ជីមីនត្រូវអូសមកខាងក្រុង ទាំងព្រៃផ្សៃ និងពេលចេញមកក្រៅ ក៎ក្រវែលអោយដួលនិងឥតថ្មភក់ រួចដើរចូលទៅខាងក្នុង យ៉ាងប្រងើយ ចិត្តបេះដូងគ្មានសម្រាប់ការអាណិតអ្នកតូចតាច។
ជីមីនយំសសឹក មើលជើងខ្លួនឯងដែលកកិតរលាស់ស្បែក យកដៃទៅស្ទាបថ្នមៗ ប៉ុន្តែពេបមាត់ភ្លាមៗ ព្រោះឈឺផ្សារពេក។ ក្រសែភ្នែកអ្នកដើរឆ្លងកាត់ សម្លឹងជីមីនទាំងរើសអើស ធ្វើអោយជីមីនទប់អាណិតខ្លួនឯងមិនបាន ទប់មិនអោយហូរទឹកភ្នែកបាន ខណះដែលបេះដូងនិងខ្ទេចខ្ទាំក្នុងពេលតែមួយ។
<<ខ្ញុំខុសអីទៅ ម៉េចអ្នកគ្រប់គ្នាស្អប់ខ្ញុំដល់ថ្នាក់នេះ>>
ពេលលួចសួរខ្លួនឯងរួច ក៎ឆ្លើយខ្លួនឯងដែល ព្រោះថាគ្មានអ្នកណាមកចាប់អារម្មណ៍ អ្នកគ្មានអ្វីជាទីពឹង ខោមិនខោ អាវមិនអាវ ដូចខ្លួនឡើយ។ បន្ទាប់ពីត្រូវបណ្ដេញចេញ ក៎វិលត្រឡប់មកបន្ទប់វិញ យកសោក្នុងកាបៅខោចាក់ចូលបន្ទប់ សម្លឹងមើលអ្វីៗនៅក្នុងនោះ ទាំងឈឺចាប់មិនអាចនិយាយបរិយាបាន។#2ថ្ងៃកន្លងផុតទៅ
ត្របកភ្នែកក្រាស់ បើកម្ដងបន្ដិចៗ សម្លឹងមើលពិដានពណ៍ស៎ ក្លិនថ្នាំសាយភាយនៅចុងច្រមុះ ទើបមិនពិបាកដៅថាខ្លួនឯងកំពុងនៅទីណា។
<<ស៑ូ...ស៑ូក្រោកដឹងខ្លួនហើយ>>
ជុងអាញញឹមពព្រាយ ចាប់ដៃអ្នកជម្ងឺបន្ដិច ស្នាមញញឹមនៅលើមុខ ធ្វើអោយសូហ្គាឆ្ងល់ ព្រោះមិនធ្លាប់ស្គាល់។
<<ខ្ញុំទៅហៅពេទ្យសិន>>
និយាយហើយ ជុងអាក៎ដើរចេញទាំងតតាក់តតុប ដើរចេញទៅក្រៅ មួយសន្ទុះក្រោយមក ក៎មានពេទ្យប្រុសវ័យកណ្ដាលដើរមកជាមួយផងដែល។
<<នៅមានឈឺក្បាល ឬអ្វីទេ>>
ពេទ្យ ហើយងាកទៅមើលទឹកសារ៉ូម ដោយអ្នកជម្ងឺហាក់ដូចមិនសហការណ៍ជាមួយសោះ ចជតែសម្លឹងមើលទៅទ្វា កែវភ្នែកបង្ហាយពីភាពអស់សង្ឃឹមនិងឈឺចាប់ក្នុងពេលតែមួយ ប៉ុន្តែមួយស្របក់ក្រោយមក កែវភ្នែកទុកសោកក៎បាត់អស់រលីង សល់តែភាពសោះកក្រោះនឹងធឹងដែលជាគេពីមុន។
<<បើលែងអីហើយ សម្រាកពីបីរថ្ងៃទៀត អាចទៅផ្ទះបានហើយ>>
<<ខ្ញុំចង់ទៅថ្ងៃនេះ>>
សម្លេងមាំបន្លឺឡើង ធ្វើអោយជិងអានិងគ្រូពេទ្យ រហ័សងាកមកសម្លឹងមើលគេ ព្រមទងចងចិញ្ចើម និងការសម្រេចចិត្តទាន់ហន់ពេក ទាំងដែលអាការះរបស់គេមិនទាន់ជាស្បើយល្អផង។
<<ប្រហែលជាមិនបាន យ៉ាងហោចណាស់សម្រាកនៅទីមួយយប់សិន ដើម្បីតាមដានអាការះអោយកាន់តែប្រាកដ>> គ្រូពេទ្យតវ៉ាជាប្រយោល ធ្វើអោយបុរសមាឌធំក្រហឹមដើមក៎ បិទភ្នែកតិចៗ ដើម្បីរម្ងាប់អារម្មណ៍មួម៉ៅដែលកំពុងតែកើតជារូបរាង។
<<ខ្ញុំមិននៅ មិនបានកើតអី>>
<<លោកមិនទាន់ជា កុំក្អេងក្អាងពេក ព្រោះថាសភាពលោកពេលនេះ វាមិនគួរអោយខ្លាចក្រែងទេ>>
សូហ្គាខាំធ្មេញក្រតៗ ស្ទុះក្រោកអង្គុយ ហើយប្រើដៃមាំដែលមានកម្លាំងបន្ដិចបន្ដួចចាប់កន្ដ្រាក់ ក៎អាវសមីរបស់ពេទ្យសឹងតែដាច់លេវទៅហើយ។
<<លោកគ្មានសិទ្ធមកនិយាយបែបនេះដាក់ខ្ញុំទេ ព្រោះខ្ញុំជា មីន សូហ្គា មិនមែនមនុស្សដើរដី ចងចាំទុកទៅ>>
គេសង្កត់សម្លេងមួយៗ និងបញ្ជាក់ត្រង់ឈ្មោះខ្លួនអែង ដើម្បីអោយដឹងថា គេមិនមែនជាមនុស្សដែលអាចលេងសើចជាមួយបាននោះទេ។
ជុងអាឃើញបែបនេះ ក៎ធ្វើភ្នែកឡេមឡាម ស្ទុះចូលទៅចាប់ដៃសូហ្គា ទាញចេញ ប៉ុន្តែព្យាយាមយ៉ាងណាក៎មិនបាន ចុងក្រោយគេក៎ព្រមព្រលែងដោយខ្លួនអែង បន្ដដោយដកម្ជុលសារ៉ូមចេញពីដៃ ជូតឈាមដែលជ្រាបចេញ រួចទម្លាក់ជើងចុះពីលើគ្រែ ប៉ុន្តែមិនបានប៉ុន្មានផង រាងកាយរបស់គេក៎ដួលទៅលើការ៉ូយ៉ាងគួរអោយអាណិត ជើងដែលមានរបួស បង្កអោយមានឈាមហូម្ដងទៀត។