបកាជាមួយក៎ល្អដែល>>
<<អោយនិយាយសាថ្មីម្ដងទៀត >>
សូហ្គាក្រហឹមដើមក៎ ព្យាយាមទប់ការមួម៉ៅក្នុងទ្រូង ទុកពេលអោយជីមីននិយាយម្ដងទៀត មិនអញ្ចឹងគេនិងបង្គ្រាបអោយទាល់តែរាងមិនខាន។
<<ខ្ញុំគិតមើលសិន>>
<<គ្មានពេលគិតមើលស្អីទេ ល្ងាចនេះប៉ាម៉ាក់ អញ្ជើញគ្រួសារទាំងពីញាំបាយជុំគ្នា ដើម្បីនិយាយរឿងនេះ ហើយខាសនិងចូលស្ដីបើអែងយល់ព្រមរៀបការ ដូចច្នេះបើចង់រស់ស្រួល បដិសេធគាត់ទៅ ហើយរើសយកយើងតែម្នាក់ ព្រោះយើងជាប្ដីអែង ជាម្ចាស់រាងកាយរបស់អែង យល់ទេ>>
សូហ្គានិយាយយ៉ាងវែង សង្កត់សម្លេងធ្ងន់ៗ ក្រសែភ្នែកកាចសម្លឹងមើលជីមីនមិនព្រិច ប្រាប់ពីគោលបំណង កាពិតមិនចង់គំរាម តែជីមីនធ្វើអោយទាស់ចិត្ត ទើបធ្វើបែបនោះតែម្ដងទៅ ហើយបើយល់ព្រមរៀបកា ត្រៀមទៅគេមិនអោយរស់នៅបានសុខនោះទេ។
<<យ៉ាងមិចលោកនិង សិទ្ធិខ្ញុំ ខ្ញុំចង់រៀបកាជាមួយអ្នកណាក៎បានដែល>>
ជីមីនរហ័សប្រកែកគេវិញ ព្រមទាំងរើបម្រាស់ ចេញពីរង្វង់ដៃគេ រកក្រោកចេញពីភ្លៅមាំ តែគេមិនអោយក្រោកបាន ដោយការអោបក្រសោបយ៉ាងណែន បែបថា ចង់រើដល់ងាប់ក៎មិនរួច។
សូហ្គាសង្កត់ដៃអោបចង្កេះតូចខ្លាំងៗ ជាកាដាក់គំរាប រឿងអីដែលត្រូវប្រលែងងាយៗអោយរួចខ្លួននោះ។
<< ឬអែងចង់យកប្ដីពីរ ទាំងដែលជាបងប្អូនសាច់ឈាមជាមួយគ្នា>>
សូហ្គាលើកចិញ្ចើមម្ខាងសួរ ធ្វើអោយជីមីនគាំងទ្រឹង ពិបាកនិងឆ្លើយ។ មែនហើយខាស និងស៊ូហ្គាជាសាច់ឈាមតែមួយ បើរៀបការជាមួយខាសអាក្រក់ពេកហើយ ព្រោះរាងកាយបានឆ្លងប្អូនរបស់គេទាំងស្រុង ទាំងកខ្វក់និងខ្ពើមរអើម មិនសាកសមនិងគេអីបន្ដិច។
<<គិតល៎មើលទៅ ខាសជាមនុស្សល្អ បើដឹងថាប្រពន្ធគាត់ធ្លាប់ឆ្លងកាត់ដៃប្អូនប្រុសខ្លួនអែងជាច្រើនដងតើគាត់និងមានអារម្មណ៍យ៉ាងណា ម្យ៉ាងទៀត បើអែងរៀបកាជាមួយគាត់ក៎គ្មានប្រយោគន៍ដែល ព្រោះរៀបហើយគង់លែងដដែល>>
គេនិយាយដូចខាសមិនបានដឹងទំនាក់ទំនងគេនិងជីមីនអញ្ចឹង ទាំងដែលទើបឈ្លោះគ្នាផ្អើលផ្ទះមុននេះសោះ។ ប៉ុន្តែនេះជាល្បិចតែមួយប៉ុណ្ណោះ ដែលអាចអោយជីមីនរារែកចិត្ត មិនព្រមរៀបការជាមួយខាស ដោយសារគិតថាខ្លួនអែងមិនល្អ ស្មោកគ្រោក អស់ខ្លួនប្រាណហើយថែមទាំងគេជាប្ដីក្រៅខោទៀត ល្បិចនេះប្រើកាបាន គេជឿថាបែបហ្នឹង។
<<មិចនិងលែង?>>
<<មិនលែងមិចនិងបាន ព្រោះយើងបំបែកនិងអី>>
<<លោកអាក្រក់ណាស់>>
<<ហើយយ៉ាងមិច ស្អប់ហេស ប្រាប់ទៅអែងគ្មានសិទ្ធិស្អប់យើងទេ>>
ជីមីនមិនទាន់ឆ្លើយផង គេក៎គំរាមទៀតហើយ សង្ស័យគេឈ្វក់វង្វេងនិងកាគម្រាមទេដឹង ទើបធ្វើស្អីមួយចេះតែគម្រាមរហូត បើថ្ងៃណាមួយមិនបានគម្រាមប្រហែលនៅមិនសុខ។
<<យ៉ាងមិចកាឬមិនការ>>
<<មិនដឹង>>
<<ល្ងាចអោយចម្លើយនៅតុអាហារ ហើយបើឆ្លើយថាព្រម ត្រូវមិនខាន រួមទាំងកម្មករក្នុងចម្ការដែលពឹងពាក់ពោះនៅទីនេះ យើងនិងបណ្ដេញចេញភ្លាម ហើយកុំអោយមានអ្នកណាទទួលធ្វើការងារត៎ទៀត អែងក៎ដឹងថាយើងធ្វើបានគ្រប់យ៉ាងស្រាប់ហើយ ខាសជួយស្អីមិនបានទេ ដូចច្នេះសំណាងល្អ គិតអោយល្អិតល្អន់ផង>>
និយាយហើយ គេក៎រុញរាងកាយតូចអោយចុះចេញពីលើភ្លៅគេ ហាក់ដូចខ្ពើមរអើមណាស់អញ្ចឹង ធ្វើអោយជីមីនសឹងតែហក់ទៅកាច់ក៎ទេ មិនដឹងមនុស្សស្អីអាក្រក់អាក្រីដល់ថ្នាក់នេះសោះ។

អំណាចស្នេហ៍ចៅហ្វាយតូច(ចប់)Hikayelerin yaşadığı yer. Şimdi keşfedin