35:ចិញ្ចៀនចងចិត្ត

836 73 0
                                    

ពេលចេញពីហាងសម្លៀកបំពាក់ ក៎ចូលទៅហាងថែសម្រស់ ធ្វើអោយជីមីនចងចិញ្ចើមថាគេចូលធ្វើអ្វី ប៉ុន្តែពេលឃើញគេរើសយកលេការពារកម្ដៅថ្ងៃ ក៎លេចស្នាមញញឹមដោយមិនដឹងខ្លួន និងទាល់តែគេទិញរួចរាល់ ទើបបណ្ដើរគ្នាចេញមកវិញ ដោយគេជាអ្នកកាន់អីវ៉ាន់ទាំងអស់។
<<ទៅណាទៀត>>
គេសួរ និងធ្វើជាសុភាពបុរសសម្រាប់ជីមីនជាលើកដំបូង ហើយជាលើកដំបូងដូចគ្នា ដែលអាចឃើញស្នាមញញឹមមានក្ដីសុខរបស់ក្មេងតូចល្អិត ព្រោះរាល់ដង មិនមានអ្វីក្រៅពីទឹកភ្នែករហាម។
<<បានហើយ ទៅផ្ទះ>>
<<ត្រូវនិយាយថាផ្ទះពួកយើង>>
ពាក្យថា ពួកយើង ស្ដាប់មើលទៅវាដូចធម្មតា ប៉ុន្តែអាចធ្វើអោយបេះដូងមួយដុំតូចក្នុងសាច់ លោតញាប់ស្ទើរផ្ទុះចេញមកក្រៅ នោះបញ្ជាក់ថា ស្នេហាលើគេមែនទែនហើយ។ នៅខណះដែលកំពុងគិតមែននោះ ទាំងអារម្មណ៍ រំភើបញាប់ញ័រ និងមិនធ្លាប់មានអ្នកណាធ្វើបែបដាក់ តាំងពីតូចមោ ក៎ញញឹមអៀនព្រាន ថ្ពាល់ឡើងក្រហម។
សឺត!!!
សូហ្គាថើបថ្ពាល់រលោងរបស់ជីមីនមួយខ្សឺត ព្រោះទ្រាំមិនបាននិងចរឹកគួរអោយស្រឡាញ់ពីធម្មជាតិ មិនដូចស្រីខ្លះ ម្ញិកម្ញក់ដាក់ ព្រោះតែស្រឡាញ់លុយ ខ្វាក៎រទ្រព្យសម្បិត្តរបស់គេ។
<<លោកធ្វើបែបនេះបានរបៀបណាទៅ មនុស្សដើរអោយច្រវ៉ាត់>>
ជីមីនសម្លក់សម្លឹងគេ ប៉ុន្តែមិនបានប៉ុន្មាន រាងកាយនិងបបូរមាត់ ញ័រទទ្រើក មកពីគេចាប់ថើបញីញក់ហ្នឹងអែង។
<<បែបនេះ>>
សូហ្គាដកបបូរមាត់ចេញពីបបូរមាត់ក្រពុំ និយាយខ្សិបៗក្បែរត្រចៀក និងប្រើដៃម្ខាងដែលទំនេរ អង្រួនក្បាល និងញីសក់របស់ជីមីនលេងតិចៗ ធ្វើអោយជីមីនឆ្ងល់ភ្លាម មិចក៎គេចូលចិត្តលេងបែបនេះម្ល៉េះ។
<<លេងក្បាលទៀតហើយ>>
<<ចូលចិត្តលេងសក់>>
គេតប រួចអោបស្មាតូច ដើរបន្ដ។
<<ចុះបើខ្ញុំមានសក់វែងលោកនៅតែលេងទេ>>
<<ធម្មតាស្រឡាញ់សក់ បើអញ្ចឹងមែន ប្រហែលជាប្រើម្រាមដៃកួចចុងសក់លេង>>
<<លោកធ្លាប់លេងសក់ស្រីណាពីមុនទេ>>
ជីមីនងើបមុខសួរដោយការចង់ដឹង ប៉ុន្តែប្រហែលជាលោភលន់ ដែលចង់បានក្ដីសុខពីគេច្រើនពេក ដល់ថ្នាក់មិនចេះប្រមាណខ្លួនប្រាណ ពេលគេសោះកក្រោះដូចដើម បេះដូងកំពុងតែយោលតែលតោលជាថ្មីម្ដងទៀត។ ព្រោះគេមិនមែនជាអ្នកធម្មតា គេអ្នកមាន មហាសេដ្ឋី លុយកាន់រាប់រយលានក្នុងដៃ ត្រឹមតែក្នុងកាតក្រេឌីតមួយ មិនមែនតិចលាន ដូច្នេះបើគេ មានស្រី មានគូស្នេហ៏ពីមុន ក៎មិនមែនប្លែកដែល តែខ្លួនឯងទេ ដែលប្លែក ដែលចង់អោយគេមានតែខ្លួនឯងម្នាក់។
តើកំពុងហួងហែងគេមែនទេ?

អំណាចស្នេហ៍ចៅហ្វាយតូច(ចប់)Where stories live. Discover now