9:ផាកជីមីនប្រពន្ធមីនសូហ្គា!!!

1.3K 111 2
                                    

<<ជីមីនក្លាយជាប្រពន្ធខ្ញុំតាំងពីយប់មិញម្ល៉េះ ហើយគេក៎នៅបរិសុទ្ធទៀត បើបងចង់រៀបការ okayខ្ញុំព្រម តែបងនៅឋានះជាប្ដីចុង ព្រោះខ្ញុំបានមុន យ៉ាងមិចដែល>>
<<សូហ្គា...>>
ខាសស្ទើក្រោកពីកៅអី ក្រមួចក៎អាវសូហ្គាមួយទំហឹង យាដៃប្រុងវៃ តែត្រូវស្កប់ មិនអាចដាល់បាន ឈាមសាច់តែមួយ ទោះយ៉ាងណាក៎មិនអាចស្អប់គ្នា ចុងក្រោយបានត្រឹមតែខាំធ្មេញក្រតៗ ក្រហឹមដាក់តែប៉ុណ្ណោះ។
<<បងធ្វើអីខ្ញុំមិនបានទេ ហើយបើធ្វើអីក៎ធ្វើទៅ ខ្ញុំមិនចាប់អារម្មណ៍ ក្រៅពីរឿងរបស់ប្រពន្ធខ្ញុំ ហើយខ្ញុំប្រមានបងវិញម្ដង ប្រពន្ធខ្ញុំហាមមកផ្ដេសផ្ដាស ព្រោះស្អីផ្សេងខ្ញុំចិត្តទូលាយ តែចំពោះប្រពន្ធខ្ញុំកំណាញ់ណាស់>>
សូហ្គាញញឹមចុងមាត់ ញាក់ចិញ្ចើមដាក់ ប្រាប់ហើយដឹងទៅ គេគ្មានថ្ងៃចែកអោយទេ ទោះស្អប់ជីមីនដល់ឆ្អឹង ខ្ពើមមិនចង់ឃើញមុខ ក៎មិនប្រគល់អោយអ្នកណាដែល ទុកសុីខ្លួនអែងអោយសល់តែឆ្អឹង។
<<ប្រាប់មកថារឿងបែបណា>> អ្នកស្រីយ៉ាសួរ តែមិនទាន់មិនបានប៉ុន្មាន ខាសក៎ឆ្លើយតបទងក្របុតក្របុយ ប៉ុន្តែមិនបានប្រកាន់ ទុកថាកូនកំពុងខកចិត្ត ព្រោះត្រូវប្អូនដណ្ដើមមនុស្សដែលស្រឡាញ់។
<<ម៉ាក់នៅសួមុខវាទៀតហេ អាមួយនិងគ្មានស្អីក្រៅពីចាប់បង្ខំទេ ពីម្សិលក៎ឃើញក៎ជីមីននៅករិយាល័យជាមួយវាថែមទៀត>>
<<យ៉ាងមិចច្រណែនខ្ញុំដែលយកបានមុន?>>
សូហ្គាធ្វើមុខឌឺដង បេះបួយមិនឈប់ ធ្វើអោយខាសចង់តែហក់ទៅដាល់អោយបែកមុខទេ បើកុំតែប្អូនខ្លួនអែង។
<<បើប្រាប់ថាមែន វាយ៉ាងមិច អែងនេះចរឹកអន់ យើងប្រាប់តាំងពីថ្ងៃនោះមុនគេមុនអែង ថាចង់សុំជីមីនរៀបការ តែអែងប្រឆាំងមិនព្រម ចុងក្រោយក៎ស្រវ៉ាយកធ្វើទ្រព្យខ្លួនអែង គិតស្អី?សប្បាយណាស់ហេស ដែលបានលេងបែបនោះ?>>
សូហ្គាញាក់ស្មាធ្វើមិនដឹង សម្រាប់គេមិនខ្វល់អីបន្ដិច ចង់រឿងដល់ឋានណាគេក៎មិនព្រឺ កុំអោយតែពិធីរៀបការវាងខាសនិងជីមីនកើតឡើងទៅបានហើយ។
<<ហើយកូនចង់ធ្វើយ៉ាងមិច>>
លោកមីនសួរខាស និងលួចដៀងភ្នែកមើលសូហ្គាបន្ដិចផងដែល។
<<ដូចដើម>>
<<បងយ៉ាងមិចនិង ក៎ដឹងហើយថាជីមីនជាប្រពន្ធខ្ញុំមិនអញ្ចឹង>>
សូហ្គាស្រែកឡើង ទាំងមិនសុខចិត្ត ដំបូងស្មានតែខាសបញ្ចប់គំនិតឆ្គួតៗ ចង់រៀបការហើយតើ តែមានស្អីបែរឆ្លើយអញ្ចឹងទៅវិញ។
<<ប្រពន្ធហើយយ៉ាងមិច ប្រពន្ធគ្មានអេតាសុីវិល គ្មានពិធីរៀបចំ គ្មានអ្នកដឹងឮ គេថាប្រពន្ធឬ?គេហៅថាជ្រុលជ្រួសទៅវិញទេ សូហ្គាឈប់កូរបងទៅ ស្រីឡើងគគោកតោងតាមអែង មិនយកភ្នែកមើលទៅ ចាំបាច់មកដណ្ដើមបងធ្វើស្អីឆ្ងល់ដែល>>
<<បងស្រឡាញ់ចេះគេបាន ចុះខ្ញុំស្រឡាញ់មិនបាន?>>
<<អែងស្រឡាញ់ជីមីន?>>
ខាសជ្រួញចិញ្ចើមចូលគ្នា គ្មានទំនុកចិត្តជឿអីបន្ដិច មុខសូហ្គាឯណាស្រឡាញ់ជីមីននោះ ស្អប់គ្នាដូចឆ្កែឆ្មា ឃើញមុខពេលណាដៀលដល់ពូជ ងាប់ហើយ...និយាយស្អីមិនខ្មាសមាត់ខ្លួនអែង មិនដឹងកាត់ចរឹកទៅខាងណាសោះ។
សូហ្គាគេចក្រសែភ្នែក អោនមុចចុះ ពេលខាសសម្លឹងចំ សំណួរស្រួលៗតែមានអារម្មណ៍ថាខះក៎ ឆ្លើយមិនចេញទៅវិញ។
<<យ៉ាងមិច ប្រពន្ធខ្ញុំ ហាមមិនអោយស្រឡាញ់?>>
<<ទោះអែងយកភាពបរិសុទ្ធគេបាន តែមិនប្រាកដថាអែងយកបេះដូងគេបានទេសូហ្គា ដូចច្នេះហើយ ឈប់ទៅ អែងមិនអាចឈ្នះបានទេ ហើយឈប់ហៅជីមីនថាប្រពន្ធ ព្រោះជីមីនមិនបានរៀបការជាមួយអែង រឿងគ្រប់យ៉ាងសុតតែកាបង្ខំ បែបហ្នឹងទុកជាមោឃះហើយ>>
<<មោឃះយ៉ាងមិច ជីមីនក៎ស្រឡាញ់ខ្ញុំ សាកល្បងល៎មើល បងទៅសួរថាគេព្រមរៀបកាជាមួយបងឬអត់ ហើយចាំមកនិយាយគ្នាវិញទៀត>>
ខាសសម្លក់សម្លឹងសូហ្គាមិនព្រិច ហាក់ដូចចង់ទៅកាច់ក៎ សមហួស អាបងស្រឡាញ់ហើយ ទៅដណ្ដើមយក អាសូតែថាមិនបានប្រាប់អោយដឹងទៅមិនបានថា ប្រាប់មុនគេមុនអែងទៅទៀត យ៉ាប់ចរឹកដល់ក៎។

ពេលបំបែកគ្នាចេញពីតុញាំអាហារភ្លាម សូហ្គាក៎ដើរចេញទៅក្រៅបាត់ ហើយគ្មានទៅណាក្រៅពីកន្លែងដែលជីមីននៅទេ។
ក្រសែភ្នែកពណ៍ផ្សែងបារីបាញ់សម្លឹងមើលទៅរាងតូចល្អិត ដែលកំពុងតែធ្វើការជាមួយអ្នកម៉ាក់ ជួយរៀបចំភេសជ្ជៈដាក់ធុងទឹកកក ទើបគេញញឹមចុងមាត់ ទាញទូរស័ព្ទចេញពីកាប៉ៅខោ ខលទៅអាជី ដើម្បីហៅជីមីនអោយជួបគេ ព្រោះមានរឿងត្រូវនិយាយជាមួយគ្នាវែងឆ្ងាយទៀត។

ជីមីនបានតែធ្វើមុខតានតឹង ខណះដែលជំហានជើងបោះសម្ដៅទៅករិយាល័យតាមការហៅ ហើយពេលបើកទ្វាចូលទៅ ក៎ឃើញគេកំពុងតែឈ្ងោកមើលឯកសារ សុីញ៉េធ្វើប្រងើយ។
<<លោក...>>
<<កុំមាត់ កុំរំខាន ឈរត្រង់ហ្នឹងហើយ ឈរស្ងាត់ៗ បើសិនមានសម្លេងរំខានតែបន្ដិច ត្រូវមិនខាន>>

អ៎ប្រូអែងហៅគេអោយមោមើលមុខប្រូអែងហ៎?

អំណាចស្នេហ៍ចៅហ្វាយតូច(ចប់)Donde viven las historias. Descúbrelo ahora